ឱក សុគន្ធកញ្ញា ព្រាប សុវត្ថិ និង ស៊ុន ស្រីពេជ្រ ស្ម័គ្រចិត្ត និងទទួលជ្រើសរើសជាឯកអគ្គរដ្ឋទូត សុឆ្ទនៈបរិស្ថាន និងទីក្រុងស្អាតឆ្នាំ ២០១៦-២០១៧

ភ្នំពេញ៖ ដើម្បីលើកទឹកចិត្តឲ្យបុគ្គលសាធារណៈ ពិធីករ ពិធីការនី សិល្បៈករ សិល្បៈការនី កីឡាករ កីឡាការនី ចូលរួមសកម្មភាព ថែរក្សា បរិស្ថាន និងទីក្រុងស្អាត រាជរដ្ឋាភិបាល បានអបអរសាទរចំពោះ កញ្ញា ឱក សុគន្ធកញ្ញា លោក ព្រាប សុវត្ថិ និងកញ្ញា ស៊ុន ស្រីពេជ្រ ដែលបានស្ម័គ្រចិត្ត និងទទួលជ្រើសរើសជា ឯកអគ្គរដ្ឋទូត សុឆ្ទនៈបរិស្ថាន និងទីក្រុងស្អាតឆ្នាំ ២០១៦-២០១៧ ជាលើកទី១ ស្របតាមអនុសាសន៍ ប្រមុខរាជរដ្ឋាភិបាល ថ្លែងក្នុងទិវាជាតិ ទីក្រុងស្អាតឆ្នាំ២០១៥ ។

លោក ព្រាប សុវត្ថិ តារាចំរៀងដ៏ល្បីល្បាញ មួយរូបនៅក្នុង ប្រទេសកម្ពុជា ដែលបានស្ម័គ្រចិត្ត និងទទួលជ្រើសរើស ជាឯកអគ្គរដ្ឋទូត សុឆ្ទនៈបរិស្ថាន និងទីក្រុងស្អាត ឆ្នាំ ២០១៦-២០១៧ បានមានប្រសាសន៍ នៅថ្ងៃទី០១ មិនា ឆ្នាំ២០១៦នេះ ខណៈលោកបាន អញ្ជើញចូលរួម ក្នុងពិធីអបអរសាទរ ទិវាជាតិទីក្រុងស្អាត ឆ្នាំ២០១៦ ក្រោមប្រធានបទ “ ទីក្រុងស្អាត សុខសុវត្ថិភាពល្អ ទេសចរណ៍មានកំណើន”  និងពិធីបិទវេទិកាជាតិ  “យុវជន និងទីក្រុងស្អាត” លើកទី១ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC)ថា “ខ្ញុំមានកិត្តិយស និងសប្បាយចិត្ត ក្រៃលែង ដែលបានចូលរួម ក្នុងសកម្មភាពនេះ អ្វីក៏ដោយបើសិនជា ទីក្រុងយើងស្អាត គឺសុខភាព យើងល្អ ហើយការគិតគូរ របស់យើងក៏បានល្អ ការទាក់ទាញ ទេសចរណ៍ ក៏បានកាន់តែល្អ ប្រសើរថែមទៀត”។

លោកលើកឡើងទៀតថា គោលបំណងរបស់ខ្ញុំ ក្នុងការចូលរួមនេះគឺ ចង់ឲ្យសុខភាព ប្រជាពលរដ្ឋយើងល្អ បរិស្ថានល្អ ទីក្រុងយើងស្អាត ដោយផ្តើមចេញ ពីការចូលរួមរបស់ យើងទាំងអស់គ្នា ក្នុងនោះផ្តើមស្អាតពីខ្លួនយើង ផ្ទះយើង សហគមន៍យើង កន្លងធ្វើអាជីកម្ម របស់យើងទីក្រុងយើង និងប្រទេសយើង ទើបយើងអាចសម្រេច បាននូវគោលដៅ «ទីក្រុងស្អាត សុខសុវត្ថិភាពល្អ ទេសចរណ៍មានកំណើន»។

លោក ព្រាប សុត្ថិ បន្តទៀតថា ចំពោះរូបខ្ញុំផ្ទាល់ នៅរាល់ការសម្តែង តែងតែបានបញ្រ្ជាប ការយល់ដឹង អំពីបរិស្ថាន អនាម័យ ការថែទាំសុខភាព និងការចូលរួមថែរក្សា ធនធានធម្មជាតិ ដល់ប្រជាពលរដ្ឋ ក៏ដូចជាស្រទាប់យុវជន ។

បច្ចុប្បន្ននេះ លោកសង្កេតឃើញថា ប្រជាពលរដ្ឋយើង មានការយល់ដឹង កាន់តែច្រើនហើយ អំពីបញ្ហានេះ យ៉ាងណាលោក អំពាវនាវឲ្យបន្តកិច្ច ខិតខំប្រឹងប្រែង ចូលរួមឲ្យបាន កាន់តែខ្លាំងក្លា ថែមទៀត ដើម្បីឲ្យបរិស្ថានបានល្អ  សុខភាពពលរដ្ឋរឹងមាំ និងអាចស្រូបយក ទេសចរអន្តរជាតិ បានកាន់តែ ច្រើនថែមទៀត៕

ឱក សុគន្ធកញ្ញា ព្រាប សុវត្ថិ និង ស៊ុន ស្រីពេជ្រ ស្ម័គ្រចិត្ត និងទទួលជ្រើសរើសជាឯកអគ្គរដ្ឋទូត សុឆ្ទនៈបរិស្ថាន និងទីក្រុងស្អាតឆ្នាំ ២០១៦-២០១៧

ឱក សុគន្ធកញ្ញា ព្រាប សុវត្ថិ និង ស៊ុន ស្រីពេជ្រ ស្ម័គ្រចិត្ត និងទទួលជ្រើសរើសជាឯកអគ្គរដ្ឋទូត សុឆ្ទនៈបរិស្ថាន និងទីក្រុងស្អាតឆ្នាំ ២០១៦-២០១៧