យក​ថ្នាំញៀន​ពី​ភ្នំពេញ មក​ចែកចាយ​នៅ​ស្រុក​កំពង់ត្រឡាច ជាប់​និង​អន្ទាក់​សមត្ថកិច្ច​

​កំពង់ឆ្នាំង: ជនសង្ស័យ​ម្នាក់​ត្រូវបាន​សមត្ថកិច្ច​នគរ​បាល​ខេត្តកំពង់ឆ្នាំង​ធ្វើការ​ឃាត់ខ្លួន​ក្រោយពី​រកឃើញ​សារធាតុ​ញៀន​និង​ឧបករណ៍​សម្រាប់​ប្រើប្រាស់​គ្រឿងញៀន​នៅក្នុង​បន្ទប់​ផ្ទះជួល​។​

​ហេតុការណ៍​បង្ក្រាប​ករ​ណី​ចែកចាយ​គ្រឿងញៀន​នេះ​ធ្វើឡើង​កាលពី​វេលា​ម៉ោង​១៥​និង​១០​នាទី​ថ្ងៃទី​២៩​ខែកុម្ភៈ​ឆ្នាំ​២០១៦​នៅ​ភូមិ​អន្លង់ត្នោត​ឃុំ​លង្វែក​ស្រុក​កំពង់ត្រឡាច​ខេត្តកំពង់ឆ្នាំង​។​

​សម​កិច្ច​បានអោយដឹងថា​ជន​សង្ស័យ​ដែល​ត្រូវ​ឃាត់​ខ្លួ​នេះ​មាន​ឈ្មោះថា​ស៊ីណា​ភេទ​ប្រុស​អាយុ​២៧​ឆ្នាំ​រស់នៅ​ភូមិ​បឹង​សង្កាត់​ពញ្ញា​តន់​ខណ្ឌ​ព្រែក​ព្នៅ​រាជធានី​ភ្នំពេញ​។ ក្នុងពេល​ឃាត់ខ្លួន​សមត្ថកិច្ច​បានរ​ក​ឃើញ​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​ចំនួន​៧​កញ្ចប់ (​ធំ​១​កញ្ចប់​) ដែកកេះ​១៩​ទូរស័ព្ទដៃ​១​គ្រឿង​និង​ឧបករណ៍​សម្រាប់​ជក់​គ្រឿងញៀន​មួយចំនួន​។​

​សមត្ថកិច្ច​បានអោយដឹង​ថា​ជនសង្ស័យ​រូបនេះ​គឺជា​មុខសញ្ញា​មួយ​មកពី​ភ្នំពេញ​ហើយ​ធ្វើ​សកម្មភាព​ចែក​នៅក្នុង​មូលដ្ឋាន​ស្រុក​កំពង់ត្រឡាច​។ ដោយមាន​កិច្ចសហការ​បានល្អ​ពី​ប្រជាពលរដ្ឋ​ក្នុងការ​ផ្តល់​ព័ត​មាន​ស្តីពី​សកម្មភាព​ជនសង្ស័យ​សមត្ថកិច្ច​បា​ន​ដាក់​កម្លាំង​តាមដាន​និង​ធ្វើការ ព័ទ្ធចាប់​ជនសង្ស័យ​នៅ​នឹង​បន្ទប់​ផ្ទះជួល​មួយកន្លែង​នៅក្នុង​នៅ​ភូមិ​អន្លង់ត្នោត​ឃុំ​លង្វែក​ស្រុក​កំពង់ត្រឡាច​ខេត្តកំពង់ឆ្នាំង​។​

​ជនសង្ស័យ​ត្រូវបានធ្វើ​ការឃាត់ខ្លួន​រួច​បញ្ជូនមក​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ឆ្នាំង​ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​បន្តទៅ​តាម​នីតិ​វិធី​៕​

យក​ថ្នាំញៀន​ពី​ភ្នំពេញ មក​ចែកចាយ​នៅ​ស្រុក​កំពង់ត្រឡាច ជាប់​និង​អន្ទាក់​សមត្ថកិច្ច​

យក​ថ្នាំញៀន​ពី​ភ្នំពេញ មក​ចែកចាយ​នៅ​ស្រុក​កំពង់ត្រឡាច ជាប់​និង​អន្ទាក់​សមត្ថកិច្ច​