បើកឡាន​បុក​អ្នកជិះ​ម៉ូតូ​បង្ក​ឲ្យ​របួសធ្ងន់​ហើយ​ជាន់​បន្ថែម​ល្បឿន​រត់គេច តែ​ត្រូវ​ប៉ូលិស​តាម​ចាប់​ជាប់​

ខេត្តមណ្ឌលគិរី​៖ គ្រោះថ្នាក់​ចរាចរណ៍​មួយ​បង្កឡើង​ដោយសារ​រថយន្តបុក​ម៉ូតូ​ចំ​ពេញទំហឹង​បណ្តាលអោយ​អ្នកបើកបរ​ម៉ូតូ​១​នាក់​រងរបួស​ធ្ងន់​កាលពី​វេលា​ម៉ោ​៤ និង​៣០​នាទី​រសៀល​ថ្ងៃទី​២៩ ខែកុម្ភៈ ឆ្នាំ​២០១៦ នៅ​ចំណុច​ផ្លូវ​លើ​ភ្នំ​ដោះ​ក្រមុំ ក្បែរ​អង​តែ​ន​វិទ្យុ​និង​ទូរទស្សន៍​បាយ័ន ស្ថិតក្នុង​ភូមិ​ដោះ​ក្រមុំ សង្កា​សុខដុម ក្រុង​សែន​មនោ​រម្យ​។​

សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា អ្នកបើកបរ​រថយន្ត​ឈ្មោះ ឈឿន ង​ន​ហៀ​ង អាយុ​៤៤​ឆ្នាំ រថយន្ត​ម៉ាក តា​កូ​ម៉ា ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ​2Z-98 19 ។ ចំណែក​ជនរងគ្រោះ​ឈ្មោះ ម៉ាច តុង​ឡាយ អាយុ ១៨​ឆ្នាំ​។ ក្រោយពេល​បុក​រួច​ម្ចាស់​រថយន្ត​បង្ក​បាន​បើក​រត់គេច​ហើយ​បាន​យក​រថយន្ត​ទៅ​លាក់​ក្នុងផ្ទះ​។​

​ក្រោម​ការបញ្ជា​ផ្ទាល់​របស់លោក ឧ​ត្ត​ម​សេនីយ៍​ត្រី តូច យ៉ុ​ន ស្នងការ​នគរបាល​ខេត្តមណ្ឌលគិរី កម្លាំង​ជំនាញ​ធ្វើការ​ស្រាវជ្រាវ​បាន​រកឃើញ និង​យក​រថយន្ត​បង្ក និង​យក មក​រក្សាទុក​នៅ​ចរាចរណ៍​ផ្លូវគោក​ខេត្ត ដើម្បី​ចាត់ការ​តាមច្បាប់​៕

KA-01-03-2016-06 KA-01-03-2016-07 KA-01-03-2016-08 KA-01-03-2016-09