សភា​មី​យ៉ាន់​ម៉ាព​ន្លឿ​ន​ពេល​បោះឆ្នោត​រើស​ប្រធានាធិបតី ក្រោយ​ចរចា​មិនបាន​ផល​

​សភា​មី​យ៉ាន់​ម៉ា​ដែល​គ្របដណ្ដប់​ដោយ​សមាជិក​បក្សសម្ព័ន្ធ​ជាតិ​ដើម្បី​ប្រជាធិបតេយ្យ នឹង​ព​ន្លឿ​ន​ការបោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​ថ្មី ដែល​គ្រោង​ចាប់ផ្ដើម​នៅ​ថ្ងៃទី​១៧ ខែមីនា​ខាងមុខ​។ ការ​ព​ន្លឿ​ន​នេះ​ត្រូវគេ​មើលឃើញថា បណ្ដាលមកពី​ការជាប់គាំង​ក្នុងការ​ចរចា​រវាង​លោកស្រី អ៊ុង​សាន ស៊ូ​ជី និង​ក្រុម​យោធា​ដ៏​មានអំណាច លើ​ការកែប្រែ​រដ្ឋធម្មនុញ្ញ​មាត្រា​៥៩ ដែល​ហាម​លោកស្រី ស៊ូ​ជី ធ្វើ​ប្រធានាធិបតី​។​-

សូមស្ដាប់ព័ត៌មានលម្អិត៖

​ខណៈពេលដែល​ការចរចា​រវាង​លោកស្រី ស៊ូ​ជី និង​ក្រុម​យោធា មិន​ទទួលលទ្ធផល​ផ្លែផ្កា សភា​មី​យ៉ាន់​ម៉ា​ដែលមាន​សំឡេង​បក្ស​លោកស្រី​ភាគច្រើន នឹង​ព​ន្លឿ​ន​ពេល​បោះឆ្នោត​រើស​ប្រធានាធិបតី​។ ការចរចា​ដែល​បានធ្វើ​ចាប់តាំងពី​លោកស្រី ស៊ូ​ជី ឈ្នះឆ្នោត​មក​នោះ ហាក់ដូចជា​ជាប់គាំង ដ្បិត​ក្រុម​យោធា​នៅតែមាន​ជំហរ​រឹងត្អឹង​ក្នុង​ការកែ​រដ្ឋធម្មនុញ្ញ​មាត្រា​៥៩​។ លោកស្រី ស៊ូ​ជី អាច​នឹង​ព​ន្លឿ​ន​ផែនការ​បោះឆ្នោត និង​ទុក​ពេលដែល​នៅសល់​សម្រាប់​រៀបចំ​គណៈ​រដ្ឋមន្ត្រី​ថ្មី​វិញ​។​

​យោងតាម​របៀបវារៈរ​បស់​សភា​មី​យ៉ាន់​ម៉ា​សម្រាប់​ថ្ងៃទី​១ ខែមីនា សភា​នឹង​ផ្លាស់ប្ដូរ​កាលបរិច្ឆេទ​ជ្រើសរើស​ប្រធានាធិបតី ដែល​គ្រោង​ចាប់ផ្ដើម​នៅ​ថ្ងៃទី​១៧ ខែមីនា​។ បណ្ដា​សមាជិក​គណបក្ស​លោកស្រី ស៊ូ​ជី និង​អ្នកវិភាគ​នយោបាយ និយាយថា គណបក្ស​សម្ព័ន្ធជាតិ​ដើម្បី​ប្រជាធិបតេយ្យ នឹង​ព​ន្លឿ​ន​រឿងនេះ​ដើម្បី​បញ្ចប់​ការចរចារ​មិនដែល​បាន​ផល​រវាង​លោកស្រី ស៊ូ​ជី និង​ក្រុម​យោធា​។

​បើតាម Irrawaddy កាលបរិច្ឆេទ​លើក​មុន​បាន​ទុកពេល​សមល្មម​សម្រាប់​លោកស្រី ស៊ូ​ជី ពិភាក្សា​ជាមួយ​យោធា​លើ​ការផ្ទេរអំណាច​។ យ៉ាងណាមិញ ការចំណាយ​ពេល​ចរចា​របស់​លោកស្រី​មិនបាន​លទ្ធផល​គាប់ចិត្ត​នោះទេ ព្រោះ​យោធា​មិនបាន​ទន់​ចិត្ត​សហការ​ជាមួយ​លោកស្រី ដើម្បី​កែ​រដ្ឋធម្មនុញ្ញ​នៅពេលនេះ​ទេ​។ ជំនួស​មកវិញ គណបក្ស​លោកស្រី ស៊ូ​ជី នឹង​ប្រឹងប្រែង​ជ្រើសរើស​បេក្ខភាព​ប្រធានាធិបតី​ឲ្យ​កាន់តែ​ឆាប់ ហើយ​ពួកគេ​សល់​ពេល​ច្រើន​សម្រាប់​រៀបចំ​គណៈរដ្ឋមន្ត្រី ដែល​នឹង​ចូលកាន់​តំណែង​នៅ​ថ្ងៃទី​១ ខែមេសា​។​

​បញ្ហា​មួយទៀត​ដែល​នៅ​ពីក្រោយ​រឿង​ផ្លាស់ប្ដូរ​នេះ បណ្ដាលមកពី​ការ​រកាំរកូស​រវាង​គ​ណ​បក្ស​សម្ព័ន្ធជាតិ​ដើម្បី​ប្រជាធិបតេយ្យ​និង​រដ្ឋាភិបាល​ចប់​អាណត្តិ​របស់លោក ថេ​ន​សេន ។ កាលពី​សប្ដាហ៍​មុន បក្ស​នេះ បាន​រិះគន់​សមាជិកសភា​យោធា​និង​សមាជិកសភា​បក្ស​លោក ថេ​ន​សេន ពី​គម្រោង​រ៉ែ​ទង់ដែង ដែល​ដំណើរការ​រួមគ្នា​ដោយ​យោធា​មី​យ៉ាន់​ម៉ា​និង​ក្រុមហ៊ុន​ផលិត​អាវុធ​ចិន​។   

​ចាប់តាំងពី​ការ​ឈ្នះឆ្នោត​ខែវិច្ឆិកា ឆ្នាំ​២០១៥ លោកស្រី ស៊ូ​ជី បាន​ជួបចរចា​ជាមួយ​មេដឹកនាំ​យោធា​លោក មីន អ៊ុង​ឡាំង ចំនួន​បី​ដង ដែល​ត្រូវគេ​ជឿថា ជាការ​បញ្ចុះបញ្ចូល​ឲ្យ​យោធា​សហ​ការកែ​រដ្ឋធម្មនុញ្ញ​។ ប៉ុន្តែ​ការព្យាយាម​របស់លោក​ស្រី អ៊ុង​សាន ស៊ូ​ជី មិនបាន​ផល​នោះទេ ដ្បិត​ក្រុម​យោធា​ដែលមាន​សំឡេង​២៥​ភាគរយ​នៅក្នុង​សភា មិនបាន​ឯកភាព​តាម​នោះទេ ហើយ​លោក មីន អ៊ុង​ឡាំង ក៏​ធ្លាប់​និយាយ​ដែរ​ថា ការកែ​រដ្ឋធម្មនុញ្ញ​ដូចជា​មិនទាន់​ដល់ពេល​នោះទេ​៕   

អ្នក​ឆ្លង​អេដស៍ ៣នាក់ សង្ស័យថា ខ្លួន​អាច​ឆ្លង​ដោយសារ​ចាក់​ថ្នាំ​នៅ​ពេទ្យ​ឯកជន​១ ក្បែរ​ភូមិ​ប្តី​ប្រពន្ធ​មួយគូ​វ័យ​ជាង ៥០ ឆ្នាំ ឆ្លង​មេរោគ​អេដស៍​ទាំង​មិន​អស់ចិត្ត​ភូមិពាម​៖​អ្នកឆ្លង​មេរោគ​អេដស៍​សួរ​រកមូល​ហេតុ​ចម្លង​ ​ឯក្រសួង​នៅ​តែ​មិន​ទាន់​រក​ឃើញ​