ឯកឧត្តម កឹម សុខា ធ្វើមិនដឹងមិនឭក្រោយ ផ្ទុះរឿងអាស្រូវផ្លូវភេទ

ភ្នំពេញ៖ ឯកឧត្តម កឹម សុខា ហាក់ធ្វើមិនដឹងមិនឭ ដូចគ្មានរឿងអ្វីកើតឡើង ទាល់តែសោះ ក្រោយផ្ទុះរឿង អាស្រូវផ្លូវភេទ ជាមួយនឹងនារីម្នាក់ ឈ្មោះ Mon Srey ដែលធ្លាយចេញ យ៉ាងព្រោងព្រាត នៅលើបណ្តាញសង្គម ហ្វេសប៊ុក កាលពីល្ងាចថ្ងៃចន្ទ ទី២៩ ខែកុម្ភៈ ឆ្នាំ២០១៦ ។

ទន្ទឹមជាមួយនឹងបញ្ហានេះ ឯកឧត្តម កឹម សុខា បានផ្តាំផ្ញើរទៅកាន់ សកម្មជនបក្ស របស់ខ្លួន ថា កុំខ្វល់រឿងអត់ប្រយោជន៍ ។

ដោយឡែកតារាសម្តែង សោភ័ណ្ឌ ឡារី នៅប៉ុន្មានម៉ោងមុននេះ នារសៀលថ្ងៃទី១ ខែមីនា ឆ្នាំ២០១៦ បានសរសេរបញ្ជាក់ លើហ្វេសប៊ុក ពីសម្តី ឯកឧត្តម កឹម សុខា ថា «លោកពូ កឹម សុខា បានជំរាបសារជូន បងប្អូនសកម្មជន និងប្រជាពលរដ្ន និងពួកខ្ញុំ ដែលជាយុវជន សមាជិក គណបក្សសង្រ្គោះជាតិ ថាយើងធ្វើតែអំពើល្អ ទៅ បានហើយ កុំឈ្លោះ កុំឆ្លង កុំឆ្លើយ កុំតប ទៅគេព្រោះវារឿងអត់ ប្រយោជន៍ទេ សំខាន់ពេលនេះបងប្អូន ប្រជាពលរដ្នខ្មែរ គាត់យល់ច្បាស់ណាស់ ដូច្នេះអ្វីដែលយើង ត្រូវធ្វើគឺសកម្មភាពឆ្ពោះទៅរកការបោះឆ្នោត ដើម្បីនាំមកនៅការផ្លាស់ប្តូ ។ ក្មួយសូមអរគុណលោកពូ ពួកក្មួយនិងខិតខំ តស៊ូ ព្យាយាម រហូតទទួលបាន ជោគជ័យ នៅឆ្នាំ ២០១៧,២០១៨ ខាងមុននេះជាក់ជាមិនខាន »៕

ឯកឧត្តម កឹម សុខា ធ្វើមិនដឹងមិនឭក្រោយ ផ្ទុះរឿងអាស្រូវផ្លូវភេទ

ប្រវត្តិរឿង

                                       ភាគ១៖ បែកធ្លាយខ្សែអាត់ សំលេង រឿងអាស្រូវ ផ្លូវភេទរបស់កឹម សុខា

ភ្នំពេញ៖ យោងតាមបណ្តាញសង្គម ហ្វេសបុក ឈ្មោះ មុន ស្រី (Mon Srey) បានរៀបរាប់ឲ្យដឹងថា លោក កឹម សុខា ប្រធានស្តីទី គណបក្សសង្គ្រោះជាតិ បានមានរឿងអាស្រូវ ជាមួយស្រីកំណាន់ម្នាក់ រហូតដល់មានកូន តែមិនទទួលខុសត្រូវ។

សូមស្តាប់ នូវសម្លេងសន្ទនា ស្ត្រីរងគ្រោះជាមួយ លោក កឹមសុខា ដែលបានផ្សាយតាមហ្វេសបុក ឈ្មោះ Mon Srey នៅថ្ងៃចន្ទនេះ៕