ឱក សុគន្ធកញ្ញា ព្រាប សុវត្ថិ និង ស៊ុន ស្រីពេជ្រ ស្ម័គ្រចិត្ត និងទទួលជ្រើសរើស ជាឯកអគ្គរដ្ឋទូត សុឆ្ទនៈបរិស្ថាន និងទីក្រុងស្អាត ឆ្នាំ២០១៦-២០១៧

ភ្នំពេញ៖ ដើម្បីលើកទឹកចិត្ត ឲ្យបុគ្គលសាធារណៈ ពិធីករ ពិធីការនី សិល្បៈករ សិល្បៈការនី កីឡាករ កីឡាការនី ចូលរួមសកម្មភាព ថែរក្សា បរិស្ថាន និងទីក្រុងស្អាត រាជរដ្ឋាភិបាល បានអបអរសាទរចំពោះ កញ្ញា ឱក សុគន្ធកញ្ញា លោក ព្រាប សុវត្ថិ និងកញ្ញា ស៊ុន ស្រីពេជ្រ ដែលបានស្ម័គ្រចិត្ត និងទទួលជ្រើសរើសជា ឯកអគ្គរដ្ឋទូតសុឆ្ទនៈបរិស្ថាន និងទីក្រុងស្អាតឆ្នាំ២០១៦-២០១៧ជាលើកទី១ ស្របតាមអនុសាសន៍ ប្រមុខរាជរដ្ឋាភិបាល ថ្លែងក្នុងទិវាជាតិទីក្រុងស្អាតឆ្នាំ២០១៥ ។

លោក ព្រាប សុវត្ថិ តារាចំរៀងដ៏ល្បីល្បាញ មួយរូបនៅក្នុងប្រទេសកម្ពុជា ដែលបានស្ម័គ្រចិត្ត និងទទួលជ្រើសរើសជា ឯកអគ្គរដ្ឋទូតសុឆ្ទនៈបរិស្ថាន និងទីក្រុងស្អាត ឆ្នាំ២០១៦-២០១៧ បានមានប្រសាសន៍ នៅថ្ងៃទី០១មិនាឆ្នាំ២០១៦នេះ ខណៈលោកបានអញ្ជើញចូលរួមក្នុងពិធី អបអរសាទរទិវាជាតិទីក្រុងស្អាត ឆ្នាំ២០១៦ ក្រោមប្រធានបទ“ ទីក្រុងស្អាត សុខសុវត្ថិភាពល្អ ទេសចរណ៍មានកំណើន” និងពិធីបិទវេទិកាជាតិ “យុវជន និងទីក្រុងស្អាត” លើកទី១ នៅវិទ្យាស្ថាន បច្ចេកវិទ្យាកម្ពុជា (ITC)ថា “ខ្ញុំមានកិត្តិយស និងសប្បាយចិត្តក្រៃលែង ដែលបានចូលរួមក្នុងសកម្មភាពនេះ អ្វីក៏ដោយបើសិនជាទីក្រុងយើងស្អាត គឺសុខភាពយើងល្អ ហើយការគិតគូរ របស់យើងក៏បានល្អ ការទាក់ទាញទេសចរណ៍ក៏បាន កាន់តែល្អប្រសើរថែមទៀត”។

លោកលើកឡើងទៀតថា គោលបំណងរបស់ខ្ញុំ ក្នុងការចូលរួមនេះគឺ ចង់ឲ្យខុសភាពប្រជាពលរដ្ឋយើងល្អ បរិស្ថានល្អ ទីក្រុងយើងស្អាត ដោយផ្តើមចេញពីការចូលរួម របស់យើងទាំងអស់គ្នា ក្នុងនោះផ្តើមស្អាតពីខ្លួនយើង ផ្ទះយើង សហគមន៍យើង កន្លងធ្វើអាជីកម្មរបស់យើងទីក្រុងយើង និងប្រទេសយើង ទើបយើងអាចសម្រេច បាននូវគោលដៅ «ទីក្រុងស្អាត សុខសុវត្ថិភាពល្អ ទេសចរណ៍មានកំណើន»។

លោក ព្រាប សុត្ថិ បន្តទៀតថា ចំពោះរូបខ្ញុំផ្ទាល់ នៅរាល់ការសម្តែងតែងតែ បានបញ្រ្ជាបការយល់ដឹង អំពីបរិស្ថាន អនាម័យ ការថែទាំសុខភាព និងការចូលរួម ថែរក្សាធនធានធម្មជាតិ ដល់ប្រជាពលរដ្ឋ ក៏ដូចជាស្រទាប់យុវជន ។ បច្ចុប្បន្ននេះ លោកសង្កេតឃើញថា ប្រជាពលរដ្ឋយើងមានការយល់ដឹង កាន់តែច្រើន ហើយអំពីបញ្ហានេះ យ៉ាងណាលោកអំពាវនាវឲ្យបន្តកិច្ចខិតខំប្រឹងប្រែង ចូលរួមឲ្យបានកាន់តែខ្លាំងក្លាថែមទៀត ដើម្បីឲ្យបរិស្ថានបានល្អ  សុខភាពពលរដ្ឋរឹងមាំ និងអាចស្រូបយក ទេសចរអន្តរជាតិ បានកាន់តែច្រើនថែមទៀត៕

ឱក សុគន្ធកញ្ញា ព្រាប សុវត្ថិ និង ស៊ុន ស្រីពេជ្រ ស្ម័គ្រចិត្ត និងទទួលជ្រើសរើស ជាឯកអគ្គរដ្ឋទូត សុឆ្ទនៈបរិស្ថាន និងទីក្រុងស្អាត ឆ្នាំ២០១៦-២០១៧

ឱក សុគន្ធកញ្ញា ព្រាប សុវត្ថិ និង ស៊ុន ស្រីពេជ្រ ស្ម័គ្រចិត្ត និងទទួលជ្រើសរើស ជាឯកអគ្គរដ្ឋទូត សុឆ្ទនៈបរិស្ថាន និងទីក្រុងស្អាត ឆ្នាំ២០១៦-២០១៧