ញាក់សាច់! បុរសបែកស្លុយ កាន់កាំបិត កាប់កូនសិស្សតូចៗ ១០នាក់ រួចចាក់សម្លាប់ខ្លួន តាមក្រោយ

ចិន៖ កាលពីព្រឹក ថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០១៦ កន្លងទៅនេះ មានបុរសបែកស្លុយម្នាក់ បានកាន់កាំបិត ចូលទៅកាប់ កូនសិស្សតូចៗ ចំនួន១០នាក់ នៅខាងក្រៅបរិវេណ សាលាបឋមសិក្សា «Haikou Primary School» ស្ថិតក្នុងទីក្រុង Haikou ប្រទេសចិន បណ្តាលឲ្យក្មេងៗទាំងនោះ រងរបួសធ្ងន់-ស្រាល ប៉ុន្តែមិនបង្កគ្រោះថ្នាក់ ដល់ជីវិតឡើយ ហើយក៏បាន ចាក់សម្លាប់ខ្លួន តាមក្រោយ តែម្តង។

ញាក់សាច់! បុរសបែកស្លុយ កាន់កាំបិត កាប់កូនសិស្សតូចៗ ១០នាក់ រួចចាក់សម្លាប់ខ្លួន តាមក្រោយ

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា នៅពេលកើតហេតុ កូនសិស្សសាលាទាំងនោះ កំពុងតែដើរលេង ជុំវិញបរិវេណសាលា ហើយក៏បានជួប នឹងហេតុការណ៍ដ៏អាក្រក់នោះតែម្តង ដោយក្នុងនោះ កុមារាចំនួន ៦នាក់ និងកុមារី ចំនួន ៤នាក់ បានរងរបួសធ្ងន់-ស្រាល។

ក្រោយពេលកើតហេតុ ប៉ូលិសមិនបានស្គាល់អត្តសញ្ញាណ របស់ជនសង្ស័យច្បាស់ឡើយ ដឹងត្រឹមតែ មានអាយុ ៤៥ឆ្នាំ ព្រោះជននោះ បានសម្លាប់ខ្លួនភ្លាមៗ ក្រោយកាប់កូនសិស្ស ទាំងនោះរួច។

ញាក់សាច់! បុរសបែកស្លុយ កាន់កាំបិត កាប់កូនសិស្សតូចៗ ១០នាក់ រួចចាក់សម្លាប់ខ្លួន តាមក្រោយ

គួរបញ្ជាក់ផងដែរថា កាលពីប៉ុន្មានឆ្នាំមុននេះ ក៏ធ្លាប់កើតមាន ការចាក់សម្លាប់យ៉ាងសាហាវ នៅតាមសាលាបឋមសិក្សា ក្នុងប្រទេសចិន ផងដែរ ដែលធ្វើឲ្យសាធារណៈជន មានការព្រួយបារម្ភយ៉ាងខ្លាំង ខណៈរដ្ឋាភិបាល បានចាត់ទុកថា ករណីប្រភេទនេះ គឺកើតឡើង ដោយសារតែជនបង្កមានបញ្ហាផ្លូវចិត្ត។

ជាមួយគ្នានេះដែរ ដោយសារតែ ការរឹតបន្តឹង លើការប្រើប្រាស់កាំភ្លើង នៅក្នុងប្រទេសចិន ក្រុមជនល្មើស តែងតែប្រើកាំបិត ដើម្បីធ្វើជាអាវុធ ប្រហារទៅលើក្រុមសិស្សសាលាទាំងនោះ៕

ញាក់សាច់! បុរសបែកស្លុយ កាន់កាំបិត កាប់កូនសិស្សតូចៗ ១០នាក់ រួចចាក់សម្លាប់ខ្លួន តាមក្រោយ
ញាក់សាច់! បុរសបែកស្លុយ កាន់កាំបិត កាប់កូនសិស្សតូចៗ ១០នាក់ រួចចាក់សម្លាប់ខ្លួន តាមក្រោយ
ញាក់សាច់! បុរសបែកស្លុយ កាន់កាំបិត កាប់កូនសិស្សតូចៗ ១០នាក់ រួចចាក់សម្លាប់ខ្លួន តាមក្រោយ

ប្រភព ៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត