សេវាកម្ម &raquo ពាណិជ្ជកម្ម

រាជធានី​ភ្នំពេញ ៖ ស្រា​បៀរ​លី​អូ បាន​ប្រគល់​រង្វាន់​ធំ​ជា​ច្រើន ជូន​អ្នក​ឈ្នះ​ពី​កម្មវិធី Leo Pull Ring 2016 គាស់​ភ្លាម ឈ្នះ​ភ្លែត កាលពី​ថ្ងៃ​ទី​២៧ កុម្ភ​: ឆ្នាំ​២០១៦ ក្នុង​ការ​ប្រគុំ​តន្ត្រី​របស់​ស្រា​បៀរ​លី​អូ នៅ​សាលសន្និសីទ​កោះ​ពេជ្រ ដែល​មានការ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​របស់​ក្រុមហ៊ុនស្រា​បៀរ​លី​អូ និង​ចូលរួម​ជា​សាក្សី​ពី​សំណាក់​អតិថិជន​រាប់​ពាន់​នាក់ ព្រមទាំង​អ្នក​សារព័ត៌មាន​ជាតិ និង​អន្តរជាតិ​ជា​ច្រើន​រូប​ផង​ដែរ ។ នៅ​ក្នុង​នោះ​ដែរ​ ក្រុមហ៊ុនស្រា​បៀរ​លី​អូ បាន​ប្រគល់​រង្វាន់​ធំ គឺ​រថយន្ត Mazda pick up សេរី​ថ្មី​ដំបូង​គេ​ជូន​អតិថិជន និង​មាន​រង្វាន់​ច្រើន​សន្ធឹកសន្ធាប់​ទៀត​ ដូច​ជា ទូរទស្សន៍​សេរី​ទំនើប (LED flat screen) ទូរស័ព្ទ​ iPhone6 ប្រាក់សុទ្ធ​១.០០០​ដុល្លារ និង​ម៉ូតូ​ហុងដា​ឌ្រី​ម​ផង​ដែរ ។

លោក ព្រាប សុវណ្ណ តំណាង​ក្រុមហ៊ុនស្រា​បៀរ​លី​អូ បានឱ្យ​ដឹង​ថា កម្មវិធី Leo Pull Ring 2016 គាស់​ភ្លាម ឈ្នះ​ភ្លែត តែងតែ​ត្រូវ​បាន​ធ្វើ​ឡើង​ដើម្បី​ជា​ការ​តបស្នង និង​អរគុណ​ចំពោះ​អតិថិជន​របស់​ខ្លួន ។ ឆ្នាំ​នេះ​ កម្មវិធី​នេះ​ទទួល​បាន​ភាព​ជោគជ័យ​ខ្លាំង បើ​ប្រៀបធៀប​ទៅ​នឹង​កម្មវិធី​ដែល​ស្រ​ដៀង​គ្នា​នា​ឆ្នាំ​មុន​ៗ ។ ជាមួយ​ការ​ពង្រឹង​ផ្នែក​ចែកចាយ និង​យុទ្ធសាស្ត្រ​ទីផ្សារ​ដ៏​រឹង​មាំ អាច​ធ្វើ​ឱ្យ​មានការ​គាំទ្រ​ពី​អតិថិជន​កាន់តែ​ច្រើន​ជាង​មុន ។ អតិថិជន​របស់​ស្រា​បៀរ​លី​អូ ទូ​ទាំង​ព្រះរាជាណាចក្រ​កម្ពុជា នៅ​តែ​មានឱកាស​ឈ្នះ​រង្វាន់​ជា​បន្ត​ជាមួយ​កម្មវិធី Leo Pull Ring 2016 គាស់​ភ្លាម ឈ្នះ​ភ្លែត របស់​ស្រា​បៀរ​លី​អូ រហូត​ដល់​បំណាច់​ឆ្នាំ​នេះ ដោយ​គ្រាន់តែ​គាស់​គម្រប​ដប ឬ​គម្រប​កំប៉ុង​ស្រា​បៀរ​លី​អូ​នោះ នឹង​មានឱកាស​ឈ្នះ​រង្វាន់​ធំ ដូច​ជា​រថយន្ត Mazda pick-up សេរី​ថ្មី ម៉ូតូ Honda Dream ទូរទស្សន៍​សេរី​ទំនើប (LED flat screen) ទូរស័ព្ទ ​iPhone6 ប្រាក់សុទ្ធ ១.០០០​ដុល្លា និង​រង្វាន់​ដទៃ​ជា​ច្រើន​ទៀត ។

គួរ​បញ្ជាក់​ថា ក្នុង​កម្មវិធី​ប្រគុំ​តន្ត្រី និង​ប្រគល់​រង្វាន់​ជូន​អតិថិជន​ស្រា​បៀរ​លី​អូ​នោះ​ដែរ ក៏​មានការ​ចូលរួម​សម្ដែង​ពី​តារាចម្រៀង​ល្បី​ៗ​របស់​កម្ពុជា​ផង​ដែរ ដូច​ជា​កញ្ញា សុខ ពិសី លោក ហ្សូ​ណូ លោក ឆាយ វី​រៈ​យុទ្ធ កញ្ញា មាស សុខ​សោភា និង​ក្រុម​កំប្លែង​របស់​នាយ​ពែ​ក​មី​ផង​ដែរ ៕