សមត្ថកិច្ច​ក្រុង​សៀមរាប ចុះបង្ក្រាប​កាស៊ីណូ​លួចលាក់ មួយកន្លែង នៅ​បុរី​ប្រឹម​ប្រិ​យ៍

​សៀមរាប: ​កម្លាំង​សមត្ថកិច្ច​រួមមាន​កងរាជអាវុធហត្ថ សហការ​ជាមួយ ស្នងការ​នគរបាល​ខេត្ត បាន​ចុះបង្ក្រាប​ល្បែងស៊ីសង​ខុសច្បាប់ (​កាស៊ីណូ​) ជ្រក​ក្រោម ភោ​ជនី​ដ្ឋា​ន សាន់ ស៊ាំ​ង​ដែលមាន​ទីតាំង​ក្នុង​ផ្សារ​បុរី​ប្រឹម​ប្រី​យ៍​។

​ហេតុការណ៍​ចុះបង្ក្រាប​ល្បែងស៊ីសង​ខុសច្បាប់​នោះ​ធ្វើឡើង​កាលពី​វេលា​ម៉ោង​៧​និង​៣០​នាទី យប់​ថ្ងៃទី ២៨ ខែ កុ​ម្ភះ ឆ្នាំ​២០១៦ ជ្រក​ក្រោម ភោជនីយដ្ឋាន យីហោ សាន់​ស៊ាំ​ង ស្ថិតនៅក្នុង​បុរី​ប្រឹម​ប្រី​យ៍ ក្នុងភូមិ​ត្រពាំង​សេះ សង្កាត់​គោកចក ក្រុង ខេត្តសៀមរាប​។​

​លោក ថា ដា​លុច ប្រធាន​យុត្តិធម៌​នៃ​កងរាជអាវុធហត្ថ បានបញ្ជាក់​ឲ្យ​ដឹងថា ក្នុង​កិច្ច​ចុះ​ប្រតិបត្តិការ បង្ក្រាប់​ទីតាំង​ល្បែងស៊ីសង​ខុសច្បាប់​(​កាស៊ីណូ​)​នេះ ដោយមាន​ការសហការ​ជាមួយ​កម្លាំង​ស្នងការ​នគរបាល​ខេត្ត ទើប​ឈានដល់​ធ្វើការ​បង្ក្រាបបាន​ភ្លាមៗ​ផងដែរ កាលពី​វេលា​ម៉ោង​១៩ និង​៣០​នាទី ព្រមទាំង​បានធ្វើការ​ឃាត់ខ្លួន​មនុស្ស​ប្រុស ស្រី​ចំនួន​១០​នាក់​និង​ដកហូត​វត្ថុតាង​មួយចំនួន​យកមក​កាន់​ទីបញ្ជាការ​កងរាជអាវុធហត្ថ​ដើម្បី​ធ្វើការ​សួរនាំ​។

​លោក ថា ដា​លុច បានឱ្យដឹង​ទៀតថា ទីតាំង​កាស៊ីណូ​ដែល​ជ្រក​ក្រោម​ភោជនីយដ្ឋាន យីហោ សាន់ ស៊ាំ​ង នេះ ត្រូវបាន​កម្លាំង​ជំនាញ បានធ្វើការ​តាមដាន​ជា​យូរ​មកហើយ រហូតដល់​នៅ​ថ្ងៃទី ២៧ កុ​ម្ភះ ឆ្នាំ​២០១៦ កម្លាំង​យើង បានឃើញ​ទីតាំង​នេះ​បាន​ដឹក​នូវ​សម្ភារៈ ចូលមក​កាន់​ភោជនីយដ្ឋាន ដែល​សុទ្ធសឹង​ជា​ឧបករណ៍​អេ​ឡិច​ត្រូ​និ​ច​(​ទូ​ហ្គេម​)​ហើយ​ទីតាំង​នេះ​គឺ​បាន​បើក​លេង​ទៅដោយ​ភាព​ស្ងៀមស្ងាត់​ល្អ​។

​លោក​បាន​បញ្ជាក់ថា លុះ​នៅវេលា​ម៉ោង​៧​និង​៣០​នាទី​ថ្ងៃទី​២៨ កុ​ម្ភះ ២០១៦​នេះ ដោយ​កម្លាំង​ជំនាញ​បានកំណត់ នឹង​ក្តាប់បាន នូវ​ទីតាំង​ខាងលើ ច្បាស់លាស់ និង ទទួលបាន​នូវ​បទបញ្ជា​ពី​ថ្នាក់លើ​ហើយ  ទើប​កម្លាំង​អាវុធហត្ថ​ខេត្ត បាន​សហការ​ជាមួយ​កម្លាំង​សមត្ថកិច្ច​នគរបាល​ខេត្ត ចុះ​ធ្វើការ​បង្ក្រាប និង​ឃាត់ខ្លួន​មនុស្ស​ប្រុស​ស្រី​ចំនួន​១០​នាក់​យកន​មក​សួរនាំ​តែម្តង​។​

​លោក​បានបញ្ជាក់ ទៀតថា កម្លាំង​ជំនាញ​បានធ្វើការ​ឃាត់ខ្លួន​ប្រុស ស្រី ចំនួន​១០​នាក់​នោះ​ក្នុងនោះ​មាន ទី​១. ឈ្មោះ ភិន លក្ខិណា ភេទ​ស្រី​អាយុ​៣០​ឆ្នាំ ម្ចាស់​ទីតាំង រស់នៅ​ភូមិ​ត្រពាំង​សេះ សង្កាត់​គោកចក ក្រុង​សៀមរាប ទី​២. ឈ្មោះ ម៉ម សុ​ភ័​ណ្ឌ ភេទ​ប្រុស​អាយុ​៣១​ឆ្នាំ​មុខរបរ​អ្នកគ្រប់គ្រង  ទី​៣ ឈ្មោះ រឿន គឹម​ហេង ភេទ​ប្រុស​អាយុ​៣១​ឆ្នាំ​មុខរបរ​អ្នក​ចែក​បៀរ ទី​៤ ឈ្មោះ ឈឹម រតនា ភេទ​ប្រុស​អាយុ​២៨​ឆ្នាំ​មុខរបរ​សន្តិសុខ ទី​៥ ឈ្មោះ ថោង តារា ភេទ​ប្រុស​អាយុ​១៩​ឆ្នាំ មុខរបរ​កម្មករសំណង់ ជា​អ្នក​ចូល​លេង ទី​៦ ឈ្មោះ ឈុន សុខា ភេទ​ប្រុស​អាយុ​៣២​ឆ្នាំ​មុខរបរ​សន្តិសុខ ទី​៧ ឈ្មោះ  ងួន សា​លួត ភេទ​ស្រី អាយុ​២៨​ឆ្នាំ​មុខរបរ ចែក​បៀរ ទី​៨ ឈ្មោះ កាង សុឃឿន ភេទ​ស្រី អាយុ​២៦​ឆ្នាំ​មុខរបរ ចែក​បៀរ ទី​៩ ឈ្មោះ អែម សុ​ផា​រី ភេទ​ស្រី អាយុ​៤៣​ឆ្នាំ​មុខរបរ​លក់ដូរ និង​ទី​១០ ឈ្មោះ សោ វ៉ាន់​រី ភេទ​ស្រី អាយុ​២៩​ឆ្នាំ​មុខរបរ​បោសសំអាត អ្នក​ទាំង​១០​នាក់​ខាងលើ​រស់នៅ​ភូមិ​ត្រពាំង​សេះ សង្កាត់​គោកចក ក្រុង​សៀមរាប​។​

​លោក​បាន​បញ្ជាក់បន្ថែម​ទៀតថា ក្រោយពី​ធ្វើការ​បង្ក្រាប​និង​ឃាត់ខ្លួន​ម្ចាស់​ទីតាំង​និង​បុគ្គលិក​ព្រមទាំង​អ្នកលេង​ខាងលើ កម្លាំង​ជំនាញ​បាន​ដក​វត្ថុតាង​ជា​ឧបករណ៍ សម្រាប់​បម្រើការ​លេងល្បែង រួមមាន​៖ ទូ​ហ្គេម​បាញ់​ត្រី ០៣​គ្រឿង ទូ​ហ្គេម​បញ្ឈរ ២៨​គ្រឿង , រ៉ូ​ឡេ​ត ០១​គ្រឿង , តាប​លេងបៀរ ចំនួន ០៤ , កុំព្យូទ័រ ០២​គ្រឿង , បៀរ ១០​កេស​ធំ កា​ម៉ា​រ៉ា​សុវត្ថិភាព ០៥​គ្រឿង  និង សម្ភារៈ តុ កៅអី ជាច្រើន ដឹកជញ្ជូន​យកមក​រក្សាទុក​នៅ​ទីបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត​ផងដែរ​។

​បច្ចុប្បន្ន​ជនសង្ស័យ​ប្រុស​ស្រី​ចំនួន​១០​នាក់ ត្រូវបាន​កម្លាំង​ជំនាញ​កំពុង​សាកសួរ  នៅ​ទីបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត រង់ចាំ​បញ្ជា​ពី​ថ្នាក់លើ ត្រូវធ្វើ​ការអប់រំ ឬ​បញ្ជូនទៅ​តុលាការ​នោះ​នៅឡើយ​ទេ ព្រោះ កម្លាំង​ជំនាញ​កំពុង​សួរនាំ​៕

សមត្ថកិច្ច​ក្រុង​សៀមរាប ចុះបង្ក្រាប​កាស៊ីណូ​លួចលាក់ មួយកន្លែង នៅ​បុរី​ប្រឹម​ប្រិ​យ៍

សមត្ថកិច្ច​ក្រុង​សៀមរាប ចុះបង្ក្រាប​កាស៊ីណូ​លួចលាក់ មួយកន្លែង នៅ​បុរី​ប្រឹម​ប្រិ​យ៍

សមត្ថកិច្ច​ក្រុង​សៀមរាប ចុះបង្ក្រាប​កាស៊ីណូ​លួចលាក់ មួយកន្លែង នៅ​បុរី​ប្រឹម​ប្រិ​យ៍

សមត្ថកិច្ច​ក្រុង​សៀមរាប ចុះបង្ក្រាប​កាស៊ីណូ​លួចលាក់ មួយកន្លែង នៅ​បុរី​ប្រឹម​ប្រិ​យ៍