ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ខេត្តពោធិ៍សាត់​ ៖ ​លោក ​ម៉ៅ ធនិន អភិបាល​ខេត្ត​​ បាន​លើក​ឡើង​ថា ​រមណីយដ្ឋាន​អូរ​ដា គឺជា​រមណីយដ្ឋាន​ធម្មជាតិ​ដ៏​ស្រស់​ត្រកាល​មួយ ស្ថិត​នៅ​ជួរ​ភ្នំ​អា​រ៉ៃ ឃុំរ​កាត ស្រុក​ភ្នំក្រវាញ ក្នុង​ចំណោម​រមណីយដ្ឋាន​ជា​ច្រើន​ក្នុង​ខេត្តពោធិ៍សាត់ ដែល​ពោរពេញ​ទៅ​ដោយ​សក្តានុពល​ទេសចរណ៍ធម្មជាតិ ត្រូវ​បាន​សិក្សា​ស្រាវជ្រាវ​រក​ឃើញ និង កសាង​ឡើង​​តាំងពី​ឆ្នាំ១៩៩៩ ​និង​បាន​បាត់​ប្រជាប្រិយភាព​​ពី​ឆ្នាំ២០០២ ​ដោយ​ផ្លូវ​លំបាក​ធ្វើ​ដំណើរ ចាំបាច់​ត្រូវ​រៀបចំ​ដំណើរការ​ឡើង​វិញ ដើម្បី​សម្រួល​ដល់​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ ចូល​មក​លេង​កម្សាន្ត​ជា​ថ្មី​ ។
 
ការ​លើក​ឡើង​បែប​នេះ ក្នុង​ខណៈ​ពេល​ដែល​លោក​អភិ​បាល​​​ដឹកនាំ​មន្ត្រី​ជំនាញ ចុះ​​​ពិនិត្យ និងសិក្សា​ធ្វើ​ផ្លូវ​ទៅ​កាន់​រមណីយដ្ឋាន​អូរ​ដា មាន​ចម្ងាយ​ផ្លូវ​ពី​ទីរួមខេត្ត​​ប្រវែង​៥៥​គីឡូម៉ែត្រ និងមាន​ចម្ងាយ​ផ្លូវ​ពី​ទីរួមស្រុក២៦​គីឡូម៉ែត្រ ដែល​ទុក​ចោល​ជាង១០​ឆ្នាំ​មក​ហើយ នា​ថ្ងៃ​ទី២៨ ខែកុម្ភៈ ឆ្នាំ២០១៦ ៕​

​ព័ត៌​​មាន​លម្អិត​មាន​ផ្សាយ​ជូន​នៅ​លើទំព័រ​កាសែត​កោះ​សន្តិភាព​