​ក្រោយ​ពេលបាយ មិន​អាច​ធ្វើ​អ្វីខ្លះ​?

​ក្រោយ​ពេលបាយ មិន​អាច​ធ្វើ​អ្វីខ្លះ​?

​នៅពេល​ដែល​អ្នក​បរិភោគ​បាយ​រួច មាន​ទង្វើ​មួយចំនួន​ដែល​អ្នក​មិន​អាចធ្វើ​បាន​ភ្លាម​ឡើយ បើ​អ្នក​មិន​ប្រយ័ត្ន នោះ​វា​នឹង​ងាយ​ប៉ះពាល់​ដល់​សុខភាព​អ្នក​ជា​ខ្លាំង​។ ដូចនេះ​តើ​មាន​សកម្មភាព​អ្វី​ខ្លះ​ដែល​អ្នក​មិន​អាច​ធ្វើបាន​នោះ​?

មិន​អាច​បរិភោគ​ផ្លែឈើ​ភ្លាម​
សារធាតុ​ដែលមាន​ក្នុង​ផ្លែឈើ និង​សារធាតុ​ដែល​មាន​ក្នុង​បន្លែ​គឺអាច​ប្រតិកម្ម​ជាមួយគ្នា​បាន ដូចនេះ​អ្នក​មិន​ត្រូវ​ពិសារ​ផ្លែឈើ​ភ្លាម​នោះ​ទេ​ក្រោយពេល​ដែល​អ្នក​បរិភោគ​បាយ​រួច​។​

មិន​អាច​ផឹក​ទឹកតែ​
នៅ​ក្នុង​តែ​នេះ​មាន​សារធាតុ​ម្យ៉ាង​ដែល​អាច​ធ្វើឲ្យ​អ្នកមានអា​ការៈខ្វះឈាម​បាន​នៅពេល​ដែល​អ្នក​ទទួល​ទាន​ក្រោយ​បាយ​ភ្លាម​។​

មិន​អាច​ផឹកទឹក​ភ្លាម​
បើ​អ្នក​ផឹកទឹក​ភ្លាម​ក្រោយ​ពេលបាយ នោះ​អាហារ​នឹង​មិន​អាច​រំលាយ​បានឡើយ វា​នឹង​ធ្លាក់​ចូលទៅក្នុង​ពោះវៀនតូច​ភ្លាម ម្យ៉ាងទៀត​វា​នឹង​ធ្វើឲ្យ​ក្រពះ​ប្រែជា​ខ្សោយ ហើយ​មិន​អាច​សម្លាប់​មេរោគ និង​រំលាយ​អាហារ​បានល្អ​ឡើយ ដូចនេះ​អ្នក​ងាយ​នឹង​មាន​ជំងឺ​ដែល​ទាក់ទង​នឹង​ពោះវៀន និង​ក្រពះ​ណាស់​។​

មិន​អាច​ជក់បារី​
នៅពេល​ដែល​អ្នក​ទើបតែ​បរិភោគ​បាយ​រួច ក្រពះ​អ្នកនឹង​ចាប់ផ្តើម​ដំណើរការ​លឿន ឈាម​អ្នក​ក៏​ដើរ​លឿន​ដែរ ហើយ​រន្ធ​ញើស​នឹង​រីក​ធំ​ជាង​មុន ដូចនេះ​បើ​អ្នក​ហ៊ាន​តែ​ជក់បារី វា​នឹង​ស្រូប​យក​សារធាតុពុល​ជាច្រើន​ចូលទៅ​ក្នុង​រាងកាយ​អ្នក ដែល​លើស​ពី​ពេល​ធម្មតា​ចំនួន​១០​ដង នោះ​សុខភាព​អ្នកនឹង​កាន់តែ​ទ្រុត​ទ្រោម​ជាង​មុន​ទៅទៀត​។​

មិន​ត្រូវ​ផឹក​ទឹកក្រូច​
ពេល​ដែល​អ្នក​ផឹក​ទឹកក្រូច​ចូល​ទៅ​ភ្លាម​ក្រោយ​ពេល​ពិសា​របាយ​រួច វា​នឹង​ប៉ះពាល់​ដល់​ក្រពះ​អ្នក ដែល​ធ្វើឲ្យ​វា​ពិបាក​រំលាយ​អាហារ​ខ្លាំងណាស់ ធ្វើឲ្យ​ក្រ​ពះមាន​សម្ពាធ និង​ធ្វើឲ្យ​អ្នក​មិន​ចង់​បរិភោគ​អ្វី​ទៀត​ទេ​។​

មិន​ត្រូវ​ញ៉ាំ​ស្ករ​
ស្ករ​ងាយ​បន្លែង​ទៅ​ជា​អាស៊ីត​ខ្លាញ់ ដែល​អាច​ធ្វើឲ្យ​អ្នក​ធាត់​បាន វា​ថែមទាំង​អាច​ធ្វើឲ្យ​អ្នកងាយ​ប្រឈមមុខនឹ​ង​ជំងឺ​ទឹកនោម​ផ្អែម​ទៀតផង ដូចនេះ​ក្រោយពេល​ដែល​អ្នក​ពិសារ​បាយ​រួច អ្នក​មិនគួរ​ញ៉ាំ​ស្ក​រឡើយ​។​

មិន​ត្រូវ​ហាត់ប្រាណ​ភ្លាម​
នៅពេល​ដែល​អ្នក​ហាត់ប្រាណ​ម្តងៗ ឈាម​ក្នុង​រាងកាយ​អ្នកនឹង​ចាប់ផ្តើម​ហូរ​លឿន ដែល​អាច​ប៉ះពាល់​ដល់​ពោះវៀន​អ្នក ធ្វើឲ្យ​វា​គ្មាន​ឈាម​គ្រប់គ្រាន់​សម្រាប់​ផ្គត់ផ្គង់ ដែល​អាច​ធ្វើឲ្យ​ក្រពះ​អ្នក​មិន​ងាយ​រំលាយ​អាហារ ដូចនេះ​បើ​អ្នក​ហាត់ប្រាណ​ក្រោយពេល​ដែល​ពិសា​របាយ​ហើយ​រួច​ភ្លាម វា​នឹង​អាច​ធ្វើឲ្យ​ក្រពះ​អ្នកយារ​ធ្លាក់បាន​។​

មិន​ត្រូវ​មើលសៀវភៅ​ភ្លាម​
បើ​អ្នក​មើលសៀវភៅ​ក្រោយពេល​បរិភោគ​បាយ​ហើយ​រួច​ភ្លាម វា​នឹង​អាច​ធ្វើឲ្យ​ឈាម​ផ្គត់ផ្គង់​មិន​គ្រប់​ដល់​ពោះវៀន និង​ក្រពះ ដូចនេះ​បើ​អ្នក​មើលសៀវភៅ​ក្នុង​រយៈពេល​យូរ វា​នឹង​ធ្វើឲ្យ​អ្នករំលាយ​អាហារ​មិនបាន​ល្អ ហើម​ពោះ ឬ​ឈឺក្រពះ​ជាដើម​។​

មិន​ត្រូវ​ងូតទឹក​ភ្លាម​
ដូច​អ្នកធា្លប់​ដឹង​មក​ហើយ​ថា ក្រោយពេល​ដែល​ពិសា​របាយ​ហើយ​ភ្លាម វា​នឹង​ធ្វើឲ្យ​ក្រពះ​អ្នក​ពិបាក​ក្នុង​ការរំលាយ​អាហារ ដូចនេះ​អ្នក​មិនគួរ​ងូតទឹក​ឡើយ​៕

 
ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី01  មីនា ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។