បវរកញ្ញា​​កូឡុំប៊ី​ដែល​ត្រូវ​គេ​ប្រគល់មកុដ​​​ច្រឡំ​នឹង​ចូល​​សម្ដែង “xXx 3” ជាមួយ Vin Diesel និង​កុំកុំ

Ariadna Gutierrez ស្រី​ស្អាត​ដែល​គ្រង​មកុដ​បវរកញ្ញា​ចក្រវាល ២០១៥ ​បាន​ប្រមាណ​១​នាទី​នោះ​នឹង​ចូល​ខ្លួន​ថត​ភាពយន្ត “xXx: The Return of Xander Cage”​ជាមួយ​តារា​ហូលីវូដ​ជា​ច្រើន​ទៀត។

 

បវរកញ្ញា​​កូឡុំប៊ី​ដែល​ត្រូវ​គេ​ប្រគល់មកុដ​​​ច្រឡំ​នឹង​ចូល​​សម្ដែង “xXx 3” ជាមួយ Vin Diesel និង​កុំកុំ

 

បណ្ដាញ​ព័ត៌មាន TMZ របស់​អាមេរិក​បាន​រាយការណ៍​ថា បវរកញ្ញា​ចក្រវាល កូឡុំប៊ី ២០១៥​នឹង​បោះ​ជំហាន​ចូល​​ក្នុង​វិស័យ​ភាពយន្ត​លើក​ដំបូង​តាម​រយៈ​រឿង “xXx: The Return of Xander Cage” របស់​តារា​ហូលីវូដ Vin Diesel។ នៅ​ក្នុង​ភាពយន្ត​នេះ ស្រី​ស្អាត​អាយុ ២២ ឆ្នាំ​នឹង​ដើរ​តួ​ស្រី​ស្នេហ៍​របស់ Vin Diesel។
នៅ​ក្នុង​ភាពយន្ត​នេះ ស្រី​ស្អាត​ដែល​ត្រូវ​គេ​ប្រគល់​ច្រឡំ​មកុដ​នេះ​នឹង​ត្រូវ​សម្ដែង ៦​ឈុត និង​មាន​ប៉ារ៉ូល​ចំនួន ៣ ទំព័រ​បើ​ផ្អែក​តាម​ការ​រាយការណ៍​របស់​ប្រភព​ខាង​លើ។ បវរកញ្ញា​កើត​ឆ្នាំ ១៩៩៣ នឹង​ធ្វើ​ដំណើរ​ទៅ​កាន់​សាធារណរដ្ឋ​ដូ​មីនី​កែន​នៅ​ថ្ងៃ​​អង្គារ​នេះ​ដើម្បី​ថត​ឈុត​ឆាក​ដំបូង​របស់​​ខ្លួន។

 

បវរកញ្ញា​​កូឡុំប៊ី​ដែល​ត្រូវ​គេ​ប្រគល់មកុដ​​​ច្រឡំ​នឹង​ចូល​​សម្ដែង “xXx 3” ជាមួយ Vin Diesel និង​កុំកុំ

 

ភាពយន្ត “xXx: The Return of Xander Cage” ដែល​មាន​ការ​ចូល​សម្ដែង​ពី​សំណាក់​តារា​សម្ដែង​ជួរ​មុខ​ជាច្រើន​រូប​របស់​ហូលីវូដ​ដូច​ជា Vin Diesel, Samuel L. Jackson, Donnie Yen, Tony Jaa, Wu Yifan… នឹង​ត្រូវ​បាន​ចាក់​បញ្ចាំង​នៅ​ថ្ងៃ​ទី ២០ ខែ​មករា​ឆ្នាំ ២០១៧៕

 

ចុចអាន៖Taylor Swift,Selena និង​តារា​ជាច្រើនបង្អួត​សម្រស់​ក្នុង​ពិធី​ជប់លៀង​ក្រោយ Oscar

 

ប្រែ​សម្រួល៖ សុវណ្ណផៃ
ប្រភព៖nydailynews