​អាហារ​ដែល​អាច​បំបាត់​អា​ការៈក្រហាយ​ទ្រូង​របស់​ស្ត្រី​មាន​ផ្ទៃពោះ​

​អាហារ​ដែល​អាច​បំបាត់​អា​ការៈក្រហាយ​ទ្រូង​របស់​ស្ត្រី​មាន​ផ្ទៃពោះ​

​កាល​ពី​អត្ថបទ​មុន​យើងខ្ញុំ​បាន​ប្រាប់​អ្នក​ពី​ទង្វើ​មួយ​ចំនួន​ក្នុង​ការបំបាត់​អា​ការៈក្រហាយ​ទ្រូង​របស់​ស្ត្រី​មាន​ផ្ទៃពោះ​រួចមកហើយ ដូចនេះ​ថ្ងៃនេះ​យើងខ្ញុំ​នឹង​ប្រាប់​អ្នក​ពី​អាហារ​មួយចំនួន​ដែល​អ្នក​អាច​បរិភោគបាន​ពេល​ដែល​អ្នក​មាន​អា​ការៈនេះ​។ តើ​មាន​អាហារ​អ្វី​ខ្លះ​ទៅ​?

ស្រូវ​សាលី​
នៅក្នុង​ស្រូវ​សាលី​មាន​សារធាតុ​ជាច្រើន រួម​ជាមួយ​សារធាតុចិញ្ចឹម​ដែល​អាច​ជួយ​អ្នក​បំបាត់​អា​ការៈនេះបាន​ក្រោយ​ពេលដែ​លអ្ន​ក​បរិភោគ​វា​រួច​។​

តៅ​ហ៊ូ​
នៅក្នុង​សាច់មាន​អាស៊ីត​ខ្លាញ់​ច្រើន ដែល​ត្រូវការ​ពេលវេលា​យូរ​ដើម្បី​រំលាយ ជា​ហេតុ​ដែល​អាច​ធ្វើឲ្យ​អ្នក​មានអា​ការៈក្រហាយ​ទ្រូង​នេះ​ងាយ​បំផុត ផ្ទុយទៅវិញ អ្នក​អាច​បរិភោគ​តៅហ៊ូ​ដែលមាន​អាស៊ីត​ខ្លាញ់​ទាប និង​មាន​ប្រូតេអ៊ីន​ច្រើន ដែល​អាច​ជួយ​អ្នក​បំបាត់​អា​ការៈនេះបាន ដូចនេះ​អ្នក​អាច​ពិសារ​តៅហ៊ូ​ជំនួស​សាច់​ផ្សេងៗ​បាន​។​

ខ្ញី​
ខ្ញី​អាចជួយ​អ្នក​រំលាយ​អាហារ​បាន​លឿន ដែល​អាច​ជួយ​អ្នកឲ្យមាន​អាការៈ​នោះ​រាង​ធូរស្រាល ដូចនេះ​អ្នក​អាច​យក​វា​មក​ឆុង​ទឹក​ផឹក ឬ​ដាក់​ក្នុង​សម្ល​ក៏បាន​នៅពេល​ដែល​អ្នក​ចម្អិន​អាហារ វា​នឹង​បញ្ចេញ​ប្រសិទ្ធភាព​ដូច​គ្នា​។​

ផ្លែ​ចេក​
នៅក្នុង​ផ្លែ​ចេក​នេះ​មាន​សារធាតុ​ម្យ៉ាង​ដែល​អាច​ជួយ​ការពារ​ក្រពះ​អ្នក​ក្រោយ​ពេល​ដែល​អ្នក​បរិភោគ​រួច វា​នឹង​ប្រែជា​រនាំង​ការពារ​ក្រពះ​អ្នក​ឲ្យមាន​សុខភាព​ល្អ នោះ​អ្នក​នឹង​មិន​មាន​អា​ការៈក្រហាយ​ទ្រូង​ឡើយ ដោយសារតែ​អាហារ​ទាំងអស់​អាច​រំលាយ​បាន​លឿន​៕

ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី01  មីនា ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។