ដាក់ទោស​ទាហាន​ម្នាក់ បាញ់បោះ​សេរី​ផ្អើល​នគរបាល​និង​ពលរដ្ឋ​

បាត់ដំបង: ​លោក យ៉​ម មឿ​ន  មេ​បញ្ជា​រកា​រវិរ​៥០៦​ខេត្តបាត់ដំបង​នៅ​ថ្ងៃទី​១ ខែមីនា  ឆ្នាំ ២០១៦នេះ​បាន​ដាក់ទោស​តាមច្បាប់​កង​ទ​ព័​ទៅលើ​លោក ទាវ កុសល ហើយ​ក្រោយពីពលទាហាន​ម្នាក់​ប្រើប្រាស់​អាវុធ​ដោយ​ខុសច្បាប់​និង​បង្ក​អសន្តិសុខបាញ់បោះ​សេរី និង​បាញ់​បំផ្លាញ​កន្លែងធ្វើការ ប៉ុស្តិ៍​កូនភ្នំ របស់​នគ​បាលការពារ​ព្រំដែន​៨១៧​និង​របស់របរ របស់​ប្រជាពលរដ្ឋ​មួយចំនួន​ប្រព្រឹត្ត​កាលពីថ្ងៃទី​២៥ ខែ​​កុម្ភៈ​ឆ្នាំ​២០១៦​កន្លងមក​នោះ​។​

​សូមបញ្ជាក់ថា នៅ​ថ្ងៃទី​២៥ ខែកុម្ភៈ ឆ្នាំ​២០១៦​មាន​ជន​ម្នាក់​ដែល​បាន​ស្គាល់​ថា​ជាបងប្រុស​របស់​មន្ត្រី​ទាហាន​ម្នាក់​ក្នុង​អង្គភាព​វិ​រះ​៥០៦​ស៊ុប​ខេត្តបាត់ដំបង និងបានមក​ស្នាក់នៅ​ជាមួយ​ប្អូន​ក្នុង​ចំណុច​ឈរជើង​ប៉ុស្តិ៍​កូនភ្នំ​ស្ថិត​ក្នុងភូមិ កូនភ្នំខាងជើង ឃុំ​តា​ស្តា ស្រុក​សំពៅ​លូន ខេត្តបាត់ដំបង​។​

​នៅ​ថ្ងៃកើតហេតុ​ជនបង្ក​បាន​លួច​គាស់​ទ្វា​ឃ្លាំង​ផ្ទុក​អាវុធ​របស់​ទាហាន​ប៉ុស្តិ៍​កូនភ្នំ​៥០៦។ ជនបង្ក​មានឈ្មោះ ទាវ កុសល់ ភេទ ប្រុស អាយុ ៤១​ឆ្នាំ រស់នៅ ភូមិ កូនភ្នំចំណុចកើតហេតុ​ខាងលើ និង​បាន​យក​អាវុធ ធន់​(AK)​បត់​សេរី​ថ្មី​១​ដើម បង់​ចំនួន២​និង​បាន​បាញ់រះ​បណ្តាល​ឲ្យ​មានការ​ភ្ញាក់ផ្អើល ត្រូវ​ពាងទឹក​របស់​ពលរដ្ឋបណ្តាល​ឲ្យ​បែក​។​

​ជនបង្ក​ក្រោយពី​បាញ់រះ​មិន​អស់ចិត្ត​ក៏​ដើរ​សំដៅ​ទៅរក​ប៉ុស្តិ៍នគរបាល​ការពារ​ព្រំដែនគោក​លេខ​៨១៧​ដែលមាន​លោក​អនុសេនីយ៍ឯក ជួន សី​ជា​មេ​ប៉ុស្តិ៍​កូនភ្នំជនបង្ករ​ឈ្មោះ ទាវ កុសល បាន​បាញ់​បន្តទៀត​ក្នុង​បរិវេណ៍​ប៉ុស្តិ៍​កូនភ្នំ អស់​ចំនួន២២​គ្រាប់ ត្រូវ​ប៉ុស្តិ៍​ចំនួន​៤​គ្រាប់​(​ត្រូវ​ដំបូល​៣​កន្លែង​)​ត្រូវ​ជ​ញ្ញាំ​ង​១​គ្រាប់​ធ្វើ​ឲ្យ​ធ្លុះកញ្ចក់​ធ្លាយ​ទៅ​ជ​ញ្ញាំ​ង​ផ្ទះបាយ​ខាងក្រោយ​។​

​បើទោះបីជា​យ៉ាងណា នៅ​ព្រឹក​ថ្ងៃទី​១​ខែ​មិនា​នេះ​អោយដឹងថា​លោក ទាវ កុសល់ទាហាន​ម្នាក់​ក្នុង​អង្គភាព​វិ​រះ​៥០៦​បាញ់បោះ​សេរី​ផ្អើល​នគរបាល​និង​ពលរដ្ឋបណ្តាលអោយ​ខូច​ទ្រព្យសម្បត្តិ​មួយចំនួន​មិន​បង្កអោយមាន​អ្នកណាម្នាក់រងរបួស​នោះ​ត្រូវបាន​ដាក់ទោស​តាមច្បាប់​កង​ទ​ព័​ហើយ​៕

ដាក់ទោស​ទាហាន​ម្នាក់ បាញ់បោះ​សេរី​ផ្អើល​នគរបាល​និង​ពលរដ្ឋ​

ដាក់ទោស​ទាហាន​ម្នាក់ បាញ់បោះ​សេរី​ផ្អើល​នគរបាល​និង​ពលរដ្ឋ​

ដាក់ទោស​ទាហាន​ម្នាក់ បាញ់បោះ​សេរី​ផ្អើល​នគរបាល​និង​ពលរដ្ឋ​