វគ្គជម្រុះ Tiger Street Football Festival 2016 បានចាប់ផ្តើមហើយ នៅទឹកដីអច្ឆរិយៈ សៀមរាប

សៀមរាប៖ ការប្រកួតវគ្គជម្រុះ ក្នុងកម្មវិធី Tiger Street Football  Festival 2016  កាលពីថ្ងៃទី ២៧ - ២៨ ខែកុម្ភៈបានប្រារព្ធ ធ្វើឡើងនៅមណ្ឌល ខេត្តសៀមរាប នៅ ខាងមុខសារមន្ទីរអប្សរា គ្យុងយូ ដោយមានការចូលរួម ពីក្រុមបាល់ទាត់ចំនួន  72 ក្រុមដើម្បីប្រកួតដណ្តើម កៅអីសម្រាប់ចូលប្រកួត វគ្គផ្តាច់ព្រ័ត្រក្នុងកម្មវិធី Tiger Street Football  Festival 2016 នៅរាជធានីភ្នំពេញ។

នេះគឺជាមណ្ឌលទីបី ហើយដែលស្រាបៀរ Tiger បានរៀបចំវគ្គជម្រុះ Tiger Street Football  Festival 2016។ ការប្រកួតវគ្គជម្រុះនៅ មណ្ឌល ខេត្តព្រះសីហនុ  និង ខេត្តកំពង់ចាម បានបញ្ចប់យ៉ាង ជោគជ័យគួរឲ្យ កត់សម្គាល់កាលពី សប្តាហ៍កន្លងទៅ ដោយមានការចូលរួម យ៉ាងច្រើនកុះករ ពីក្រុមបាល់ទាត់ ជាច្រើនក្រុម  និង ភ្ញៀវជាតិភ្ញៀវ អន្តរជាតិដែលបាន ចូលទស្សនាកម្មវិធីនេះ។

ហើយចំពោះមណ្ឌល ខេត្តសៀមរាប នេះវិញដែលជាតំបន់ រមនីយដ្ឋានប្រាង្គប្រាសា ទអង្គវត្តដ៏ល្បីល្បាញ ជុំវិញពិភពលោក បានទាក់ទាញ ភ្ញៀវទេសចរណ៏ ក្នុងស្រុក និងក្រៅស្រុកជាច្រើន ចូលទស្សនាកម្មវិធី ប្រកួតវគ្គជម្រុះនិង ចូលរួមកម្មវិធីជាច្រើន ដែលបានរៀបចំឡើង យ៉ាងពិសេសដោយ ស្រាបៀរ Tiger ដូចជាលេងល្បែង កម្សាន្តដើម្បីឈ្នះ រង្វាន់ ជាវសម្ភារៈកីឡា ក្នុងតម្លៃពិសេស ថតរូបទុកអនុស្សាវរីយ៍ និង មានកម្មវិធីកម្សាន្ត ច្រើនបែបទៀត។ នៅពេលល្ងាច រីករាយពិសារ ស្រាបៀរ ថៃហ្គ័រហើយនឹងទទួល បានវត្ថុអនុស្សាវរីយ៍ ជាច្រើនរួមទាំងមាន ការប្រគំតន្ត្រី ដែលចូលរួមពីសំណាក់ តារាចម្រៀងល្បីៗប្រចាំ ព្រះរាជាណាចក្រកម្ពុជា ដូចជា លោកខេមរៈសេរីមន្ត កញ្ញា ឱកសុគន្ធកញ្ញា ជាដើម។

ក្រោយពីការប្រកួតយ៉ាង ស្វិតស្វាញរយៈពេល ពីរថ្ងៃជាប់គ្នា  គេបានរកឃើញក្រុមខ្លាំងចំនួន ៧ ក្រុមនៅ ខេត្តសៀមរាប ដែលត្រូវចូលប្រកួត វគ្គផ្តាច់ព្រ័ត្រនាថ្ងៃទី ១៣ ខែមីនា នៅរាជធានីភ្នំពេញ មជ្ឈមណ្ឌលកោះពេជ្រ ខាងមុខសាលមហោស្រព។ ក្រុមដែលបានឈ្នះ ការប្រកួតជម្រុះនៅ ខេត្តសៀមរាប រួមមានក្រុម គីរីដងររ៉ែក "A" ដែលជាក្រុមជាប់ ជ័យលាភីលេខ ១ បានទទួលរង្វាន់ជាប្រាក់ 1,500 ដុល្លារ  ក្រុម Legends Classic FC ដែលជាក្រុមជាប់ ជ័យលាភីលេខ ២ បានទទួលរង្វាន់ ជាប្រាក់ 1,000ដុល្លារ ក្រុម Siem Reap FC ដែលជាក្រុមជាប់ជ័យលាភីលេខ ៣ បានទទួលរង្វាន់ជាប្រាក់ 500 ដុល្លារ ក្រុម CID FC ដែលជាក្រុម ជាប់ជ័យលាភីលេខ ៤ បាន ទទួលរង្វាន់ជាប្រាក់ 200 ដុល្លារ។ សំរាប់ ៣ក្រុមទៀត ដែលមានសិទ្ធមករូមចូល ប្រកួតក្នុងវគ្គផ្តាច់ព្រត្រ័ ដែរមានដូចជាក្រុម គីរីដងររ៉ែក "B" ក្រុម Garuda FC និងក្រុម Old Boys FC ។

ការប្រកួតជម្រុះក្នុងកម្មវិធី Tiger Street Football  Festival 2016 នឹងធ្វើឡើងនៅមណ្ឌល បន្ទាប់ទៀតគឺៈ នៅខេត្តបាត់ដំបង ផ្សារទំនើបភូពុយ នៅថ្ងៃទី ៥- ៦ ខែមីនា។ដូច្នេះសូមកុំភ្លេចចូលរួម ទស្សនាការប្រកួត ជម្រុះនៅ ខេត្តបាត់ដំបង ឲ្យបានច្រើនកុះករ។ ស្តែងចេញនូវភាពអស្ចារ្យ ដណ្តើមយកក្តីសុបិន្តអ្នក ជាមួយ Tiger Street Football  Festival 2016 ៕

ពិសាដោយការទទួលខុសត្រូវ !

វគ្គជម្រុះ Tiger Street Football Festival 2016 បានចាប់ផ្តើមហើយ នៅទឹកដីអច្ឆរិយៈ សៀមរាប