ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ខេត្តស្វាយរៀង ៖ កម្ម​ការ​នី​២​នាក់​បាន​រង​របួស​បែកក្បាល​ធ្ងន់ធ្ងរ​សន្លប់​នៅ​និង​កន្លែង ខណៈ​ដែល​ចុះ​ពី​រថយន្ត​ដឹក​កម្មករ​មក​ពី​ធ្វើការ​រោងចក្រ​វិញ ហើយ​ដឹក​ដៃ​គ្នា​ដើរ​ឆ្លងថ្នល់ ក៏​ត្រូវ​រថយន្ត​ទេសចរណ៍​របស់​ក្រុមហ៊ុន ម៉ី ហុង​បុក​ប៉ើង​ជាង​១០​ម៉ែត្រ បោក​ក្បាល​ខ្ទុប​ទៅ​នឹង​ថ្នល់​ហូរ​ឈាម​តាម​ត្រចៀក​ដាច់ខ្យល់​ស្លាប់​ពាក់​កណ្តាលផ្លូវ ពេល​ក្រុម​សាច់ញាតិ​ប​ញ្ជួ​ន​ទៅ​មន្ទីរពេទ្យ​វៀតណាម ។

ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​០៥ និង​២០​នាទី​ល្ងាច​ថ្ងៃ​ទី​២៩ កុម្ភៈ ២០១៦ ស្ថិត​លើ​កំណាត់​ផ្លូវជាតិ​លេខ​១ ក្នុងភូមិ​ថ្នល់កែង ឃុំ​កណ្តៀង​រាយ ស្រុក​ស្វាយ​ទាប ខេត្តស្វាយរៀង ។

ស្ត្រី​រង​គ្រោះ​ទាំង​២​នាក់ ១-​ឈ្មោះ​វ័ន អាយុ​២១​ឆ្នាំ ជា​កម្មការិនី​រោងចក្រ មាន​ទីលំនៅ​ភូមិ​ព្រៃ​ទទឹង ឃុំ​ប្រ​សូត្រ​ស្រុក ស្វាយ​ទាប ខេត្ត ស្វាយ​រៀង ២-​ឈ្មោះ​សៅ ចិន អាយុ​២១​ឆ្នាំ ជា​កម្មការិនី​រោច​ក្រ​មាន​ទីលំនៅ​ភូមិ​-​ឃុំ​ជាមួយ​គ្នា​។ ចំណែក​អ្នកបើកបរ​រថយន្ត​បង្ក​បាន​ចុះ​រត់ឡើង​រថយន្ត​មួយ​គ្រឿង​ទៀត គេចខ្លួន​បាត់ ។

បើ​តាម​ប្រជាពលរដ្ឋ​ឃើញ​ហេតុការណ៍​នេះ​ឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ ឃើញ​រថយន្ត​ដឹក​កម្មករ​កម្មការិនី​រោងចក្រ ហើយ​ក៏​មាន​អ្នក​ចុះ ពេល​នោះ​ស្ត្រី​២​នាក់​ដឹក​ដៃ​គ្នា​ដើរ​ឆ្លងថ្នល់​ពី​ជើង​មក​ត្បួ​ង​ឆ្លង​មិន​ទាន់​ផុត​ផង ក៏​ស្រាប់តែ​មាន​រថយន្ត​ទេសចរណ៍​ដឹក​អ្នក​ដំណើរ​​​របស់​ក្រុមហ៊ុន​ម៉ី ហុង​មួយ​គ្រឿង ពណ៌​ក្រហម ពាក់​ស្លាក​លេខ​ភ្នំពេញ 3D-3046 បើក​ក្នុង​ល្បឿន​យ៉ាង​លឿន ពី​លិច​មក​កើត​ចាប់​ហ្វ្រាំង​អូស​ជាង​២០​ម៉ែត្រ ហើយ​មិន​ទាន់​អស់​ល្បឿន ក៏​បុក​ស្ត្រី​រង​គ្រោះ​ចំ​ពីមុខ​រថយន្ត​បែក​កាង និង​បណ្តាល​ឱ្យ​ស្ត្រី​២​នាក់​រង​របួស​បែកក្បាល​យ៉ាងធ្ងន់ធ្ងរ សន្លប់​នៅ​នឹង​កន្លែង ។

ក្រោយ​ពេល​កើតហេតុ ក៏​មានការ​កកស្ទះ​ចរាចរណ៍​យ៉ាង​ខ្លាំង គឺ​ដោយ​ម៉ោង​នេះ រថយន្ត​ដឹក​កម្មករ​-​កម្មការិនី ចេញពី​ធ្វើការ និង​ជួយ​ហៅ​រថយន្ត​សង្គ្រោះ ដឹក​ទៅ​មន្ទីរពេទ្យ​ខេត្ត ដើម្បី​ធ្វើការ​សង្គ្រោះ ប៉ុន្តែ​ដោយសារ​របួសធ្ងន់​ពេក ក៏​ប​ញ្ជួ​ន​បន្ត​ទៅ​មន្ទីរពេទ្យ​ប្រទេស​​វៀតណាម ក៏​ប៉ុន្តែ​មាន​របួស​ក្បាល​ធ្ងន់​ពេក បាន​ដាច់ខ្យល់​ស្លាប់​ជា​បន្តបន្ទាប់​នៅ​ពាក់​កណ្តាលផ្លូវ ។