ប្រជាជន​ចិន​ស្លៀក​ឈុត​ក្នុង រត់​អបអរសាទរ​រដូវ​ផ្កា​រីក

6 Videos

​រដូវ​ផ្កា​រីក មិនទាន់បាន​ចាប់ផ្ដើម​ឡើង​នៅឡើយ​ទេ​ក្នុង​ទីក្រុង Beijing ដែលជា​ទីក្រុង​បេះដូង​របស់ ប្រទេស​ចិន បើទោះបីជា​កាលកំណត់​សម្រាប់​រដូវ​ផ្កា​រីក​នេះ ឈានចូល​មកដល់​ក៏ដោយ ។​

ប្រជាជន​ចិន​ស្លៀក​ឈុត​ក្នុង រត់​អបអរសាទរ​រដូវ​ផ្កា​រីក

​ថ្វីត្បិតតែ​មិនទាន់​ចាប់ផ្ដើម​រដូវ​ផ្កា​រីក​ក្ដី​ក៏​កាលពី​ចុង​សប្ដាហ៍​កន្លងទៅ មាន​អ្នករត់​ប្រណាំង ក៏ដូចជា អត្ថ​ព​លិ​ក​ជាច្រើន បាន​រត់​ក្រោម​សម្ពាធ​បរិយាកាស​ត្រជាក់ ជា​ផ្អែក​មួយ​នៃ​កម្មវិធី​អបអរសាទរ រដូវ​ផ្កា​រីក​របស់​ចិន ដែល​ត្រូវបាន​គេ​ឲ្យ​ឈ្មោះថា «​រត់​ខ្លួន​ទទេ (Naked Run)» នៅឯ​ឧទ្យាន​ព្រៃឈើ Olympic ។​

ប្រជាជន​ចិន​ស្លៀក​ឈុត​ក្នុង រត់​អបអរសាទរ​រដូវ​ផ្កា​រីក

​រត់​ខ្លួន​ទទេ (Naked Run) គឺជា​ឈ្មោះ​នៃ​កម្មវិធី​មួយ ដែល​តម្រូវ​ឲ្យ​អ្នក​ដែល​ចូលរួម ត្រូវ​រត់​ដោយ អាច​ត្រឹម​ស្លៀកពាក់​ឈុត​ក្នុង​តែប៉ុណ្ណោះ ដើម្បី​លើកកម្ពស់​នៃ​ការយល់ដឹង​ជា​សាធារណៈ ក្នុងការ ការពារ​បរិស្ថាន ។​

ប្រជាជន​ចិន​ស្លៀក​ឈុត​ក្នុង រត់​អបអរសាទរ​រដូវ​ផ្កា​រីក

​ដោយឡែក​សម្រាប់​ឆ្នាំនេះ មាន​មនុស្ស​កាន់តែច្រើន​បាន​ចូលរួម ដោយ​ពួកគេ​ទាំង​នោះបាន ព្យាយាម​បន្ថែម​នូវ​ការចាប់អារម្មណ៍​ពី​មនុស្ស​ទូទៅ គឺ​អ្នកខ្លះ​បាន​តុបតែង​ខ្លួន​ជា​កូនក្រមុំ ខ្លះ​ពាក់ សា្ល​ប​នៅ​នឹង​ខ្នង អ្នកខ្លះ​ពាក់​ម្កុដ​ជាដើម ៕ ខេមរា​

ប្រជាជន​ចិន​ស្លៀក​ឈុត​ក្នុង រត់​អបអរសាទរ​រដូវ​ផ្កា​រីក

ប្រជាជន​ចិន​ស្លៀក​ឈុត​ក្នុង រត់​អបអរសាទរ​រដូវ​ផ្កា​រីក

ប្រជាជន​ចិន​ស្លៀក​ឈុត​ក្នុង រត់​អបអរសាទរ​រដូវ​ផ្កា​រីក

​ប្រភព​៖ CCTVNews