លោក ជួន សុវណ្ណ ៖ បើសិនបង្ក្រាប បទល្មើស ក្នុងទឹកដីខ្លួន ០២លើក មេប៉ុស្តិ៍មិនដឹង លោកនឹងដក មេប៉ុស្តិ៍នោះភ្លាម

ភ្នំពេញ៖ នៅថ្ងៃទី១ ខែមីនា ឆ្នាំ២០១៦នេះ លោកនាយឧត្តមសេនីយ៍ អគ្គស្នងការរង និងជាស្នងការនគបាល រាជធានីភ្នំពេញ ចូលរួមជាវាគ្មិន ក្នុងវេទិការសាធារណៈស្តីពីភូមិ សង្កាត់ មានសុវត្ថិភាព ហើយបានថ្លែង ព្រមានចំៗថា ប្រសិនបើមានសមត្ថកិច្ចពីថ្នាក់ក្រុង ឬថ្នាក់ក្រសួងចុះមកចាប់បង្ក្រាបបទល្មើស ក្នុងទឹកដីខ្លួន គ្រប់គ្រងចំនួន០២លើក ហើយមេប៉ុស្តិ៍មិនដឹង លោកនឹងដកមេប៉ុស្តិ៍នោះភ្លាម ដោយឡែកលោក អធិការខណ្ឌក៏ដូចគ្នា បើដកមេប៉ុស្តិ៍អស់ចំនួន០២ អធិការនោះ ប្រញាប់ជម្រាបលាប្រជាពលរដ្ឋទៅ។

លោកនាយឧត្តមសេនីយ ជួន សុវណ្ណ មានប្រសាសន៍បញ្ជាក់ទៀតថា បញ្ហា ចំនួន០៣ នគរបាលរបស់លោក ចាំបាច់ត្រូវអនុវត្តន៍ ដើម្បីបំរើជូនប្រជាពលរដ្ឋ គឺផ្តល់សេវាតម្រូវការ ផ្នែកសន្តិសុខ សណ្តាប់ធ្នាប់ លុបបំបាត់ ប្រភពគ្រឿងញៀន និងអ្នកសេពថ្នាំញៀន និងទីបី បញ្ហាគ្រោះថ្នាក់ចរាចរណ៍ ។ ការលើកឡើងរបស់អ្នក ភូមិគោក ឃ្លាងជាច្រើននាក់ រឿងអសន្តិសុខក្នុងភូមិបង្កឡើង ដោយក្រុមក្មេងទំនើងប្រចាំភូមិ តែងតែដើរ បង្កការអុកឡុកនៅពេលយប់អធ្រាត្រ លោកនាយឧត្តមសេនីយ ជួន សុវណ្ណ បានដាក់បទបញ្ជា ដល់លោក ម៉ក ហុង អធិការនគបាលខណ្ឌសែនសុខ ត្រូវចាត់វិធានការជាបន្ទាន់ លើក្រុមក្មេងទំនើងទាំងអស់នេះ ដោយរៀបចំ ផែនការ ឲ្យបានជាក់លាក់ ដោយដាក់កន្លែងភូមិគោកឃ្លាង ជាតំបន់ស្មុគស្មាញ កុំទុកឲ្យក្មេងទំនើង ០៤ទៅ០៥នាក់ បង្កការអុកឡុកស្រួលៗ ដូចជាមិនយល់មុខប៉ូលិស ឬក៏ចៅហ្វាយខណ្ឌសោះ។ ទាំងនេះ ក៏ត្រូវអរគុណ ដល់បងប្អូនប្រជាពលរដ្ជក្នុងភូមិជាពិសេស ប្រជាការពរភូមិ។

ថ្លែងទៅកាន់អង្គវេទិកា ដែលអ្នកភូមិចូលរួមប្រមាណជាង ២០០នាក់ លោកស្នងបានថ្លែងអំណរគុណ ដល់បងប្អូនប្រជាពលរដ្ឋ ដែលសម្តែងទស្សនៈ យោបល់ដល់កម្លាំងនគរបាលរបស់លោក មមាញឹកក្នុង ការងារស្ទើរគ្មានទំនេរ ហើយជាក់ស្តែងនគបាលមណ្ឌលម្នាក់ គ្រប់គ្រងប្រជាពលរដ្ឋជាង ១០០០គ្រូសាក៏មាន។ ទាំងនេះហើយជាផលលំបាកសម្រាប់នគបាល ដូច្នេះទាមទារឲ្យមានការចូលរួម ពីបងប្អូនអ្នកភូមិនិង ប្រជាការពារ៕