អាជ្ញាធរ ខណ្ឌមានជ័យ និងស្ថានទូតវៀតណាម ចែកអំណោយ ដល់អ្នករងគ្រោះ ដោយអគ្គីភ័យ ៩៧គ្រួសារ

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី ០១ ខែមីនា ឆ្នាំ២០១៦ លោក ឌី រត្ន័ខេមរុណ អភិបាលរងខណ្ឌមានជ័យ និងជាប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមខណ្ឌមានជ័យ រួមជាមួយលោក ជា សុខៃ ចៅសង្កាត់ចាក់អង្រែក្រោម និងក្រុមយុវជន ស ស យ ក ខណ្ឌមានជ័យ និង សង្កាត់ចាក់អង្រែក្រោម  បានសហការជាមួយលោក ង្វៀង ម៉ាន់គឿង ទីប្រឹក្សាស្ថានទូតវៀតណាម ដែលតំណាងអោយស្ថានទូត វៀតណាម និង លោក ស៊ឹម ជី ប្រធានសមាគមសហព័ន្ធខ្មែរ~វៀតណាម ប្រចាំនៅកម្ពុជា បានចូលរួម ពិធីចែកអំណោយដល់ក្រុមគ្រួសារ ដែលរងគ្រោះដោយអគ្គីភ័យក្នុងក្រុម ៣៧ , ៣៨ ភូមិទួរកា សង្កាត់ ចាក់អង្រែក្រោម ខណ្ឌមានជ័យ ។

លោក ឌី រ័ត្នខេមរុណ បានអោយដឹងថា អំណោយដែលយកមកចែកជូននាពេល  រួមមាន អង្ករ ២ បាវ  មី ២ កេស  សំភារៈផ្ទះបាយមួយចំនួន និង ថវិកា ៦០០០០ រៀល សំរាប់ចែកជូនគ្រួសាររងគ្រោះចំនួន ៩៧ គ្រួសារ ។

សូមបញ្ជាក់ថា កាលពីអាធ្រាត្រ ថ្ងៃទី ០៨ ខែ កុម្ភៈ ឆ្នាំ២០១៦ មានអគ្គិភ័យមួយ បានឆេះបំផ្លាញផ្ទះ អស់ ចំនួន ៩៧ខ្នង ស្ថិតតាម ជួរមាត់ទន្លេ ក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ។