អគ្គិភ័យ​បាន​ឆាបឆេះ​ផ្ទះ ប្រជាពលរដ្ឋ​អស់​២​ខ្នង នៅ​ស្រុក​សំឡូត​

បាត់ដំបង: អគ្គិភ័យ​បាន​ឆាបឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​អស់​២​ខ្នង ដែលមាន​ទំហំ ៨​ម៉ែត្រ គុណ​៩​ម៉ែត្រ​ឈើលើ​ថ្ម​ក្រោម ខ្ទេច​គ្មាន​សល់​។ ហេតុ​​ការ​នេះ​បានកើត​ឡើង កាល​ព្រឹក ថ្ងៃទី​១ ខែមីនាឆ្នាំ​២០១៦ ស្ថិតក្នុង​ភូមិ​ស៊ូ​ង​២ ឃុំ​ស៊ូ​ង ស្រុក​សំឡូត ខេត្តបាត់ដំបង ។​

​ក្រោយពី​កើតហេតុ​គេ​ឃើញ​មាន​សមត្ថកិច្ច និង​ប្រជាពលរដ្ឋ នាំគ្នា​មកជួយ​អន្តរាគមន៍តែដោយសារ​អណ្តាតភ្លើង​បាន​ឆាប ឆេះ​ខ្លាំងពេក​​ទើប​មិនអាច​គ្រប់គ្រង​ស្ថាននេះ​បាន ។​

​ម្ចាស់ផ្ទះ​នេះ​ឈ្មោះ​សំ រ៉ា​ន់ ភេទ​ស្រី អាយុ​៥៣​ឆ្នាំ និង​ប្តី​ឈ្មោះ​ប៊ុន រ៉ា​ណេ អាយុ​៥៦​ឆ្នាំ ។ដោយ​អះអាងថា ភ្លើង​បាន​ឆេះ​ទ្រព្យសម្បត្តិ​អស់ទាំង​ស្រុង​តែម្តង ។ មូលហេតុ​ត្រូវគេសង្ស័យថា បណ្តាលមកពី​ភ្លើង​ធូប​អុជ​ថ្ងៃសីល ៕

អគ្គិភ័យ​បាន​ឆាបឆេះ​ផ្ទះ ប្រជាពលរដ្ឋ​អស់​២​ខ្នង នៅ​ស្រុក​សំឡូត​