ក្មេងស្រី ៧ ឆ្នាំ ក្លាយជា​អ្នក​មើលថែ​យាយ​តា ព្រោះ​ជួប​រឿង​អភ័ព្វ​

6 Videos

​ ​ក្មេងស្រី​តូច​អាយុ ៧ ឆ្នាំ Yi Miaomiao ត្រូវ​ជួប​ទុក្ខសោក​បាត់បង់​ឪពុក បន្ទាប់ពី​ឪពុក​នាង​ជួប​គ្រោះថ្នាក់​ចរាចរណ៍​លាចាក​លោក​កាលពី​ឆ្នាំមុន ហើយ​បន្ទាប់មក​ម្តាយ​នាង​ក៏បាន​ចាកចោល​នាង​ថែមទៀត ព្រោះ​ពុំ​អាច​រស់នៅក្នុង​ភាពលំបាក​វេទនា​បាន ដែលជា​ហេតុ​ធ្វើ​ឲ្យ​ក្មេងស្រី​តូច​ត្រូវ​ទទួល​កាតព្វកិច្ច​ដ៏​ធំ មើលថែរក្សា​ជីដូន​ជីតា​នាង​ដោយ​ខ្លួនឯង ។​

ក្មេងស្រី ៧ ឆ្នាំ ក្លាយជា​អ្នក​មើលថែ​យាយ​តា ព្រោះ​ជួប​រឿង​អភ័ព្វ​

​Miaomiao ត្រូវ​រ៉ាប់រង​រាល់​ការងារ​ផ្ទះ​ជាច្រើន ដែល​ស្ថិត​ក្នុងភូមិ Hubei ខាងក្រៅ​ក្រុង Yichang ហើយ​ពេលខ្លះ​នាង​ត្រូវ​ជួយ​បកសំបក​ដំឡូង ដើម្បី​យកទៅលក់ ត្រូវ​លាងចាន និង បោស​ទីតាំង​ជុំវិញ​ផ្ទះ​ថែមទៀត ។ យោងតាម​សារព័ត៌មាន គេ​បានដឹង​បន្ថែមទៀតថា ជីដូន​របស់​នាង​ជា​ជនពិការ​មួយរូប និង ថែមទាំង​មាន​បញ្ហា​ក្នុងការ​ប្រើប្រាស់​ដៃ​ខាងស្តាំ ចំណែក​ជីតា​នាង​ក៏មាន​ជំងឺ​ស្បែក​ប្រតិកម្ម​ផងដែរ គ្រប់​ពេលដែល​ស្បែក​ប៉ះពាល់​ជាតិ​ទឹក​ច្រើន​ជ្រុល ។

ក្មេងស្រី ៧ ឆ្នាំ ក្លាយជា​អ្នក​មើលថែ​យាយ​តា ព្រោះ​ជួប​រឿង​អភ័ព្វ​

ទោះបីជា​នាង​ត្រូវ​រ៉ាប់រង​ការទទួលខុសត្រូវ​ជាច្រើន តែ​នាង​ក៏បាន​ឆ្លៀតពេល​ទៅ​រៀន​នៅ​សាលារៀន​ផងដែរ ហើយ​ចំពោះ​រឿងរ៉ាវ​ជីវិត​នាង​ត្រូវបាន​បណ្តា​មហាជន​ជាច្រើន​រំភើបចិត្ត​យ៉ាងខ្លាំង ៕ ​ថា​វរិ​ទ្ធ (​ប្រភព ៖ សៀង​ហៃ​អ៊ី​ស​)

ក្មេងស្រី ៧ ឆ្នាំ ក្លាយជា​អ្នក​មើលថែ​យាយ​តា ព្រោះ​ជួប​រឿង​អភ័ព្វ​ក្មេងស្រី ៧ ឆ្នាំ ក្លាយជា​អ្នក​មើលថែ​យាយ​តា ព្រោះ​ជួប​រឿង​អភ័ព្វ​ក្មេងស្រី ៧ ឆ្នាំ ក្លាយជា​អ្នក​មើលថែ​យាយ​តា ព្រោះ​ជួប​រឿង​អភ័ព្វ​ក្មេងស្រី ៧ ឆ្នាំ ក្លាយជា​អ្នក​មើលថែ​យាយ​តា ព្រោះ​ជួប​រឿង​អភ័ព្វ​ក្មេងស្រី ៧ ឆ្នាំ ក្លាយជា​អ្នក​មើលថែ​យាយ​តា ព្រោះ​ជួប​រឿង​អភ័ព្វ​