តុលាការខេត្ត​កំពង់ស្ពឺ ឃាត់ខ្លួន​ស្ត្រី​ខ្មែរ​អ៊ីស្លាម​ម្នាក់ និង​ទារក​៥​ខែ រឿង​ជំពាក់​លុយ​ថ្លៃ​សាច់គោ​៧២​លាន​រៀល

កំពង់ស្ពឺ: ​កាលពី​វេលា​ម៉ោង​១​នឹង​២០​នាទី រសៀល ថ្ងៃទី​២៩​ខែ​កម្ភ​: ឆ្នាំ​២០១៦​តុលាការខេត្តកំពង់ស្ពឺ បាន​ឃាត់ខ្លួន​ស្ត្រី​ខ្មែរ​អ៊ីស្លាម​ម្នាក់​និង​​ទារក​ដែលមាន​អាយុ​៥​ខែដោយសារ​ជំពាក់​លុយ​ថ្លៃ​សាច់គោ​៧២​លាន់​រៀល នៅ​ផ្សារ​ថ្នល់ទទឹង​ខាងលិច​ស្ថិតក្នុងភូមិ​ត្រពាំង​អំពិល ឃុំ​ត្រពាំង​គង ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ​។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា​ស្ត្រី​ខ្មែរ​អ៊ីស្លាម​និង​កូន​ដែល​ទើប​មាន​អាយុ​៥​ខែ​នោះ​ម្តាយឈ្មោះ សាម ម៉ា​រិ​យ៉ា អាយុ​២៦​ឆ្នាំ​នឹង​កូន​ឈ្មោះ​ម៉ាត់​សូ​លេះ ភេទ​ប្រុស អាយុ​៥​ខែរស់នៅ​ភូមិ​ព្រៃ​គុយ ឃុំ​ត្រពាំង​គង ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ។​

​មុនពេល​ឃាត់ខ្លួន​ស្ត្រី​ខាងលើ​គឺ​តាម​ពាក្យបណ្ដឹង​ម្ចាស់បំណុល​ឈ្មោះ ស្លេះ ម៉ៃ ភេទស្រី អាយុ​៣០​ឆ្នាំ ជា​ជនជាតិ​ខ្មែរអិស្លាម​ដូចគ្នា​ដែលមាន​មុខរបរ​កុងស៊ី​កាប់​គោ នៅផ្សារ​ថ្នល់ទទឹង ដែល​បានមក​ផ្ដឹ​ង​នៅ​តុលាការ​ខេត្តកំពង់ស្ពឺ​ថា ស្ត្រី​សង្ស័យ​ខាង​បានជំពាក់​លុយ​ថ្លៃ​សាច់​គោ​រហូត​៧២​លាន​រៀល​។​បច្ចុប្បន្ន​ស្ត្រី​សង្ស័យ​នឹង​ទារក់​កំពុងនៅ​សាលាដំបូង​ខេត្តកំពង់ស្ពឺ​រង់ចាំ​លោក​ចៅក្រម​ស៊ើបសួរ​ចាត់ការ​តាម​និតិ​វិធីច្បាប់​៕​

តុលាការខេត្ត​កំពង់ស្ពឺ ឃាត់ខ្លួន​ស្ត្រី​ខ្មែរ​អ៊ីស្លាម​ម្នាក់ និង​ទារក​៥​ខែ រឿង​ជំពាក់​លុយ​ថ្លៃ​សាច់គោ​៧២​លាន​រៀល