យល់សប្តិ​ឃើញ​អី អ្នក​ឈឺ​អី​ទៅ​?

យល់សប្តិ​ឃើញ​អី អ្នក​ឈឺ​អី​ទៅ​?

​ស្តាប់​ចំណងជើង ដូចជា​ប្លែក ប៉ុន្តែ យើង​គ្រាន់តែ​ចង់​ប្រាប់​អ្នក ការយល់​សប្តី អាច​បញ្ជាក់​អំពី បញ្ហា​សុខភាព ដែល​អ្នក​កំពុងតែ​កើតមាន នៅក្នុង​រាងកាយ​របស់​អ្នក​។ ដូច្នេះ ចូរ​ស្វែងយល់​អំពី ការ​យល់សប្តិ ជាមួយនឹង​យើងខ្ញុំ​ទាំងអស់គ្នា​។​

​យល់សប្តិ​អាក្រក់​
​ការ​យល់សប្តិ​អាក្រក់ នឹង​ធ្វើឲ្យ​អ្នក​ភ័យខ្លាច ហើយ​វា​អាច​បណ្តាលមកពី បញ្ហា​បេះដូង និង​ការ​គេង​មិនសូវ​បាន​គ្រប់គ្រាន់​។ ការសិក្សា​ជា​ច្រើន​បាន​លើកឡើង​ថា ការ​យល់សប្តិ​អាក្រក់ ភាគច្រើន គឺ​ដោយសារតែ​សុខភាព​បេះដូង មាន​សភាព​ទន់ខ្សោយ​។

​យល់សប្តិ​ច្រើន​
​គេ​ឧស្សាហ៍​ឃើញ​កើតមាន ចំពោះ​មនុស្ស​ស្រី ជាពិសេស អំឡុង​ពេល​មក​រដូវ ដែល​វា​អាច​បណ្តាលមកពី ការផ្លាស់ប្តូរ​កម្រិត​អ័រម៉ូន​។​

​យល់សប្តិ​ឃើញ​ថា ត្រូវ​គេ​វាយប្រហារ​
​ការ​យល់សប្តិ​បែបនេះ អាច​បណ្តាលមកពី​អ្នក មាន​បញ្ហា​ក្នុង​ការគិត ស្ត្រេ​ស និង​ការទទួល​រង នូវ​ការប៉ះទង្គិច ផ្លូវចិត្ត​ណាមួយ​។ វា​ក៏​អាច​ជា​សញ្ញា នៃ​បញ្ហា​ខួរក្បាល ឬ​សរសៃប្រសាទ ដូច​ជា​ជំងឺ​ចាស់​វង្វេង​ផងដែរ​។

​ការ​យល់សប្តិ ដែល​ធ្វើឲ្យ​អ្នក​ភ្ញាក់​ពី​គេង​
​វា​ត្រូវ​បាន​គេ​ជួបប្រទះ ចំពោះ​អ្នក​ដែល​ធាត់​លើស​ទម្ងន់​។ អ្នក​ធាត់ ច្រើន​តែ​ភ្ញាក់​ពី​ដំណេក ក្រោយ​សម្រាក​បាន​ពីរ​បី​ម៉ោង ដែល​វា​អាច​បណ្តាលមកពី ការរំលាយ​អាហារ​មិនបាន​ល្អ ដែល​ធ្វើឲ្យ​អ្នក នៅ​មិន​សុខ​ក្នុង​ខ្លួន ហើយ​ក៏​ដាស់​ខួរក្បាល ដែល​ជា​ហេតុ ធ្វើឲ្យ​អ្នក​ភ្ញាក់ឡើង​។

​យល់សប្តិ​រឿង​លើ​គ្រែ (​សិច​)
​វា​ប្រហែល​ជា​ច្រើន​លើ មនុស្ស​ជិត​ពេញវ័យ និង​វ័យ​ស្ថិត​ក្នុង​ពេល​បន្ត​ពូជ ដោយសារ​តែ​ការកើនឡើង នៃ​ការគិត ចំណេះដឹង និង​ការ​ចង់ដឹង​ចង់​លឺ អំពី​បញ្ហា​ផ្លូវភេទ​៕

​អត្ថបទ ៖ វេជ្ជបណ្ឌិត ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី01  មីនា ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។