សេវាកម្ម &raquo ពាណិជ្ជកម្ម

រាជធានី​ភ្នំពេញ ៖ ស្រ​បៀរ Heineken ម៉ាក​សញ្ញា​ស្រា​បៀរ​លំដាប់ថ្នាក់​អន្តរជាតិ ដែល​មានគុណ​ភាព​ខ្ពស់ និង​មាន​តម្លៃ​បំផុត​នៅ​លើ​ពិភពលោក បាន​រៀបចំ​កម្មវិធី​តន្ត្រី​ពិសេស ដើម្បី​ផ្ដល់​បទ​ពិសោធន៍​ថ្មី​នៃ​ការ​ស្ដាប់​តន្ត្រី​សំលេង​ដើម​នៅ​ក្នុង​បន្ទប់​បៃតង Heineken Green Room ។ កម្មវិធី​នេះ បាន​ធ្វើ​ឡើង​នៅ​ក្លិប EPIC ជិត​ផ្សារ​ទំនើប​អ៊ី​អន​ម៉​ល រាជធានី​ភ្នំពេញ កាលពី​ល្ងាច​ថ្ងៃ​ទី​២៤ កុម្ភៈ ២០១៦ ។

អ្នកគាំទ្រ​ស្រា​បៀរ Heineken រាប់រយ​នាក់  បាន​ចូលរួម​បន្ទាប់​ពី​បាន​ទាញ​យក​កម្មវិធី​ស្មា​ត​ហ្វូ​ន​ដែល​មានឈ្មោះ​ថា Heineken Green Room mobile app  ដែល​អនុ​ញ្ញាត​ឱ្យ​ពួក​គេ​ភ្ជាប់​ទំនាក់ទំនង​ជាមួយនឹង​កម្មវិធី​នេះ ដើម្បី​បញ្ជាក់​ពី​ការ​ចូលរួម​របស់​ពួក​គេ ។ នេះ​ជា​លើក​ដំបូង​ដែល​កម្មវិធី​ស្មា​ត​ហ្វូ​ន​នេះ ត្រូវ​បាន​ប្រើប្រាស់​នៅ​ក្នុង​ប្រទេស​​កម្ពុជា ដើម្បី​ផ្ដល់​ជូន​អ្នកចូលរួម​កម្មវិធី​បទ​ពិសោធន៍​មួយ​ក្នុង​ការ​ផ្លាស់​ប្តូរ​វិធី​ទំនាក់ទំនង និង​ស្ដាប់​តន្ត្រី ។ កម្មវិធី​ស្មា​ត​ហ្វូ​ន​នេះ ផ្ដល់​ជូន​ទស្សនិកជន​នូវ​បទ​ពិសោធន៍​ស្ដាប់​តន្ត្រី​តាម​រយៈ​វិញ្ញាណ​ដោយ​ប្រើ​បច្ចេកវិទ្យា ដើម្បី​តាមដាន​សកម្មភាព និង​ការ​ឆ្លើយ​តប​របស់​ពួក​គេ​ទៅ​នឹង​ទស្សនីយភាព​ផ្សេង​ៗ​ពេញ​មួយ​រាត្រី និង​រាយ​ការណ៍​មក​វិញ​នៅ​ពេល​ព្រឹក បន្ទាប់​ពី​បទ​ពិសោធន៍​ផ្ទាល់​របស់​ពួក​គេ​រួម​ជាមួយនឹង​លទ្ធផល​នៃ​ទិន្នន័យ​រូបថត​សែ​ល​ហ្វី ដែល​គួរ​ឱ្យ​ចាប់អារម្មណ៍​ខ្លាំង និង​អាច​ចែករំលែក​បាន ។

តន្ត្រី​រាត្រី​ត្រូវ​បាន​ប្រគំ​ឡើង​ដោយ​ឌី​ជេ Maily , Aka ដែល​ជា​រាជ​នី​ម៉ិច​តន្ត្រី និង​ជា​ឌី​ជេ​ស្រី​ជាប់​ចំណាត់ថ្នាក់​លេខ​១ នៅ​ក្នុង​ប្រទេស​កម្ពុជា ខណៈ​ពេល​ដែល Nikki Nikki បាន​ធ្វើ​ឱ្យ​ទស្សនិកជន​ភ្ញាក់ផ្អើល​ជាមួយនឹង​តន្ត្រី និង​ចង្វាក់រាំ​បែប​អេ​ឡិច​ត្រូ​និក ។ តន្ត្រី​រាំរែក​ជា​ច្រើន​បទ​ត្រូវ​បាន​ប្រគំ​ឡើង​ដោយ​ឌី​ជេ Gang ដូច​ជា តន្ត្រី EDM និង​ហ៊ី​ប​ហប ដែល​បាន​បន្ត​ធ្វើ​ឱ្យ​អ្នក​រាល់គ្នា​រាំរែក​ពេញ​មួយ​រាត្រី ។

អ្វី​ដែល​កាន់តែ​អស្ចារ្យ​ទៀត​នោះ គឺ​ក្រុម Universo Robot Team of Pyrotechnics ដែល​បាន​សម្ដែង​នៅ​ជុំវិញ​ពិភពលោក និង​បាន​បង្ហាញ​ទស្សនីយភាព​ប្លែក​អស្ចារ្យ​ដោយ​ប្រើ​បច្ចេកវិទ្យា LED និង​ឧបករណ៍​ទំនើប​ពិសេស ដើម្បី​បង្កើត​បទ​ពិសោធន៍​នៃ​ចំណី​ចក្ខុ​ដ៏​ប្លែក​អស្ចារ្យ​នៅ​ពេល​រាត្រី ។

គួរ​បញ្ជាក់​ថា កម្មវិធី Heineken Green Room នៅ​រាជធានី​ភ្នំពេញ គឺជា​លើក​ដំបូង​ហើយ ដែល​ប្រទេស​កម្ពុជា​បាន​ចូលរួម​វេទិកា​តន្ត្រី​អន្តរជាតិ​លំដាប់​កំពូល​ដែល​បាន​ប្រារព្ធ​ឡើង​ផង​ដែរ នៅ​ក្នុង​ទីក្រុង​ចំនួន​១៧​ទៀត​នៅ​ប្រទេស​ជប៉ុន ហុងកុង ឥណ្ឌូ​នេ​ស៊ី ចិន ឡាវ ម៉ុង​ហ្គោ​លី និង​មី​យ៉ា​ន់​ម៉ា ។ ស្រា​បៀរ Heineken បាន​ប្ដេជ្ញា​ក្នុង​ការ​ផ្ដល់​នូវ​បទ​ពិសោធន៍​នៃ​កម្មវិធី​ថ្នាក់ខ្ពស់​ប្រកបដោយ​បច្ចេកវិទ្យា​ខ្ពស់ និង​ភាព​ទំនើប​ទាន់សម័យ​សម្រាប់​អ្នកគាំទ្រ​របស់​ខ្លួន​តាម​រយៈ​ការ​ភ្ជាប់​ទំនាក់ទំនង​ពិភព​តន្ត្រី​អន្តរជាតិ ជាមួយនឹង​ប្រទេស​កម្ពុជា និង​ធានា​ថា ទីក្រុង​ភ្នំពេញ​ក្លាយជា​ទីក្រុង​មួយ​ដែល​ទំនើប និង​រីក​ចម្រើន​យ៉ាង​ឆាប់រហ័ស​បំផុត​នៅ​អ្វី​អាស៊ី ៕