“Deadpool” នៅ​តែ​ឈរ​​នៅ​លេខ​១​ ទោះ​​មាន​វត្តមាន “Gods of Egypt”

នៅ​​សប្ដាហ៍​ដំបូង​នៃ​ការ​ដាក់​បញ្ចាំង ​​រឿង​បែប​អាទិទេព​អេហ្សីប​បុរាណ “Gods of Egypt បាន​រំកិល​ខ្លួន​ឡើង​មក​ចំណាត់​ថ្នាក់​លេខ​២​នៃ​តារាង​ចំណូល​​ភាព​យន្ត​ប្រចាំ​សប្ដាហ៍ Box office ​​អាមេរិក ដោយ​នៅ​ពី​ក្រោម​ខ្សែភាពយន្ត​វីរបុរស​បែប​កំប្លែង​ “Deadpool”។

 

“Deadpool” នៅ​តែ​ឈរ​​នៅ​លេខ​១​ ទោះ​​មាន​វត្តមាន “Gods of Egypt”

 

ភាពយន្ត​ដែល​សម្បួរ​ទៅ​ដោយ​ឈុត​​សង្គ្រាម​​សម័យ​បុរាណ​និង​ដឹង​នាំ​ដោយ​លោក​​ Alex Proyas បាន​រក​ចំណូល​ត្រឹម​តែ​​១៤​លាន​ដុល្លារ​ក្នុង​សប្ដាហ៍​ទី​១ ដែល​ចំណូល​នេះ​ហាក់​ដូច​មិន​មាន​ការ​ចាប់អារម្មណ៍​ខ្លាំង​ប៉ុន្មាន​ទេ ​ខណៈភាពយន្ត​នេះ​បាន​ផលិត​អស់​ចំនួន​ទឹក​ប្រាក់​ដល់​ទៅ​​១៤០​លាន​ដុល្លារ​​។

 

ផ្ទុយ​ពី “Gods of Egypt” ភាពយន្ត​កំពុង​ផ្ទុះ​ខ្លាំង “Deadpool” ចំណាយ​ដើម​ទុន​​ថត​អស់​តែ​៥៨​លាន​ដុល្លារ​ ប៉ុន្តែ​​ចំណូល​ចូល​វិញ​បាន​ច្រើន​ជាង​ការ​គិត។ ក្នុង​សប្ដាហ៍​ទី​៣​នៃ​ការ​ចាក់​បញ្ចាំង​​ដែល​ដឹក​នាម​ដោយ​លោក Tim Miller បាន​កើត​ប្រាក់​ចំណូល​បន្ថែម​ទៀត​គឺ៣១​លាន​ដុល្លារ​នៅ​អាមេរិក​ខាងជើង។ បើ​បូក​សរុប​ទឹក​ប្រាក់​​ជាមួយ​សប្ដាហ៍​មុន​ៗ​មាន​ចំនួន​២៨៥​លាន​ដុល្លារ​ និង​៦០៩,៨​ដុល្លារ​​នៅ​ជុំវិញ​ពិភពលោក។

 

“Deadpool” នៅ​តែ​ឈរ​​នៅ​លេខ​១​ ទោះ​​មាន​វត្តមាន “Gods of Egypt”

 

ឯ​ចំណាត់​ថ្នាក់​លេខ​៣​ធ្លាក់​ទោះ​លើ​ភាពយន្ត​បែប​តុក្កតា “Kung Fu Panda 3” រក​បាន​៨​លាន​ដុល្លារ​និង​១២៨​លាន​​នៅ​ជុំវិញ​ពិភពលោក ខណៈ​ លេខ​៤​ Risen បាន​ទៅ​ភាពយន្ត Risen របស់​អ្នកដឹង​នាំ Kevin Reynolds រក​បាន​៦​លាន​ដុល្លារ៕

 

ចុចអាន៖ទស្សនា​ឈុត​ក្រៅ​ឆាក​ខ្លះ​ៗ​ក្នុង​រឿង “Deadpool” វគ្គ​បាញ់​ប្រហារ​លើ​ស្ពាន

 

ប្រែសម្រួល៖ ហេង សុធារិទ្ធិ
ប្រភព៖ boxofficemojo​​​​​​​