សេវាកម្ម &raquo ពាណិជ្ជកម្ម

ក្រុមហ៊ុន អេស ភី ដែល​ជា​ក្រុមហ៊ុន​អភិវឌ្ឍន៍​ដី​ឡូត៍​ពុះ​លក់ មា​នទី​តាំងនៅ​ក្នុង​តំបន់​ខណ្ឌដង្កោ  ដែល​ជា​តំបន់​អភិវឌ្ឍន៍​នៃ​ទីក្រុង​រណប ING City រាជធានី​ភ្នំពេញ​។ នេះ​ជា​ឱកាស​ចំណេញ​ប្រាក់​សម្រាប់​លោក​អ្នក​ចង់​ក្លាយជា​ម្ចាស់​កម្មសិទ្ធិ​ដី​ឡូត៍ ដែល​ស្ថិត​ជាប់​នឹង​តំបន់​ទីក្រុង​រណប​នេះ ដោយ​អ្នក​ចំណាយ​ត្រឹម​៨១​ដុល្លារ​អា​មេ​រិ​ក​ក្នុង​មួយ​ខែ ក្ដី​បំណង​លោក​អ្នក​នឹង​ក្លាយជា​ការ​ពិត​។

នេះ​មិន​ត្រឹមតែ​ជា​ឱកាស​ទទួល​បាន​ចំណេញ​ប្រាក់​ប៉ុណ្ណោះ​ទេ វា​ក៏​ជា​ឱកាស​នៃ​ការ​វិនិយោគ​លើ​វិស័យ​អចលនទ្រព្យ​នា​ពេល​អនាគត ព្រោះថា តំបន់​នេះ កំពុង​នឹង​ក្លាយជា​តំបន់​អភិវឌ្ឍន៍​ទីក្រុង​រណប ដែល​ជា​គម្រោង​អភិវឌ្ឍន៍​គ្រោង​ចំណាយ​ទឹកប្រាក់​ប្រមាណ​៦៩៦​លាន​ដុល្លារ​អា​មេ​រិ​ក​។

លោក ដា​រក្ស បុគ្គលិក​ផ្នែក​លក់​របស់​ក្រុមហ៊ុន អេស ភី បាន​រៀបរាប់​ទៀត​ថា លោក​អ្នក​នឹង​ក្លាយជា​ម្ចាស់​កម្មសិទ្ធិ​ដី​ឡូត៍​ក្នុង​ទំហំ​ចាប់ពី​៥x២០​ម៉ែត្រ និង​១០x២០​ម៉ែត្រ ជាមួយនឹង​តម្លៃ​ចាប់ពី​៩.០០០​ដុល្លារ​អា​មេ​រិ​ក ប្រសិនបើ​លោក​អ្នក​បង់​ផ្ដាច់​នឹង​ទទួល​បាន​សិទ្ធិ​កាន់កាប់​ដី ឬ​ទទួល​បាន​ប្លង់​រឹង​ជា​ផ្លូវការ​។

លើស​ពី​នេះ​ទៀត លោក​អ្នក​អាច​បង់​រំលស់​ជា​បី​ដំណាក់កាល ពោល​គឺ​ដំណាក់កាល​កក់​ដំបូង​, កក់​បន្ទាប់ និង​កក់​បន្ថែម ដោយ​កាន់តែ​ពិសេស​ទៀត​នោះ លោក​អ្នក​ក៏​អាច​បង់​រំលស់​៧០​ភាគរយ​នៃ​តម្លៃ​ដី​នៅ​សល់ ដែល​មាន​រយៈពេល​រហូត​ដល់​១០​ឆ្នាំ ឬ​បង់​ត្រឹម​៨១​ដុល្លារ​អា​មេ​រិ​ក​ក្នុង​មួយ​ខែ លោក​អ្នក​នឹង​ក្លាយជា​ម្ចាស់​កម្មសិទ្ធិ​ដី​ឡូត៍​នៅ​តំបន់​ទីក្រុង​រណប​។ បើ​តាម​បុគ្គលិក​ដដែល​បាន​បន្ថែម​ទៀត​ថា លោក​អ្នក​នឹង​មានឱកាស​វិនិយោគ ដោយ​សាងសង់​លំនៅ​ដ្ឋា​ន​សម្រាប់​ជួល ឬ​លក់​បន្ត ព្រោះថា ដី​តំបន់​នេះ​ជា​តំបន់​កំពុង​អភិវឌ្ឍន៍  ដោយ​តម្លៃ​ដី​តំបន់​នេះ នឹង​បន្ត​កើនឡើង​បន្ថែម​ទៀត​។

តាម​របាយការណ៍​ក្រុមហ៊ុន  អេស ភី អភិវឌ្ឍន៍ (SP Development) បាន​បង្ហាញ​ថា បច្ចុប្បន្ន​ក្រុមហ៊ុន​បាន​លក់​ដី​ឡូត៍​អស់​ពាក់កណ្ដាល​ហើយ ពោល​គឺ​ចំនួន​៥០០​យូ​នី​ត ខណៈ​ដែល​ចំនួន​ដី​ឡូត៍​សរុប​មាន​១០០០​យូ​នី​ត​។ គួរ​បញ្ជាក់​ថា ដី​ឡូត៍​ក្រុមហ៊ុន  អេស ភី អភិវឌ្ឍន៍ ស្ថិត​នៅ​អាសយដ្ឋាន ភូមិ​ស្ពានថ្ម សង្កាត់​ស្ពានថ្ម ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។

ជា​ការ​ពិត​ណាស់ មុន​នឹង​លោក​អ្នក​សម្រេចចិត្ត​ទិញ​អ​ច​ន​ល​ទ្រព្យ គួរ​ណាស់​ស្វែង​យល់​ពី​ទីតាំង​ឲ្យ​បាន​ម៉ត់ចត់ ពោល​គឺ​តំបន់​ដែល​អ្នក​ចង់​ទិញ​ត្រូវ​តែ​ជា​តំបន់​កំពុង ឬ​នឹង​មានការ​អភិវឌ្ឍន៍​នា​ពេល​អនាគត តួយ៉ាង​ដូច​ដី​ឡូត៍​របស់​ក្រុមហ៊ុន  អេស ភី អភិវឌ្ឍន៍ ដែល​ជា​តំបន់​កំពុង​អភិវឌ្ឍន៍ មាន​ហេ​ដ្ឋ​រចនាសម្ព័ន្ធ​គ្រប់គ្រាន់ និង​ងាយស្រួល​ក្នុង​ការ​ធ្វើ​អាជីវកម្ម​តាម​តម្រូវការ​។

សម្រាប់​ព័ត៌មាន​លម្អិត លោក​អ្នក​អាច​ធ្វើការ​ទំនាក់ទំនង​ជាមួយ​ភ្នាក់ងារ​លក់​របស់​ក្រុមហ៊ុន  អេស ភី អភិវឌ្ឍន៍​ដី​ឡូត៍ 016 280 421/ 087 952 025/ 086 795 047 ៕