លោក ព្រាប សុវត្ថិ និង​ តារា​ហង្ស​មាស​ពីរ​ដួង​ទៀត ក្លាយជា​ឯកអគ្គរាជទូត​សុ​ឆន្ទៈ​

6 Videos

​កំពូល​តារាចម្រៀង​រប​ស់​កម្ពុជា លោក ព្រាប សុវត្ថិ នៅពេលនេះ បានទទួល​ងារ​មួយទៀត​ហើយ ជា​ឯកអគ្គរាជទូត​សុ​ឆន្ទៈ ទីក្រុង​ស្អាត របស់​កម្ពុជា ដែល​ប្រគល់ជូន​ដោយ​ឯកឧត្តម​សភាចា​រ្យ សុខ អាន ក្នុង​ទិវា​ជាតិ​ទីក្រុង​ស្អាត​លើ​ទី ៤ ដែល​ធ្វើឡើង​នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា នា​ព្រឹក​ថ្ងៃទី ០១ ខែមីនា ឆ្នាំ​២០១៦ នេះ ។​

លោក ព្រាប សុវត្ថិ និង​ តារា​ហង្ស​មាស​ពីរ​ដួង​ទៀត ក្លាយជា​ឯកអគ្គរាជទូត​សុ​ឆន្ទៈ​

​បើតាម​ការសរសេរ​ប​ញ្ជា​ក់នៅ​ក្នុង​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​របស់លោក ព្រាប សុវត្ថិ ដែល​ទើបតែ បង្ហោះ​ក្នុងពេល​ថ្មីៗ​នេះ លោក​បាន​រៀបរាប់​ពី​អារម្មណ៍​រំភើប​របស់លោក និង​រីករាយ​ជាខ្លាំង​សម្រាប់ ការទទួលយក​ភារកិច្ច​មួយ​នេះ​, «​ថ្ងៃនេះ ខ្ញុំបាទ​មាន​អារម្មណ៍​រំភើប និង​សប្បាយរីករាយ​ដែល​បាន ចូលរួម​ក្នុង​ទិវា​ជាតិ ទីក្រុង​ស្អាត​លើក​ទី ៤ ក្រោម​ប្រធានបទ «​ទីក្រុង​ខ្ញុំ​ស្អាត សុខ​សុវត្ថិ​ភាពល្អ ទេសចរណ៍​មាន​កំណើន​» ហើយ​អ្វី​ដែលជា​រឿង​សប្បាយចិត្ត​មួយទៀត​នោះ គឺ​ខ្ញុំបាទ​បាន​ស្ម័គ្រចិត្ត ទទួល​ភារកិច្ច​ធ្វើជា​ឯកអគ្គរាជទូត​សុ​ឆន្ទៈ «​ទីក្រុង​ស្អាត​» របស់​កម្ពុជា ។ រូ​ម​គ្នា​ដើម្បី​សោ​ភ័​ណ្ឌ​ភាព ទីក្រុង​របស់​កម្ពុជា​យើង​» ។​

លោក ព្រាប សុវត្ថិ និង​ តារា​ហង្ស​មាស​ពីរ​ដួង​ទៀត ក្លាយជា​ឯកអគ្គរាជទូត​សុ​ឆន្ទៈ​

​ក្រោយ​ការទទួលបាន​ងារ​ថ្មី​របស់​កំពូល​តារាចម្រៀង​ល្បីឈ្មោះ លោក ព្រាប សុវត្ថិ ហើយ​នោះ ទស្សនិកជន ក៏ដូចជា​អ្នកគាំទ្រ​ជាច្រើន បានធ្វើការ​អបអរសាទ​រ ក៏ដូចជា​លើកសរសើរ​ពី​លោក គ្រប់គ្នា​ផងដែរ សម្រាប់​ការទទួលបាន​ភារកិច្ច​ថ្មី​មួយ​នេះ ។​

លោក ព្រាប សុវត្ថិ និង​ តារា​ហង្ស​មាស​ពីរ​ដួង​ទៀត ក្លាយជា​ឯកអគ្គរាជទូត​សុ​ឆន្ទៈ​

​សូមបញ្ជាក់ថា ក្រៅពី​កំពូល​តារាចម្រៀង​លោក ព្រាប សុវត្ថិ ហើយ​នោះ ក៏មាន​តារាចម្រៀង របស់​ផលិតកម្ម​រស្មី​ហង្ស​មាស​ចំនួន ២ ដួង​ទៀត គឺ​កញ្ញា ឱក សុគន្ធ​កញ្ញា និង​កញ្ញា សុន ស្រី​ពេជ្រ ក៏បាន​រួមគ្នា​ស្ម័គ្រចិត្ត​ទទួលយក​ភារកិច្ច​ធ្វើជា​ឯកអគ្គរាជទូត​សុ​ឆន្ទៈ «​ទីក្រុង​ស្អាត​» របស់​កម្ពុជាផងដែរ ៕ ខេមរា​

លោក ព្រាប សុវត្ថិ និង​ តារា​ហង្ស​មាស​ពីរ​ដួង​ទៀត ក្លាយជា​ឯកអគ្គរាជទូត​សុ​ឆន្ទៈ​លោក ព្រាប សុវត្ថិ និង​ តារា​ហង្ស​មាស​ពីរ​ដួង​ទៀត ក្លាយជា​ឯកអគ្គរាជទូត​សុ​ឆន្ទៈ​លោក ព្រាប សុវត្ថិ និង​ តារា​ហង្ស​មាស​ពីរ​ដួង​ទៀត ក្លាយជា​ឯកអគ្គរាជទូត​សុ​ឆន្ទៈ​លោក ព្រាប សុវត្ថិ និង​ តារា​ហង្ស​មាស​ពីរ​ដួង​ទៀត ក្លាយជា​ឯកអគ្គរាជទូត​សុ​ឆន្ទៈ​