តុលាការសាកសួរ មន្ត្រីយោធា ពាក់ស័ក្តិ៤ម្នាក់ ករណីផ្ទុះអាវុធ លើមន្ត្រីយោធា នៅអង្គភាព៩១១

ភ្នំពេញ: មន្ត្រីតុលាការ ថ្លែងថា មន្ត្រីយោធាពាក់ស័ក្តិ៤ម្នាក់ បម្រើការងារនៅអង្គភាព បញ្ជូនសារក្រសួងការពារ ជាតិ នៅព្រឹកថ្ងៃទី១ ខែមីនា ឆ្នាំ២០១៦ កំពុងស្ថិតក្រោមការសាកសួរ របស់លោកព្រះរាជអាជ្ញារង សៀង សុខ ករណីផ្ទុះអាវុធលើមន្ត្រីយោធាដូចគ្នា ដែលបម្រើការងារ នៅអង្គភាព៩១១ ។

បើតាមមន្រ្តីសាលាដំបូងរាជធានីភ្នំពេញ បានឲ្យដឹងថា ជនបង្ករូបនេះឈ្មោះ អ៊ុង គឹមហេង រីឯ ជនរងគ្រោះឈ្មោះ រៀម ឃួន ហៅវី ។

តាមរបាយការណ៍របស់សមត្ថកិច្ច បានបង្ហាញថា កាលពីវេលាម៉ោង៩យប់ ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៦ មានករណីបាញ់បោះសេរី នៅចំណុចក្បែរផ្សារហេងលី ស្ថិតតាមបណ្ដោយផ្លូវ២៧១ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ បង្កឡើងដោយឈ្មោះ អ៊ុង គឹមហេង ជាមន្ត្រីយោធាស័ក្តិ៤ នៅក្រសួងការពារជាតិ ។

ប្រភពព័ត៌មាន បន្តថា ឈ្មោះ អ៊ុង គឹមហេង បានបើករថយន្តម៉ាក Lexus RX330 ពាក់ស្លាកលេខ ខម ២_៦៨៨២ ហើយបាញ់ ចំនួន១គ្រាប់ គំរាម ទៅលើអ្នក ជិះម៉ូតូតាមផ្លូវ ខណះដែលមាន គ្រោះ ថ្នាក់ ចរាចរណ៍បន្តិបន្ទួច។  ក្រោយហេតុការណ៍នេះ ជនបង្កបានរត់គេចខ្លួន បន្សល់ទុករថយន្តនៅកន្លែងកើតហេតុ ។  ប៉ុន្តែ ក្រោយមក សមត្ថកិច្ចបានឃាត់ខ្លួនជនបង្ករូបនេះ បញ្ជូនមកតុលាការដើម្បីចាត់ការតាមច្បាប់ ៕