ភ្នែក​មនុស្ស​ មាន​កម្រិត​ចាប់​រូបភាព​រហូត​ដល់​ ​៥៧៦​ ​Megapixel​

​នា​ពេល​បច្ចុប្បន្ន​កាមេរ៉ា​ថ្មីៗ​តែង​តែ​ផលិត​មក​មាន​កម្រិត​ចាប់​រូប​ភាព​រាប់​សិប​ Megapixel​​ ដែល​អាច​ចាប់​រូប​ភាព​បាន​យ៉ាង​ច្បាស់​។​ ដោយ​ក្នុង​នោះ​អ្នក​ធ្លាប់​មាន​ចម្ងល់​ទេ​ថា​ បើ​ធៀប​និង​កាមេរ៉ា​តើ​ភ្នែក​របស់​អ្នក​មាន​កម្រិត​ចាប់​រូបភាព​ប៉ុន្មាន Megapixel។ ព្រោះ​អ្នក​អាច​មើល​ឃើញ​នូវ​ទេសភាព​ ឬ​វត្ថុ​នានា​បាន​លើស​ពី​កម្រិត​ចាប់​រូបភាព​របស់​កាមេរ៉ា​។​

 

ភ្នែក​មនុស្ស​ មាន​កម្រិត​ចាប់​រូបភាព​រហូត​ដល់​ ​៥៧៦​ ​Megapixel​

 

​ដូច​នេះ​ហើយ​មាន​ការ​ស្រាវជ្រាវ​មួយ​របស់​គេហទំព័រ​ DPPREW ​បាន​ឲ្យ​ដឹង​ថា​ភ្នែក​របស់​មនុស្ស​មាន​កម្រិត​ចាប់​រូបភាព​រហូត​ដល់​ទៅ ​៥៧៦​ ​Megapixel​ ឯណោះ​។​ តួលេខ​នេះ​មិន​ទាន់​មាន​ប្រភេទ​កាមេរ៉ា​ណា​អាច​ធ្វើ​បាន​នៅ​ឡើយ​ទេ​។​​ ដោយ​គេ​បាន​បញ្ជាក់​ផង​ដែរ​ថា​ ៥៧៦​ ​Megapixel ជា​តួ​លេខ​សរុប​នៃ​សមត្ថភាព​ចាប់​រូបភាព​របស់​ភ្នែក​ ប៉ុន្តែ​ការ​ប្រើប្រាស់​ទូទៅ​គឺ​ត្រឹម​តែ​ជាង​ ៧០ Megapixel ​ប៉ុណ្ណោះ​។

 

លើស​ពី​នេះ​ពួក​គេ​បាន​ធ្វើ​ការ​វិភាគ​ ​ទៅ​លើ​របៀប​ក៏​ដូច​ជា​សមត្ថភាព​នៃ​ការ​ចាប់​រូបភាព​របស់​ភ្នែក​មនុស្ស​ ​ហើយ​គេ​បាន​បែង​ចែក​មុខងារ​ទាំង​នោះ​ទៅ​ធៀប​ជា​មួយ​នឹង​មុខ​ងារ​របស់​កាមេរ៉ា​ដែល​មាន​ដូច​ជា​៖

 

ទំហំ​ Sensor ​របស់​ភ្នែក​

២២mm x ,mm

ប្រភេទ Sensor របស់​ភ្នែក​

Retina , ១០ស្រទាប់

កម្រិត​ចាប់​រូបភាព​សរុប​របស់​ភ្នែក

៥៧៦MP

កម្រិត​ចាប់​រូបភាព​ដែល​ ​ប្រើប្រាស់​ទូទៅ​

៧៤ MP

ប្រភេទ Lens

១៦mm & ២៤mm

Aperture

f 2.1 – f 8.3

ចំនួន​ពណ៌​ដែល​ទទួល​យក​

១០,០០០,០០០ (១០ លាន)

 

ប្រែ​សម្រួល​ ​៖​ ​រដ្ឋ​
​ប្រភព​ ​៖​ dpreview