នារីម្នាក់រកចំណូលបាន ជាង៤មុឺនដុល្លារ ដោយគ្រាន់តែ លក់សម្លៀកបំពាក់ចាស់ៗ របស់នាង

បរទេស៖ វាជារឿងដ៏អស្ចារ្យមួយ ដែលនារីវ័យក្មេងម្នាក់ អាចរកចំណូលបាន រាប់មុឺនដុល្លារ នៅពេលទំនេរពីការសិក្សា ដោយចាប់ផ្តើមពីការលក់ សម្លៀកបំពាក់ចាស់ៗ ដែលនាងឈប់ស្លៀកប៉ុណ្ណោះ។

នារីម្នាក់រកចំណូលបាន ជាង៤មុឺនដុល្លារ ដោយគ្រាន់តែ លក់សម្លៀកបំពាក់ចាស់ៗ របស់នាង

នាង Laura Rose អាយុ២១ឆ្នាំ​ ចាប់ផ្តើមបែកគំនិត ចេះរកសុីលក់ឥវ៉ាន់តាម Online រហូតរកចំណូលបាន ជាង ៤មុឺនដុល្លារអាមេរិក ត្រឹមរយៈពេលជាង៦ខែ ដោយចាប់ផ្តើមចេញ ពីការលក់សម្លៀក​បំពាក់ចាស់ៗ របស់នាង នៅលើ វេបសាយ ទិញលក់ទំនិញសាកល eBay។

ដំបូងឡើយ Rose បានលក់សម្លៀកបំពាក់ចាស់ៗ ដែលនាងប្រើប្រាស់លែងកើត នៅលើ eBay ប៉ុន្តែបន្ទាប់ពីទទួលបានចំណូលបន្តិចបន្តួចរួចមក នាងក៏ចាប់ផ្តើមញៀននឹងការលក់នោះ រហូតបែកគំនិត លក់ជាទ្រង់ទ្រាយធំតែម្តង។ នាងបាននិយាយថា៖ "ដំបូងខ្ញុំលក់បានតែ ២០ផោន (ប្រហែល២៨ដុល្លារអាមេរិក) តែប៉ុណ្ណោះ! តែខ្ញុំមានការភ្ញាក់ផ្អើលចំពោះចំណូលនោះណាស់ ទើបខ្ញុំចាប់ផ្តើមញៀននឹងវាតែម្តង"។ 

បន្ទាប់ពីលក់សម្លៀកបំពាក់ចាស់ៗ បន្តិចបន្តួច Rose ក៏ចាប់ផ្តើមប្រមូលសម្លៀកបំពាក់ ចាស់ៗពីក្រុមគ្រួសារ ក៏ដូចជាមិត្តរបស់នាង មកដាក់លក់លើវេបសាយ ដើម្បីកុំឲ្យដាច់ម៉ូយ។ ក្រោយរកបានប្រាក់កាក់កបគ្រាន់បើ នាងក៏ចាប់ផ្តើមដើរ ដេញថ្លៃសម្លៀកបំពាក់ ក៏ដូចជាទំនិញពីអ្នកដ៏ទៃ យកមកដាក់លក់ត ដើម្បីទទួលបានប្រាក់ចំណេញ។

Rose ក៏បានបញ្ជាក់ផងដែរថា ទម្រាំបានជោគជ័យ និងទទួលបានចំណូលច្រើនដូចនេះ នាងបានលះបង់នូវថ្ងៃឈប់សម្រាក និងការដើរកម្សាន្តនានា ចោលស្ទើរទាំងអស់។ ប៉ុន្តែក្រោយការប្រឹងប្រែង របស់នាងកន្លងមកនេះ នាងក៏បានប្រែក្លាយ បន្ទប់គេងរបស់នាងទៅជា Office មួយដែលពោរពេញ ទៅដោយទំនិញជាច្រើន ដែលត្រៀមខ្លួនសម្រាប់ការដាក់ ដើម្បីបានផលចំណេញ បន្តបន្ទាប់ទៀត៕

នារីម្នាក់រកចំណូលបាន ជាង៤មុឺនដុល្លារ ដោយគ្រាន់តែ លក់សម្លៀកបំពាក់ចាស់ៗ របស់នាង
នារីម្នាក់រកចំណូលបាន ជាង៤មុឺនដុល្លារ ដោយគ្រាន់តែ លក់សម្លៀកបំពាក់ចាស់ៗ របស់នាង
នារីម្នាក់រកចំណូលបាន ជាង៤មុឺនដុល្លារ ដោយគ្រាន់តែ លក់សម្លៀកបំពាក់ចាស់ៗ របស់នាង

ប្រភព

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត