បុរស​ម្នាក់​ខូចចិត្ត ស្រី​ស្នេហ៍​មាន​ប្រុស​ថ្មី ចងក​សម្លាប់ខ្លួន

ឧ​ត្ត​រ​មានជ័យ: ប្រជាពលរដ្ឋ បាន​ប្រទះឃើញ​សាកសព បុរស​ម្នាក់​ចងក នៅ​និង​ដើម​កកោះ ។ហេតុការណ៍​ភ្ញាក់ផ្អើល​នេះ​បាន​កើតឡើង​​កាលពី​៥​ល្ងាច ថ្ងៃទី​២៩ កុម្ភៈ ២០១៦ ស្ថិតនៅ​ក្នុងភូមិ​ប្រាសាទ ឃុំ​ថ្លា​ត ស្រុក​អន្លង់វែង ។​

​បុរស​ដែល​បាន​ចងក​ធ្វើអត្តឃាត​មានឈ្មោះ ស៊ន សឿន អាយុ​៣០​ឆ្នាំ ជាកម្មករសំណង់ រស់នៅ​ភូមិ​កំពង់ក្តី ឃុំ​កំពង់ក្តី ស្រុក​ជីក្រែង ខេត្តសៀមរាប មកស្នាក់នៅ​និង​ធ្វើជា​កម្មករសំណង់​នៅក្នុង​ចំការ​ម្រេច ស្ថិតនៅ​ភូមិ​ទួលប្រាសាទ ឃុំថ្លា​ត ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មាន​​ជ័យ ។​

​មុនពេល​កើតហេតុ ជនរងគ្រោះ​បាន​ជាប់ចិត្ត​ស្រឡាញ់​ស្ត្រី​ម្នាក់​យ៉ាង​ស្អិតរ​មួ​តក្រោយមក​គេ​បាន​សង្កេតឃើញ​ស្ត្រី​រូបនេះ​បែកចិត្ត​ជាមួយ​ជនរងគ្រោះ​ទៅ មាន​ប្រុសថ្មី ធ្វើ​ឲ្យ​ជនរងគ្រោះ​ខូចចិត្ត​ចាក​ចេញពី​កន្លែង​ការងារ​សំណង់​កាលពី​ថ្ងៃ ទី​២៦ខែកុម្ភៈ បាត់​រហូត​លុះ​នៅវេលា​ម៉ោង​៥​ល្ងាច​ថ្ងៃទី​២៩ ខែកុម្ភៈ ឆ្នាំ​២០១៦ ទើប​គេប្រទះឃើញ​ចង​.​ក​សម្លាប់ខ្លួន ដោយ​យក​ខ្សែ​គោ​ចង​.​ក​ភ្ជាប់​ទៅនឹង​ដើម​កកោះដែលមាន​កម្ពស់​៤​ម៉ែត្រ ។​

​ក្រោយពី​កើតហេតុ​ភ្លាម កម្លាំង​ជំនាញ​បានមក​ដល់ ហើយ​បាន​ពិនិត្យ​លើ​ខ្លួនសាកសពរួច​បាន​សន្និដ្ឋានថា បុរស​ឈ្មោះ ស៊ន សឿន ពិត​ជា​ស្លាប់​ដោយ​ចងកមែន មិន​ពាក់ព័ន្ធ​ករណី មនុស្សឃាត​នោះទេ​។ បន្ទាប់ពី​បាន​ពិនិត្យ​រួច សាកសពក៏បាន​ប្រគល់​ទៅ​ឲ្យ ក្រុមគ្រួសារ​ដឹក យកទៅ ធ្វើបុណ្យ​នៅឯ​ស្រុកកំណើត៕