Leicester City ​នឹងអវត្តមាន​ខ្សែបម្រើ​ឆ្នើម​ម្នាក់ក្នុងការប្រកួត​យប់​នេះ

ខ្សែបម្រើ​កណ្តាល​ក្លិប Leicester កីឡាករ N’Golo Kante នឹង​អវត្តមាន​ក្នុងការ​ប្រកួត ចំនួន​ពីរ​ប្រកួត​នៃ​លី​ក Premier League ជាមួយ​ក្លិប​កំពូល​តារាង​មួយ​នេះ បន្ទាប់ពី​រងរបួស​ស​រ​សៃ​រ​ពួរ​ជើង។

kanteKante ដែល​ទទួលរង​របួស​នេះ អំឡុងពេល​ប្រកួត​ឈ្នះ ១-០ លើ​ក្រុម Norwich កាលពី​ថ្ងៃ​សៅរ៍ នឹងមិន​អាច​ចូល​លេង ប្រកួត​ថ្ងៃ​អង្គារ​នេះ ដែល Leicester ត្រូវ​ទទួលភ្ញៀវ West Brom និង​ប្រកួត ធ្វើដំណើរ​ទៅកាន់​ទឹកដី Watford នៅ​ថ្ងៃ​សៅរ៍​សប្តាហ៍​នេះ​ផងដែរ។ កីឡាករ​វ័យ ២៤ ឆ្នាំ​រូបនេះ ដែល​ទើប​ផ្ទេរ​មកលេង​នៅក្នុង​ក្លិប​នេះ​កាលពី​រដូវក្តៅ បាន​ចូល​លេង​រាល់​ការប្រកួត​ទាំងអស់ រហូតមកដល់​រដូវ​កាល​នេះ។ ប៉ុន្តែ គ្រូបង្វឹក លោក Claudio Ranieri និយាយថា លោក​ជឿជាក់​លើ​កីឡាករ Andy King ដែល​នឹង​អាច​លទ្ធភាព​ជំនួស​កន្លែង កីឡាករ​សញ្ជាតិ​បារាំង​រូបនេះ​បាន (Kante)៕