ព័ត៌​មានកីឡា &raquo កីឡាអន្តរជាតិ

Zinedine Zidane គ្រូបង្វឹក​ក្លិប​Real Madrid បាន​ទទួលស្គាល់​ថា តំណែង​គ្រូបង្វឹក​របស់​ខ្លួន​ចាប់ផ្ដើម​រង្គោះរង្គើ និង​អាច​ជ្រុះ​ចេញពី​តំណែង​ក្រោយ​ពេល​ចប់​រដូវ​កាល​នេះ បន្ទាប់​ពី​ត្រូវ​ក្លិប​At-Madrid យកឈ្នះ​ក្នុង​លទ្ធផល​១-០ ក្នុង​Laliga អេ​ស្ប៉ា​ញ កាលពី​ថ្ងៃ​ទី​២៧ កុម្ភៈ កន្លង​មក ។

អតីត​កីឡាករ​ក្រុម​ជម្រើសជាតិ​បារាំង​រូប​នេះ​ថ្លែង​ថា​៖«​នៅ​ឆ្នាំ​ក្រោយ​អាច​មានការ​ប្រែប្រួល​ទាំង​កីឡាករ និង​គ្រូបង្វឹក ។ ប៉ុន្តែ​បច្ចុប្បន្ន​នៅ​ដំណើរការ​បន្ត ព្រោះ​នៅ​មាន​ទិស​ដៅ​ត្រូវ​ពុះពារ​ក្នុង​ការ​ប្រជែង​យក​ជើងឯក​ដោយ​មិន​ព្រម​ចុះចាញ់​ឡើយ ។ ការ​បរាជ័យ​ដោយ​ចាញ់​ក្លិប​At-Madrid លើក​នេះ គឺជា​រឿង​ឈឺចាប់​បំផុត​សម្រាប់​ខ្ញុំ​ហេតុ​ដូច្នេះ​ត្រូវ​តស៊ូ​បន្ត​ទៀត ដើម្បី​អនាគត​» ៕