យុវវ័យ​ជាច្រើន​ កាន់តែ ​បើកចំហ​រឿង​ស្នេហា

យុវវ័យ​ជាច្រើន​ កាន់តែ ​បើកចំហ​រឿង​ស្នេហា

 

យុវវ័យ​បច្ចុប្បន្ន​នៅពេល​ដែលមាន​ដៃគូរ​ស្នេហា​តែងតែមាន​ការបង្ហាញ​និង​សម្តែង​ឲ្យ​អ្នក​ដែល​នៅ​ជុំវិញខ្លួន​បានដឹង។ ប្រការនេះ​គឺ​ខុសស្រឡះ​ពី​យុ​វ័យ​សម័យមុន​ដែល​មិន​ហ៊ាន​មាន​ស្នេហា​បើកចំហរ​ឡើយ​ដោយ​ខ្លាច​ចាស់ទុំ​រិះគន់។

 

យើង​អាច​សង្កេតឃើញ​ការបើកចំហរ​នេះ​នៅតាម​មហាវិទ្យាល័យ​នានា​ដែលមាន​គូរ​ស្នេហ៍​ប្រុស​ស្រី​ខ្លះ​បាន​មាន​ទំនាក់ទំនង​ជាមួយគ្នា​ហើយ​នៅ​ជាមួយគ្នា​យ៉ាង​ស្និ​ទ្ឋ​ស្នាល។

 

កញ្ញា ​ស្រី​ណែ​ត ​ជា​បុគ្គលិក​កំពុង​បម្រើ​ការងារ​ឲ្យ​ក្រុមហ៊ុន​បូរី​មួយកន្លែង​នៅក្បែរ​ជាយក្រុង​ភ្នំពេញ​និយាយថា ​ការបើកចំហរ​ឲ្យ​អ្នកផ្សេង​ដឹង​នៅពេល​មាន​ស្នេហា ​គឺជា​រឿង​ធម្មតា​ពីព្រោះ​ពេលបច្ចុប្បន្ន​នេះ​ ទោះបីជា​មិន​ចង់​បើក​ជំហ​ក៏​អ្នកដទៃ​គេ​មើល​មក​ដឹង​ដែរ។ ស្រី​ណែ​ត​បន្តថា​ ដើម្បី​បញ្ជាក់​ពី​ទំហំ​នៃ​ក្តី​ស្រឡាញ់​ពី​ការយកចិត្តទុកដាក់​គ្នា​គ្រាន់តែ​បង្ហាញ​ការពិត ​គឺ​មិនមាន​អ្វី​ខុស​ទាស់​ទេ។ ការនាំគ្នា​ទៅ​ដើរ​កំសាន្ត​តាម​ទី​សារ​ធា​រណៈ​ទៅ​មើល​កុន​និង​ណាត់គ្នាញុំា​អាហារ​ជាដើម​មិនមាន​អ្វី​ខុស​ទេ។

 

យុវវ័យ​ជាច្រើន​ កាន់តែ ​បើកចំហ​រឿង​ស្នេហា

 រូបតំណាង

 

យុវជន​ អាន​ដា​ញ់​ស៊ី​ប៉ូ ​អាយុ ២៤ឆ្នាំ​ ជា​បុគ្គលិក​អង្គការក្រៅរដ្ឋាភិបាល​បាន​និយាយថា សម្រាប់​ខាង​ប្រុស ពួកគេ​អាចមាន​ការបើកចំហ​ច្រើនជាង​ខាង​ស្រី​ ដែល​មិន​បារ​ម្ភ​ខ្លាច​ឪពុកម្តាយ​របស់ខ្លួន​ដឹង។ គាត់​និយាយទៀតថា​ ការបើកចំហរ​ទំនាក់ទំនង​គូ​ស្នេហ៍​ប្រុស​ស្រី​នេះ ​មិនមាន​អ្វី​ខុសឆ្គង​ឡើយ។ រឿង​សំខាន់​នោះ គឺ​យើង​មិនត្រូវ​ធ្វើ​អ្វី​អោយ​ខុសពី​ប្រពៃណី​យើង​ឡើយ។

 

យុវជន​ និង ​យុវតី​ខ្លះទៀត​គិតថា ​ការ​មាន​មិត្ត​ប្រុស ​ឬ​មិត្តស្រី​អាចជា​មោទនភាព​សម្រាប់​ពួកគេ។ អ្នកខ្លះ​បាន​គិតថា​ បើសិនជា​ពួកគេ​មិនមាន​មិត្ត​ប្រុស​ឬ​ស្រី​ទេនោះ ពួកគេ​អាច​អន់​ជាង​មិត្តភក្តិ​ដទៃ។

 

ទំនាក់ទំនង​ស្នេហា​ គឺជា​ រឿង​ធម្មជាតិ​របស់​មនុស្ស។ ប៉ុន្តែ​អ្វីដែល​សំខាន់​នោះ យុវជន​ និង​យុវតី​ត្រូវធ្វើ​យ៉ាងម៉េច​អោយប្រាក​ដ​ទំនាក់ទំនង​ស្នេហា​នេះ​មិនបាន​ធ្វើអោយប៉ះពាល់​ដល់​ការសិក្សា​របស់​ពួកគេ។ បើ​ពុំ​នោះទេ ការ​មាន​ស្នេហា​នៅ​វ័យក្មេង​ពេក​អាច​នឹង​បំផ្លាញ​អនាគត​របស់​ពួកគេ​បាន៕

 

អត្ថបទ៖ CCJ