មន្ទីរសាធារណៈការ រាជធានីភ្នំពេញ សម្រេចយកប្រព័ន្ធ គ្រប់គ្រងចរាចរណ៍ ផ្លូវគោកតាមស្ដង់ដារ ជប៉ុន

ភ្នំពេញ៖ មន្ទីរសាធារណៈការ និងដឹកជញ្ជូនរាជធានីភ្នំពេញ និង សាលារាជធានីភ្នំពេញ បានព្រមព្រៀងគ្នាស្ដី ពីគម្រោងអភិវឌ្ឍន៍ប្រព័ន្ធ គ្រប់គ្រងចរាចរណ៍ ផ្លូវគោក ក្នុងរាជធានី ភ្នំពេញ ចំនួន ១០០កន្លែង ដោយយក ស្ដង់ដារជប៉ុន ហើយនេះក៏ជា ជំនួយឥតសំណង របស់រដ្ឋាភិបាល ជប៉ុនផងដែរ។

អតីតអនុប្រធានមន្ទីរ សាធារណៈការ ភ្នំពេញ លោក មឿន សុផាន់បានឲ្យដឹងថា  ដើម្បីការពារកុំឲ្យ ប្រព័ន្ធ ដំណើរការ មានបញ្ហា និងស្ថេរភាពនៃប្រតិបត្តិការ សាលាក្រុង, មន្ទីរ សាធារណៈការ រួមសហការគ្នាជាមួយ ទីភ្នាក់ងារកិច្ចសហប្រតិបត្តិការ អន្ដរជាតិ ហៅកាត់ថា Jica បានឯកភាព យកប្រព័ន្ធគ្រប់គ្រងចរាចរណ៍ ដែលបានដាក់ដំណើរការ នៅតាមទីក្រុង មួយចំនួន ក្នុង ប្រទេសជប៉ុន។

ប្រព័ន្ធគ្រប់គ្រងនោះមាន លក្ខណៈពិសេសដូចជា អាចធ្វើដំណើរ ការផ្លាស់ប្ដូរយៈពេល ប្រតិបត្តិការ តាមពេលវេលា ឫម៉ោងមមាញឹក ដូចជាពេលចេញ និងចូលធ្វើការងារ។ ប្រព័ន្ធនេះជា ប្រព័ន្ធដំណើរការ ដោយស្វ័យប្រវត្តិ (នៅពេលយប់) ទៅតាមកម្មវិធីដែលបាន រៀបចំទុក និងមានការបញ្ជាចេញ ពីមជ្ឈមណ្ឌលបញ្ជា ចរាចរណ៍រួម ជាពិសេស អាចភ្ជាប់ទំនាក់ទំនង ប្រព័ន្ធ ប្រតិបត្តិការនៅតាម ចំណុចប្រសព្វ (ស្ដុប) ដើម្បីឲ្យការធ្វើចរាចរណ៍ មានភាពរលូន ជៀសវាងឈប់នៅ ជិតៗគ្នាច្រើនដង។

លោក មឿន សុផាន់ ដែលទទួលគម្រោងនេះ ចាប់តាំងពីឆ្នាំ១៩៩៧ បានបន្ថែមទៀតថា សាលារាជធានីភ្នំពេញ បានកែលម្អចំណុច ផ្លូវប្រសព្វចំនួន ៦៤ កន្លែងរួចមកហើយ ហើយនឹងបន្ដ ប្រតិបត្តិការ ចំនួន ១២កន្លែងទៀត ក្នុងពេលឆាប់ៗ។

លោកបានបញ្ជាក់ថា គម្រោងអភិវឌ្ឍន៍ ប្រព័ន្ធគ្រប់គ្រងចរាចរណ៍ ផ្លូវគោកនេះ ជាគម្រោងដ៏មានអាទិភាពមួយ សម្រាប់ជួយសម្រួល ដល់ដំណើរការ ចរាចរណ៍នៅកម្ពុជា។

គួរបញ្ជាក់ថា ភ្លើងស្ដុបថ្មីដែលនឹងដាក់ដំណើរ ការក្នុងពេលឆាប់ៗនេះ គ្មាននាទីរត់ដូចមុនទៀតទេ ព្រោះវាជួយសម្រួលដល់ការបន្ថែម ឫបន្ថយពេលវេលា ទៅតាមម៉ោងមមាញឹក៕

មន្ទីរសាធារណៈការ រាជធានីភ្នំពេញ សម្រេចយកប្រព័ន្ធ គ្រប់គ្រងចរាចរណ៍ ផ្លូវគោកតាមស្ដង់ដារ ជប៉ុន

មន្ទីរសាធារណៈការ រាជធានីភ្នំពេញ សម្រេចយកប្រព័ន្ធ គ្រប់គ្រងចរាចរណ៍ ផ្លូវគោកតាមស្ដង់ដារ ជប៉ុន

មន្ទីរសាធារណៈការ រាជធានីភ្នំពេញ សម្រេចយកប្រព័ន្ធ គ្រប់គ្រងចរាចរណ៍ ផ្លូវគោកតាមស្ដង់ដារ ជប៉ុន