ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ខេត្ត​ប៉ៃលិន ៖ ​ម្ចាស់​ចម្ការ​​​ដំណាំ​ម្នាក់​​ត្រូវ​ភ្លើង​ឆេះ​​ដើម​តា​ង៉ែ​ន ​ហៅ​មៀន​ប៉ៃលិន ​អស់​ចំនួន​៣៨៦​ដើម ​​ដែល​ដើម​ខ្លះ​ដាំ​រយៈពេល​ជាង​២​ឆ្នាំ ខ្លះ​៣​ឆ្នាំ ជិត​ដាក់​អ័រម៉ូន​ឱ្យ​ផ្លែ​ទៅ​ហើយ ស្រាប់តែ​មានកម្មករ​ពីរ​នាក់​ប្តី​ប្រពន្ធ​​ដែល​ទៅ​ស៊ីឈ្នួល​ដុត​​សំរាម​​ឱ្យ​ថៅកែ​ម្នាក់ ពន្លត់​​ភ្លើង​មិន​​រលត់​អស់​​បណ្តាល​ឱ្យរាល​ដាល​​ឆេះ​ចម្ការ​ដំណាំ​​​ខូចខាតតាង៉ែ​ន​​អស់​ចំនួន​៣៨៦ដើម​ ក្នុង​ចំណោម​១៦០០​ដើម ​កាលពី​វេលា​ម៉ោង​២​រសៀល​ថ្ងៃ​ទី​២០ ខែកុម្ភៈ ឆ្នាំ​២០១៦ នៅក្បែរ​បន្ទាយ​យោធា​​ ក្នុង​ភូមិប​ហ៊ុយ សង្កាត់​ប​យ៉ា​ខា ក្រុងប៉ៃលិន ។

​ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា ​ម្ចាស់​ចម្ការ​​រង​គ្រោះ​ ឈ្មោះ ឡុក ឡួ​ម ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ រស់នៅ​ភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ។ ចំណែក​កម្មករ​ស៊ី​ឈ្នួល​ដុត​សំរាម​​​​ ឈ្មោះ រ៉ា​ន់ អាយុ​៣៥​ឆ្នាំ ​និង​ប្រពន្ធ​មិន​ស្គាល់​អត្តសញ្ញាណ រស់នៅ​ភូមិ​កើតហេតុ​ខាងលើ ។

​ក្រោយ​កើត​ហេតុ ​ម្ចាស់​ចម្ការ​ទារ​សំណង​​ក្នុង​១​ដើម​១០០​ដុល្លារ អាច​ចរ​ចា​គ្នា​បាន​ ​តែ​​​ខាង​ម្ចាស់​ចម្ការ​សុំ​សង​ថ្លៃ​ខូចខាត​ត្រឹមតែ​៣០០​ដុល្លារ ​​ចរ​ចា​មិន​ត្រូវ​គ្នា​ ​ខាង​​ម្ចាស់​ចម្ការ​រង​គ្រោះ​បាន​ដាក់ពាក្យ​បណ្តឹង​ទៅ​បញ្ជាការដ្ឋាន​កង​រាជ​អាវុ​ធ​ហត្ថ ​ដើម្បី​ចាត់ការ​តាម​នីតិ​វី​ធី ៕