ខ្សែបម្រើ Muhamed Besic បានចុះ​កុងត្រា​ថ្មីជាមួយ Everton ខណៈក្លឹបមាន​អ្នកវិនិយោគ​ថ្មី

កីឡាករ Muhamed Besic ខ្សែបម្រើ​សញ្ជាតិ ប៊ូ​ស្និ​សរ​បស់ Everton បានសម្រេច​ចុះហត្ថលេខា​លើ​កុងត្រា​ថ្មី​ចំនួន ៥ ឆ្នាំកន្លះ ដើម្បី​លេង​នៅ​កីឡដ្ឋាន Goodison Park នេះ​បន្ត​ទៀត។

evertonBesic វ័យ ២៣ ឆ្នាំនេះ មិនមែនជា​កីឡាករ​ជម្រើស​ទីមួយ​សម្រាប់​ក្លិប Everton ជា​ញឹកញាប់​ទេ ខណៈ​ដែល​​រូបគេ ទើបតែ​បានបង្ហាញ​ខ្លួន​បាន ២៩ ប្រកួត​ប៉ុណ្ណោះ ចាប់​តាំង ផ្ទេរ​មកលេង​ពី​ក្លិប Ferencvaros ក្នុងតម្លៃ​ខ្លួន ៤.៨ លាន​ផោន កាលពី​ឆ្នាំ ២០១៤។ Besic និយាយថា «នៅពេលដែល​ខ្ញុំ​មកដល់​ទីនេះ​ជា​លើកដំបូង វា​លំបាក​ខ្លាំងណាស់​សម្រាប់​ខ្ញុំ ប៉ុន្តែ បច្ចុប្បន្ន ខ្ញុំ​មាន​អារម្មណ៍​ថា ដូចជា​នៅផ្ទះ​ខ្ញុំ​អញ្ចឹង»។ កាលពីថ្មីៗនេះ លោក Farhad Moshiri អ្នកជំនួញ​ជនជាតិ​អ៊ីរ៉ង់ ទើបតែ​បាន​ទិញយក​ភាគហ៊ុន​ក្នុង​ក្លិប Everton ៤៩.៩% និង​បានធ្វើការ​សន្យាថា នឹងធ្វើ​ការវិនិយោគ​លើ​បន្ថែម។ កីឡាករ​ដទៃទៀត ដូចជា Bryan Oviedo ក៏​ទើប​ចុះ​កុងត្រា​ថ្មី​កាលពី​ខែ​មុន ខណៈដែល​ក្លិប Everton ក៏​កំពុងផ្តល់​ក្តីសង្ឃឹម​ដល់​កីឡាករ Ross Barkley ចំពោះ​កុងត្រា​ថ្មី​ផងដែរ៕