តំបន់អារ៉ែង ទទួលបានផលវិជ្ជមាន នៃការអភិវឌ្ឍ របស់រាជរដ្ឋាភិបាល សប្បុរសជន យុវជន និងដែរគូអភិវឌ្ឍ

កោះកុង៖ អាគារសិក្សា ៤ខ្នង នៅតំបន់អារ៉ែង ស្ថិតក្នុងស្រុកថ្មបាំង ខេត្ដកោះកុង ដែលជាអំណោយចលនាយុវជនកម្ពុជា ក្រុម១៥៧ និង សប្បុរសជនរស់ នៅសហរដ្ឋ អាមេរិក ត្រូវបានប្រារព្ធពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ នៅថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០១៦ ក្រោមវត្តមានលោក ហ៊ុន ម៉ាណែត ស្ថាបនិកនៃចលនាយុវជនកម្ពុជា ក្រុម១៥៧ និងមានការចូលរួមពីអាជ្ញាធរខេត្ត ស្រុក យុវជន សប្បុរសជន លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋជាច្រើននាក់ផងដែរ។

លោក ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា តែងតែយកចិត្ដទុកដាក់ជួយ ដោះស្រាយរាល់បញ្ហាប្រឈមទាំងឡាយ ដែលប្រជាពលរដ្ឋ រួមមានទាំងជីវភាពរស់នៅ ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ដូចជាផ្លូវថ្នល់ មន្ទីរពេទ្យ វត្តអារាម សាលារៀន។

លោក បានបន្តថា បើទោះបីតំបន់នេះនៅឆ្ងាយយ៉ាងណាក៏ដោយ ក៏ប្រមុខរាជរដ្ឋាភិបាលកម្ពុជា មានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃក្រកម្ពុជា យកចិត្ដទុកដាក់កសាងសមិទ្ធិផលនានា និងបានស្វែងយល់ពីការលំបាក ព្រមទាំងជួយដោះស្រាយបញ្ហាប្រឈមនានា ដែលប្រជាជននៅតំបន់នេះជួបប្រទះ។

លោក ហ៊ុន ម៉ាណែត បានបញ្ជាក់ថា សូមបងប្អូនជឿទុកចិត្ដ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែនៅជាមួយបងប្អូន រួមសុខទុក្ខជាមួយគ្នា (ថាគឺធ្វើ) មិនដែលសន្យាចោលទេ ខុសពីអ្នកខ្សឹប អ្នកដើរសន្យាដែលមិនធ្វើអ្វីសោះ។ ជាក់ស្តែងថ្ងៃនេះ បងប្អូនប្រជាពលរដ្ឋនៅតំបន់អារ៉ែង បានទទួលសមិទ្ធិថ្មីពិតនូវ សាលារៀន ចំនួន៤ខ្នង ដែលបានកសាងពីសំណាក់សប្បុរសជននៅសហរដ្ឋអាមេរិក និងចលនាយុវជនកម្ពុជាក្រុម១៥៧ និងមានការចូលរួមពីអាជ្ញាធរ និងប្រជាពលរដ្ឋ នៅតំបន់នេះ បើគ្មានការចូលរួមដោយទឹកចិត្ត ក្នុងការកសាងនេះទេ យើងក៏មិនអាចកសាងសមិទ្ធិផលនៅតំបន់នេះបានដែរ។

ស្ថាបនិកនៃចលនាយុវជនកម្ពុជា រូបនេះ ក៏បានផ្តល់ដំបូន្មាន និងលើកទឹកចិត្តឱ្យក្មួយសិក្សានុសិស្សនៅតំបន់អារ៉ែង អោយដឹងគុណឳពុកម្តាយ លោកគ្រូអ្នកគ្រូ តាមរយៈការធ្វើអំពើល្អ និងខិតខំរៀនសូត្រ ព្រោះសាលារៀន គឺជាថ្នាលបណ្ដុះបណ្ដាល អភិវឌ្ឍធនធានមនុស្ស សង្គមគ្រួសារ និងសង្គមជាតិ ដែលជាចំណុចចម្បង នៃការអភិវឌ្ឍផ្សេងៗដែលមិនអាចខ្វះខាតបានឡើយ។

លោក ហ៊ុន ម៉ាណែត បានថ្លែងការកោតសរសើ និងថ្លែងអំណរគុណដល់ចលនាយុវជនកម្ពុជា ក្រុម១៥៧ និង សប្បុរសជននៅសហរដ្ឋអាមេរិក និងប្រជាពលរដ្ឋ នៅតំបន់អារ៉ែង ដែលបានសហការគ្នា ពុះពារគ្រប់ការលំបាកក្នុងការកសាងសាលារៀន ៤ខ្នង សង់រួចស្ថិតក្នុងឃុំប្រឡាយ និងឃុំជំនាប់ ស្រុកថ្មបាំងខេត្ដកោះកុង និងអំណោយផ្សេងៗជាច្រើនទៀត ហើយកន្លងមកចលនានេះ ក៏បានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ធ្វើការងារមនុស្សធម៌ក្នុងសង្គម ការងារបម្រើ និងជួយ ប្រជាពល រដ្ឋមានការលំបាកក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជន។

ក្នុងនាមអជ្ញាធរខេត្ត លោក ប៊ុន លើត បានលើកឡើងថា ទោះបីតំបន់អារ៉ែងនេះ នៅឆ្ងាយក៏ដោយ ក៏រាជរដ្ឋាភិបាលខិតខំកសាងហេដ្ឋារចនាសម្ព័ននានា ដើម្បីខិត ឱ្យជិតប្រជាពលរដ្ឋសំដៅគិតគូរពីសុខសុខទុក្ខ និងតម្រូវការប្រជាពលរដ្ឋ ដើម្បីអភិវឌ្ឍជាជំហ៊ានៗ ហើយលោកអភិបាលខេត្ត បានសំណូមពរឱ្យប្រពលរដ្ឋចូលរួម និងផ្តល់ឱកាសរាជរដ្ឋាភិបាលអភិវឌ្ឍប្រទេស ដើម្បីប្រយោជន៍រួម។

តាមរបាយការណ៌របស់លោក កែវ នីបូរ៉ា អភិបាលស្តីទី ស្រុកថ្មបាំងបានឱ្យដឹងថា ប្រជាពលរដ្ឋនៅក្នុងឃុំថ្មដូនពៅ  ឃុំជំនាប់ និងឃុំប្រឡាយ និងបានថ្លែងអំណរគុណ ចំពោះចលនាយុវជនកម្ពុជា ក្រុម១៥៧ និងប្រមុខរាជរដ្ឋាភិបាល ដែលបានសម្រេចផ្តល់សមិទ្ធិផល និងចំណោយជាច្រើន មានដូចជាគោយន្ត អាយយកូម ម៉ាស៊ីនភ្លើង ម៉ាស៊ីនទឹក ប្រេងម៉ាស៊ូត ម៉ាស៊ីនព្រីននិងកុំព្យូទ័រ  ស្ពានឈើ បង្គន់អានាម័យ កង់ តុសិស្ស ផ្ទាំងសូឡា និងអំណោយជាគ្រឿងឧបភោគ បរិភោគជាច្រើនជូនដល់អជ្ញាធរ សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូនិងប្រជាពលរដ្ឋនៅក្នុងតំបន់នេះផងដែរ ដែលសមិទ្ធិផលទាំអស់នេះគឺជាចំណងដៃ ដ៏វិសេសវិសាលបំផុតដែលយើងខ្ញុំទាំងអស់គ្នា មិនដែលធ្លាប់នឹកស្មានថា មានភព្វវាសនាបានទទួលនូវសមិទ្ធិផលបែបនេះទាល់តែសោះ។

អជ្ញាធរ សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ និងប្រជាពលរដ្ឋនៅក្នុងតំបន់អារ៉ែងនេះ បានបង្ហាញសេចក្តីសោមនស្សរីករាយ និងថ្លែងអំណរគុណចលនាយុវជនកម្ពុជា ក្រុម១៥៧ និងលោក ហ៊ុន ម៉ាណែត និងរាជរដ្ឋាភិបាលដែលបាន កសាងសមិទ្ធិផលជាច្រើន និងមកសួរសុខទុក្ខ និងស្វែងយល់ពីជីវភាពរស់នៅ របស់ប្រជាពលរដ្ឋនៅតំបន់នេះ។

សូមបញ្ជាក់ថា ក្រៅពីសមិទ្ធិផលនិងអំណោយផ្សេងៗ ដែលមានស្រាប់ លោក ហ៊ុន ម៉ាណែត ក៏បានទទួលយកនូវសំណើរបស់ប្រជាពលរដ្ឋ នឹងបានដោះស្រាយជូន ប្រជាពលរដ្ឋនៅតំបន់អារ៉ែងនេះ ដោយផ្ដល់ជូននូវ អណ្ដូងទឹក ចំនួន១៦ ផ្តល់ជូនឃុំជំនាប់ ឃុំប្រឡា ឃុំថ្មដូនពៅ និងឃុំឬស្សីជ្រុំ ព្រមទាំងផ្តល់កសាងអគារ ប៉ុស្ដិ៍សុខភាព ចំនួន ៣កន្លែង ជូនឃុំចំនួន៣ ដោយក្នុងនោះមានអគារប៉ុស្តិ៍សុខភាព ១ខ្នងទទួលផ្តល់ជូនដោយអង្គការសម្ព័ន្ធមិត្តសត្វព្រៃ និង ព្រមទាំងបន្ថែម ចំនួនគ្រូបង្រៀន មន្ត្រីសុខាភិបាល នៅតំបន់នេះផងដែរ។  ក្រៅពីនេះ លោក ហ៊ុន ម៉ាណែត ក៏បានឯកភាពផ្តល់ជូនម៉ាស៊ីនកុំព្យូទ័រ និងព្រីនធរមួយចំនួនដល់ មណ្ឌលសុខភាពឬស្សីជ្រំ និងសាលាបឋមសិក្សាភូមិកោះ៕