បាត់​ខ្លួន​​៧​ឆ្នាំ​ ប្រទះ​ឃើញ​អង្គុយ​ស្លាប់​ក្នុង​កប៉ាល់​ខ្មោច​ ​កណ្ដាល​សមុទ្រ​​

​​​​​​​​​សាកសព​​ម៉ាំ​មី​អ្នក​បើក​កប៉ាល់​អាល្លឺម៉ង់ ​​វ័យ ៥៩​ឆ្នាំ​ ​​ដែល​បាត់​ខ្លួន​ជាង ៧​ឆ្នាំ ​ត្រូវ​គេ​ប្រទះ​ឃើញ​​​​​អង្គុយ​​​ស្លាប់​​លើ​កៅអី​​ ក្នុង​កប៉ាល់​​រសាត់​អណ្ដែត​ចម្ងាយ​ប្រមាណ ៦៤​គីឡូម៉ែត្រ ​​ពី​ឆ្នេរ​​​​​សមុទ្រ​ ប្រទេស​ហ្វីលីពីន។

 

បាត់​ខ្លួន​​៧​ឆ្នាំ​ ប្រទះ​ឃើញ​អង្គុយ​ស្លាប់​ក្នុង​កប៉ាល់​ខ្មោច​ ​កណ្ដាល​សមុទ្រ​​

 

បុរស​​​​ខាង​លើ​មាន​ឈ្មោះ Manfred Fritz Bajorat ​​ជា​អ្នក​ផ្សង​ព្រេង​​​​តាម​សមុទ្រ​ម្នាក់ ​ហើយ​សាកសព​របស់​គាត់​​​ត្រូវ​បាន​អ្នក​នេសាទ​ ២នាក់​​រក​ឃើញ​ ​នៅ​លើ​កប៉ាល់​ខ្មោច​​​លិច​ទឹក​ពាក់​កណ្ដាល​ ដែល​កំពុង​អណ្ដែត​លឹមៗ។ ពេល​ចូល​ទៅ​ក្នុង​កប៉ាល់​ ​ពួក​គេ​​ទាំង​ពីរ​ ឃើញ​មាន​​​​សំបុត្រ​​មួយ​មាន​ ៣២​ពាក្យ ដែល​​​​អ្នក​​ផ្សេង​ព្រេង​​រូប​នេះ​សរសេរ​អំពី​​​ប្រពន្ធ​​​ជា​ទី​ស្រលាញ់​ ឈ្មោះ Claudia ​​ដែល​បាន​ស្លាប់​​ដោយ​​ជំងឺ​មហារីក​​​នៅ​អាយុ ៥៣​ឆ្នាំ ​ថ្ងៃ​ទី ២​ឧសភា ​ឆ្នាំ ២០១០។

ក្នុង​សំបុត្រ​សរសេរ​ថា «​ ៣០​ឆ្នាំ ​យើង​បាន​រស់​នៅ​ និង​ដើរ​លើ​ផ្លូវ​​ជាមួយ​គ្នា។ ​ក្រោយ​មក​មាន​​ព្រាយ​បិសាច​​​​​​ដ៏​​ខ្លាំង​​​បំបែក​បំបាក់​​យើង​។ ​ប្រពន្ធ​សម្លាញ់ ​ស្លាប់​ហើយ សូម​ឲ្យ​វិញ្ញាណក្ខន្ធ​​​ទៅ​កាន់​សុគតិភព​ផង​ចុះ»។ ​​សារ​នេះ​​​​​​រក​ឃើញ​លើ​តុ​ ​ដែល​​​​សាក​សព​​​អង្គុយ​​នៅ​ក្បែរ​ទូរសព្ទ​ប្រើ​ខ្សែ​។

 

​​អ្នក​នេសាទ​​​​​លោក Christoper Rivas អាយុ ២៣​ឆ្នាំ ​​និង​មិត្តភ័ក្ដិ ​របស់​គេ​ម្នាក់​ទៀត​ ​ជា​អ្នក​ឃើញ​កប៉ាល់​​​ខ្មោច​​។ កប៉ាល់​នេះ​ប្រវែង ៣៦ម៉ែត្រ​​ខាង​លើ ​ឈ្មោះ SAYO ​​បាន​ធ្វើ​ដំណើរ​​ជុំវិញ​ពិភព​លោក​​​រយៈ​ពេល ២០​ឆ្នាំ​ហើយ។

​​

នៅ​ក្នុង​បន្ទប់​បើកបរ​ ​គេ​ឃើញ​មាន​ទឹក​លិច​​​យ៉ាង​ច្រើន ​និង​មាន​រូបថត​​​ជា​ច្រើន​អាល់ប៊ុម​ ​ទំនង​បង្ហាញ​​ពី​​ប្រពន្ធ ​ក្រុម​គ្រួសារ និង​មិត្តភ័ក្ដិ រួម​ទាំង​មាន​​សំលៀក​បំពាក់​ និង​កំប៉ុង​អាហារ​​ជា​ច្រើន​ផង។ ​តែ​ទោះ​ជា​យ៉ាង​ណា​ គេ​មិន​ដឹង​​ថា​ Manfred ​​ស្លាប់​តាំង​ពី​ពេលណា ​និង​​ដោយ​សារ​អ្វី​ឡើយ​។

អ្នក​នាំ​ពាក្យ​​​ប៉ូលិស​​ហ្វីលីពីន​ប្រចាំ​ឆ្នេរ Barobo ​ អ្នកស្រី Goldie Lou Siega ​​​បាន​ច្រាន​ចោល​ការ​សន្និដ្ឋាន​​ថា​ ​​បុរស​ខាង​លើ​​ត្រូវ​បាន​គេ​​វាយ​សម្លាប់​ ព្រោះ​​ពុំ​មាន​​មនុស្ស​​ទីពីរ និង​ភស្តុតាង​​ជា​អាវុធ​​ណា​មួយ​ ត្រូវ​គេ​រក​ឃើញ​ឡើយ។ ​ប៉ុន្តែ​អ្នក​ធ្វើ​កោសល្យវិច័យ​​ខាង​​ឧក្រិដ្ឋកម្ម​​ម្នាក់​​​ សង្ស័យ​ការ​​​​ស្លាប់​ដោយ​សារ​​ជំងឺ​គាំង​បេះដូង។ មកទល់​ពេល​នេះ ​​ស្ថានទូត​​អាល្លឺម៉ង់ ​ប្រចាំ​ទីក្រុង​ម៉ានីល ​បាន​​ទាក់​ទង​​គ្រួសារ​ជន​រងគ្រោះ​ហើយ៕

 

បាត់​ខ្លួន​​៧​ឆ្នាំ​ ប្រទះ​ឃើញ​អង្គុយ​ស្លាប់​ក្នុង​កប៉ាល់​ខ្មោច​ ​កណ្ដាល​សមុទ្រ​​

 

បាត់​ខ្លួន​​៧​ឆ្នាំ​ ប្រទះ​ឃើញ​អង្គុយ​ស្លាប់​ក្នុង​កប៉ាល់​ខ្មោច​ ​កណ្ដាល​សមុទ្រ​​

 

បាត់​ខ្លួន​​៧​ឆ្នាំ​ ប្រទះ​ឃើញ​អង្គុយ​ស្លាប់​ក្នុង​កប៉ាល់​ខ្មោច​ ​កណ្ដាល​សមុទ្រ​​

 

បាត់​ខ្លួន​​៧​ឆ្នាំ​ ប្រទះ​ឃើញ​អង្គុយ​ស្លាប់​ក្នុង​កប៉ាល់​ខ្មោច​ ​កណ្ដាល​សមុទ្រ​​

 

បាត់​ខ្លួន​​៧​ឆ្នាំ​ ប្រទះ​ឃើញ​អង្គុយ​ស្លាប់​ក្នុង​កប៉ាល់​ខ្មោច​ ​កណ្ដាល​សមុទ្រ​​

 

 

ចុចអាន៖ កប៉ាល់ Titanic ទី​ពីរ​​ថ្លៃ​៤៣០លាន​ដុល្លារ នឹង​ចាប់​ផ្ដើម​​​បើក​លើ​សមុទ្រ​​​​ ឆ្នាំ​​២០១៨ ​​

ចុចអាន៖ កប៉ាល់​ដឹក​អ្នក​ដំណើរ​ធំ​បំផុត​ក្នុង​លោក លេច​ចេញ​ជា​រូបរាង​ហើយ​

ចុចអាន៖ មហាសេដ្ឋី​រុស្ស៊ី​បញ្ចេញ​​កប៉ាល់​ផ្ទាល់​ខ្លួន​តម្លៃ​៤០០លាន​ដុល្លារ​

 

ប្រែ​សម្រួល៖ ឡេង ភារុណ
ប្រភព​៖ Daily Express