​សិស្ស​វិទ្យាស្ថាន និង​សាលារៀន​អន្តរទ្វីប រៀបរាប់​ពីបទ​ពិសោធន៍​នៃ​បេសកកម្ម​៥​ថ្ងៃ​នៅ​កូរ៉េខាងត្បូង​

​ក្រោយ​ចុះ​កម្មសិក្សា​នៅ​សាធារណរដ្ឋ​កូរ៉េខាងត្បូង សិស្ស​វិទ្យាស្ថាន និង​សាលារៀន​​អន្តរទ្វីប អាមេរិកាំង ចង់​បន្ត​ការសិក្សា​ថ្នាក់​ឧ​ត្ត​ម​សិក្សា​នៅ​បរទេស​ខ្លាំង​ឡើង​សិស្សានុសិស្ស​ចំនួន​២៤​នាក់ ដឹកនាំ​ដោយ​គណៈ​គ្រប់គ្រង​នៃ​វិទ្យាស្ថាន និង​សាលារៀន អន្តរទ្វីប អាមេរិកាំង បាន​ទៅ​បំពេញ​កម្មសិក្សា​នៅ​សាធារណរដ្ឋ​កូរ៉េ អស់​រយៈពេល​០៥​ថ្ងៃ កាលពីពេល​ថ្មីៗ​កន្លងទៅនេះ​។​    ​

​ត្រឡប់​មកដល់​ប្រទេស​កម្ពុជា​វិញ​ភ្លាម នៅ​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ យុវ​សិស្ស ជាប ម៉ូ​លី​ណា បាន​ថ្លែង​ទាំង​ទឹកមុខ​ញញឹម និង​មាន​ក្តីរំភើប​យ៉ាង​ក្រៃលែង​ដែល​បាន​សិក្សា​ជាក់ស្តែង​ពី​ស្ថានភាព​ភូមិសាស្ត្រ វប្បធម៌​នៃ​ការរស់នៅ រមណីយដ្ឋាន វិមាន​ពាណិជ្ជកម្ម និមិត្ត​រូបតំណាង​ទីក្រុង​នីមួយៗ តំបន់​ទេសចរណ៍​ល្បីៗ ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ និង​ការរីកចម្រើន​ផ្នែក​បច្ចេកវិទ្យា​ទំនើបៗ រួមទាំង​បានទទួល​នូវ​ចំណេះដឹង​ថ្មីៗ​ជាច្រើន​បន្ថែម​លើ​ការសិក្សា ជាពិសេស​បាន​សិក្សា​ស្វែងយល់ និង​ផ្លាស់ប្តូរ ចែករំលែក​បទពិសោធ​ន៍​ក្នុងការ​សិក្សា​រវាង​សិស្ស និស្សិត​កម្ពុជា និង​សិស្ស និស្សិត​នៅ​សាកលវិទ្យាល័យ អ៊ី​ន​ហា (INHA University)  និង​គ្រឹះស្ថាន​អប់រំ​ល្បីៗ​មួយចំនួន​នៅ​សាធារណរដ្ឋ​កូរ៉េ​។
​សិស្ស​វិទ្យាស្ថាន និង​សាលារៀន​អន្តរទ្វីប រៀបរាប់​ពីបទ​ពិសោធន៍​នៃ​បេសកកម្ម​៥​ថ្ងៃ​នៅ​កូរ៉េខាងត្បូង​

​យុវ​សិស្ស​បាន​បន្តទៀតថា ទិដ្ឋភាព​នៃ​ការសិក្សា​នៅ​បរទេស​បានធ្វើឱ្យ​ពួកគេ​មាន​ចំណាប់អារម្មណ៍​កាន់តែខ្លាំង និង​បំផុស​ឆន្ទៈ​របស់​ពួកគេ​ឱ្យមាន​ការខិតខំ​រៀនសូត្រ​អស់ពី​កាយ​ចិត្ត និង​សម្រេច​ឱ្យបាន​នូវ​លទ្ធផល​សិក្សា​ដ៏​ល្អប្រសើរ ដើម្បី​យកចំណេះ​ដឹង​អភិវឌ្ឍ​ខ្លួន គ្រួសារ និង​បទពិសោធន៍​ក្នុងការ​ចូលរួមចំណែក​អភិវឌ្ឍ​មាតុភូមិ​កម្ពុជា​ឱ្យ​កាន់តែ​រីកចម្រើន​ឡើង​។

​លោក ឡុង ពិសី នាយករង​សាខា​នៃ​វិទ្យាស្ថាន អន្តរទ្វីប អាមេរិកាំង និង​លោក ជាង ប៊ុនលី ចាងហ្វាង​មធ្យមសិក្សា​បឋមភូមិ​សាលា​ដែល​បាន​ដឹកនាំ​កម្មសិក្សា​នេះ​ផ្ទាល់​បានឱ្យដឹងថា ក្នុង​ដំណើរ​ចុះ​កម្មសិក្សា​របស់​សិស្សានុសិស្ស​នៅ​ទី​សាធារណរដ្ឋ​កូរ៉េ រយៈពេល​០៥​ថ្ងៃ​កន្លងទៅនេះ បាន​ប្រព្រឹត្តទៅ​ប្រកបដោយ​ផ្លែផ្កា​ខ្ពស់​គួរ​ជាទី​មោទនៈ​ដោយ​សិស្សានុសិស្ស​បាន​សិក្សា​ស្វែងយល់​ពី​ការសិក្សា​របស់​សិស្ស និស្សិត​នៅ​សាកលវិទ្យាល័យ អ៊ី​ន​ហា (INHA University) រួមទាំង​មជ្ឈមណ្ឌល​វប្បធម៌ រមណីយដ្ឋាន សេដ្ឋកិច្ច វិមាន​ពាណិជ្ជកម្ម​ល្បីៗ​ក្នុង​ទីក្រុង​អ៊ី​ន​ឈិន (Incheon) និង​ទីក្រុង​សេ​អ៊ូ​ល នៃ​សាធារណរដ្ឋ​កូរ៉េ​។​
​សិស្ស​វិទ្យាស្ថាន និង​សាលារៀន​អន្តរទ្វីប រៀបរាប់​ពីបទ​ពិសោធន៍​នៃ​បេសកកម្ម​៥​ថ្ងៃ​នៅ​កូរ៉េខាងត្បូង​

​លោក​បានបញ្ជាក់​ឱ្យដឹង​ដែរ​ថា ក្នុង​ឆ្នាំ​សិក្សា​កន្លងមក​វិទ្យាស្ថាន និង​សាលារៀន អន្តរទ្វីប អាមេរិកាំង បាន​ដឹកនាំ​សិស្សានុសិស្ស​ចុះ​កម្មសិក្សា​នៅ​ប្រទេស​ម៉ាឡេស៊ី សិង្ហ​បុរី និង​សាធារណរដ្ឋ​ប្រជាមានិត​ចិន​រួចមកហើយ ហើយ​នៅ​ឆ្នាំ​សិក្សា​ក្រោយៗ​ទៀត វិទ្យាស្ថាន និង​សាលារៀន​នឹង​រៀបចំ​កម្មសិក្សា​បែបនេះ​ជា​បន្តបន្ទាប់​ទៀត ដើម្បី​ជំរុញ​ឱ្យ​សិស្សានុសិស្ស​ជំនាន់​ក្រោយ​ទទួលបាន​នូវ​ចំណេះដឹង និង​បទពិសោធន៍​ទូលំទូលាយ​ពី​បណ្តា​ប្រទេស​ក្នុង​តំបន់​ផ្សេងៗ​លើ​សាកលលោក ក៏ដូចជា​មានឱកាស​ទៅ​បន្ត​ការសិក្សា​នៅ​បរទេស​បាន​កាន់តែច្រើន​៕
                                                           
(​អត្ថបទ​សាលា​)

អ្នក​ឆ្លង​អេដស៍ ៣នាក់ សង្ស័យថា ខ្លួន​អាច​ឆ្លង​ដោយសារ​ចាក់​ថ្នាំ​នៅ​ពេទ្យ​ឯកជន​១ ក្បែរ​ភូមិ​ប្តី​ប្រពន្ធ​មួយគូ​វ័យ​ជាង ៥០ ឆ្នាំ ឆ្លង​មេរោគ​អេដស៍​ទាំង​មិន​អស់ចិត្ត​ភូមិពាម​៖​អ្នកឆ្លង​មេរោគ​អេដស៍​សួរ​រកមូល​ហេតុ​ចម្លង​ ​ឯក្រសួង​នៅ​តែ​មិន​ទាន់​រក​ឃើញ​