Neymar ប្រើ​ម៉ាស៊ីន​ជំនួយ ក្រោយ​ជួយ​ Barca ឈ្នះ​ Sevilla

Neymar តារា​ឆ្នើម​ក្រុម​ FC Barcelona ​បាន​ប្រើ​ប្រាស់​ម៉ាស៊ីន​​ប្រព័ន្ធ​​ជួយ​សម្រួល​ខ្លួន​ប្រាណ​ Pulse Pro Recovery System ​បន្ទាប់​ពី​រត់​ពេញ​៩០​នាទី ជួយ​ក្រុម​​អ្នក​មាន​បុណ្យ​ឈ្នះ​ Sevilla ​២-១ ​​នៅ​ La Liga កាល​ពី​យប់​ថ្ងៃ​អាទិត្យ។

 

Neymar ប្រើ​ម៉ាស៊ីន​ជំនួយ ក្រោយ​ជួយ​ Barca ឈ្នះ​ Sevilla

Neymar ប្រើ​ម៉ាស៊ីន​ជំនួយ ក្រោយ​ជួយ​ Barca ឈ្នះ​ Sevilla

 

​ខ្សែ​ប្រយុទ្ធ​ជម្រើស​ជាតិ​ប្រេស៊ីល ​បាន​​បង្ហោះ​​រូបភាព​លើ​ Twitter ​ភ្ជាប់​ជាមួយ​សារ​ខ្លី​ថា “After Game…” ខណៈ​ដែល​លើ​ស្មា​របស់​គេ មាន​ស្អំ​ទឹក​កក​ និង​ពាក់​ប្រព័ន្ធ Normatec Pro ​នៅ​លើ​ជើង។ Normatec Pro Pulse Recovery System ​អាច​ជួយ​សម្រួល​​ដល់​សរសៃ និង​សាច់ដុំ​របស់​កីឡាករ​ឲ្យ​​ឆាប់​ Fit ១០០% ​ដូច​ដើម​វិញ។

 

Neymar ប្រើ​ម៉ាស៊ីន​ជំនួយ ក្រោយ​ជួយ​ Barca ឈ្នះ​ Sevilla

Neymar ប្រើ​ម៉ាស៊ីន​ជំនួយ ក្រោយ​ជួយ​ Barca ឈ្នះ​ Sevilla

 

​កីឡាករ​វ័យ​២៤​ឆ្នាំ​រូប​នេះ​ ស៊ុត​​ឲ្យ​ Barca ២៣​គ្រាប់​ហើយ​រដូវ​កាល​នេះ​ និង​ជា​តួអង្គ​ដ៏​សំខាន់​ជួយ​អ្នក​មាន​បុណ្យ​ឈរ​កំពូល​តារាង​ La Liga ​នាំ​មុខ​គេ​ដាច់​៨​ពិន្ទុ​​បច្ចុប្បន្ន​ផង​ដែរ។ Neymar នឹង​ត្រូវ​ធ្វើ​ដំណើរ​ជាមួយ​ក្រុម​ Barca ដើម្បី​​ទៅ​ប៉ះ​ Rayo Vallecano ​នៅ​យប់​ថ្ងៃ​ព្រហស្បតិ៍​​ជា​បន្ត​ទៀត៕

 

-ចុចអាន៖ Cafu ថា៖ Neymar ល្អ​ជាង​កីឡាករ Messi និងRonaldo

 

​​ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ dailymail