ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ខេត្តរតនគិរី ៖ ប្រជាពលរដ្ឋ​ជនជាតិ​ដើម​ភាគតិច នៅ​ភូមិ​ប៉ក់​ធំ ឃុំ​ប៉ក់​ញ៉ៃ ស្រុក​អូ​រយ៉ា​ដាវ បាន​នាំ​គ្នា​ផ្ដិត​មេដៃ​ប្ដឹង​ចូល​អាជ្ញាធរ​ស្រុក ដើម្បី​សុំ​ឱ្យ​ជួយ​ទប់ស្កាត់​ការ​ឈូស​ឆាយដី​ព្រៃ និង​ដីចម្ការ​របស់​ពួក​គាត់ ខណៈ​ដែល​ប្រធាន​គណៈកម្មការ​ការពារ​ព្រៃឈើ​ម្នាក់ បាន​លក់​ឱ្យ​អ្នកមាន​លុយ​មាន​អំណាច​ម្នាក់ ក្នុង​ខេត្ត​រតនគីរី ។

លោក ប៉ូ​យ ព្លី​ន អាយុ​៤៥​ឆ្នាំ ជនជាតិ​ចាយ​រាយ ជា​ប្រធាន​គណៈកម្មការ​ការពារ​ព្រៃឈើ ភូមិ​ប៉ក់​ធំ ឃុំ​ប៉ក​ញ៉ៃ ស្រុក​អូរ​យ៉​ដាវ ត្រូវ​បាន​ប្រជាពលរដ្ឋ​ជនជាតិ​ដើម​ភាគតិច​ចា​រាយ ក្នុងភូមិ​ចំនួន​២៩៦​នាក់ នាំ​គ្នា​ផ្ដិត​មេដៃ​ប្ដឹង​ថា បាន​លក់​ដី​ព្រៃ​សហគមន៍ និង​ដីចម្ការ របស់​ពួក​គាត់​ឱ្យទៅ​អ្នកមាន​លុយ​ម្នាក់ រស់នៅ​ទីរួមខេត្ត​រតនគិរី ។ យក​គ្រឿងចក្រ​ចូល​ឈូស​ឆាយ ដី​ព្រៃ​សហគមន៍ និង​ដីចម្ការ​ពួក​គាត់​ជាប់មាត់​ទន្លេ​សេ​សាន្ត ស្ថិត​នៅ​ភូមិ​ប៉ក់​ធំ ឃុំ​ប៉ក់​ញ៉ៃ​ស្រុក​អូ​រយ៉ា​ដាវ ខេត្ត​រតនគីរី ត្រង់​ចំណុច​ជើងភ្នំ​ខ្វា​ញ់ ស្ថិត​នៅ​ភូមិ​-​ឃុំ​ខាងលើ ។

យោង​តាម​ការ​ឱ្យ​ដឹង​ពី​ប្រជាពលរដ្ឋ​ឈ្មោះរ​ចំ លឿង និង​ឈ្មោះ​សល់ លៀង រស់នៅ​ភូមិ​ឃុំ​ខាងលើ បានឱ្យ​ដឹង​ថា ដី​ព្រៃ​សហគមន៍​ភូមិ​គាត់ និង​ដីចំការ​ចំនួន​ជាង​៣០​ហិ​កតា ស្មើ​២០០​គ្រួសារ ត្រូវ​លោក​ប៉ូ​យ ព្លី​ន ជា​ប្រធាន​គណៈកម្មការ​ការពារ​ព្រៃឈើ​លក់​៥-៦​ឆ្នាំ​ហើយ ទើបតែ​ផ្ទុះ​រឿង​ឡើង​ថ្មី​ៗ ។ ដោយសារ​យក​គ្រឿងចក្រ​ចូល​ឈូស​ឆាយ ដី​ព្រៃ ដីចំការ ដីស្រែ​របស់​ពួក​គាត់ ដែល​មាន​ដំណាំ ក៏​ត្រូវ​គេ​ឈូស​ឆាយ​អស់​ដែរ ពួក​គាត់​មិនដឹង​មាន​អ្វី ប្រកប​របរ​ចិញ្ចឹម​គ្រួសារ​ទៀត​ទេ ។