Chelsea អត់​ទាន់​ចាញ់​​នៅ​ EPL តាំង​ពី​ Hiddink​ ដឹក​នាំ ចុះ​យប់​នេះ?

ក្រុម​ជើង​ឯក​​តោ​ខៀវ​ Chelsea ​​នឹង​ធ្វើ​ដំណើរ​ទៅ​កីឡដ្ឋាន​ Carrow Road ​​ដើម្បី​ប៉ះ​ក្រុម​ក្បែរ​បាត​តារាង​លេខ​១៧ Norwich City ​ក្នុង​ការ​ប្រកួត​ Premier League ​​សប្ដាហ៍​ទី​​២៨ វេលា​ម៉ោង​០២:៤៥​នាទី​យប់​នេះ។

 

Chelsea អត់​ទាន់​ចាញ់​​នៅ​ EPL តាំង​ពី​ Hiddink​ ដឹក​នាំ ចុះ​យប់​នេះ? Chelsea អត់​ទាន់​ចាញ់​​នៅ​ EPL តាំង​ពី​ Hiddink​ ដឹក​នាំ ចុះ​យប់​នេះ?

 

​Chelsea ​១០​ប្រកួត​នៅ​ Premier League ចុង​ក្រោយ តាំង​ពី​អ្នកចាត់ការ​ថ្មី Guus Hiddink ​ឡើង​ដឹក​នាំ​​បណ្ដោះ​អាសន្ន​ជំនួស​ Jose Mourinho គឺ​មិន​ទាន់​ស្គាល់​ពាក្យ​ថា «ចាញ់» ទេ (ឈ្នះ​៤ ស្មើ​៦)។ គូ​នេះ​កាល​ប៉ះ​គ្នា​នៅ​ Stamford Brigde កាល​ខែ​វិច្ឆិកា តោ​ខៀវ​​បាន​យក​ឈ្នះ​លើ​ Norwich ១-០។ ដូច្នេះ​ចាំ​មើល​ថា តោ​ខៀវ អាច​រក្សា​កំណត់ត្រា​មិន​ចាញ់​ទៀត​បាន​ឬ​អត់​យប់​នេះ?

 

​ជើង​កីឡាករ៖

 

Chelsea អត់​ទាន់​ចាញ់​​នៅ​ EPL តាំង​ពី​ Hiddink​ ដឹក​នាំ ចុះ​យប់​នេះ?

Chelsea អត់​ទាន់​ចាញ់​​នៅ​ EPL តាំង​ពី​ Hiddink​ ដឹក​នាំ ចុះ​យប់​នេះ?

 

​ម្ចាស់​ផ្ទះ​ Norwich នឹង​អវត្តមាន​ Sebastian Bassong និង​ Wes Hoolahan ដោយសារ​មិន​ទាន់​ Fit ខណៈ​ដែល​ Andre Wisdom ​របួស​ជង្គង់។ ដូច្នេះ​១១​នាក់​ដំបូង​របស់​ក្រុម​លោក​ Alex Neil អាច​ជា៖ Ruddy; Pinto, Bennett, Martin, Klose, Brady; Redmond, Tettey, Howson, Naismith; Jerome។

 

Chelsea អត់​ទាន់​ចាញ់​​នៅ​ EPL តាំង​ពី​ Hiddink​ ដឹក​នាំ ចុះ​យប់​នេះ?

Chelsea អត់​ទាន់​ចាញ់​​នៅ​ EPL តាំង​ពី​ Hiddink​ ដឹក​នាំ ចុះ​យប់​នេះ?

 

រីឯ​ក្រុម​ភ្ញៀវ​ Chelsea ​នឹង​អវត្តមាន​​ខ្សែ​បម្រើ​ស្លាប​ Pedro ​​របួស​សរសៃពួរ​កាល​ប៉ះ​ Southampton ខណៈ​​ដែល​​ប្រធាន​ក្រុម​ John Terry ​នឹង​បន្ត​អវត្តមាន​របួស​សរសៃពួរ​​ដូច​គ្នា។ រីឯ​ខ្សែ​ប្រយុទ្ធ​​ Alexandre Pato អាច​នឹង​ចូល​លេង​លើក​ដំបូង​នៅ​យប់​នេះ ​ប៉ុន្តែ​អាច​ត្រឹម​បម្រុង​សិន។ ដូច្នេះ​១១​នាក់​ដំបូង​របស់​ Chelsea អាច​ជា៖ Courtois; Azpilicueta, Cahill, Ivanovic, Baba Rahman; Fabregas, Mikel, Willian, Oscar, Hazard; Costa។

 

​ប្រវត្តិ​ជួប​គ្នា និង​ស្ថិតិ​មួយ​ចំនួន៖

 

Chelsea អត់​ទាន់​ចាញ់​​នៅ​ EPL តាំង​ពី​ Hiddink​ ដឹក​នាំ ចុះ​យប់​នេះ?

Chelsea អត់​ទាន់​ចាញ់​​នៅ​ EPL តាំង​ពី​ Hiddink​ ដឹក​នាំ ចុះ​យប់​នេះ?

 

– រយៈពេល​ជាង​២​ទសវត្ស​ចុង​ក្រោយ​នេះ​ Chelsea បំបាក់​ Norwich ឲ្យ​ងើប​មិន​រួច​ទេ។ ជួប​គ្នា​១២​ប្រកួត​ចុង​ក្រោយ​គ្រប់​កម្មវិធី​ប្រកួត​ទាំង​អស់ Chelsea មិន​ដែល​ចាញ់​ Norwich ទេ (ឈ្នះ​៩ ស្មើ​៣)។

– Norwich ធ្លាប់​ឈ្នះ​ Chelsea លើក​ចុង​ក្រោយ តាំង​ពី​ខែ​ធ្នូ ឆ្នាំ​១៩៩៤ ដោយ​ឈ្នះ​ ៣-០ នៅ​កីឡដ្ឋាន​ Carrow Road។

– Norwich ចាញ់​៦ ក្នុង​​ការ​ប្រកួត​៧​ដង​ចុង​ក្រោយ​នៅ​ Premier League។

– ខ្សែ​ប្រយុទ្ធ Steven Naismith ​របស់​ Norwich (អតីត​កីឡាករ​ Everton) ស៊ុត​៦​គ្រាប់​​ប៉ះ​ Chelsea នៅ​ Premier League ៧​ប្រកួត​ចុង​ក្រោយ​​​៕

 

ព្យាករ​គូ​នេះ​គឺ៖ Norwich City ០-២ Chelsea , ចុះ​ប្រិយមិត្ត​យល់​យ៉ាង​ណា​ដែរ?

 

*គូ​ប្រកួត​ទាំង​អស់​យប់​នេះ​គឺ៖

 

Chelsea អត់​ទាន់​ចាញ់​​នៅ​ EPL តាំង​ពី​ Hiddink​ ដឹក​នាំ ចុះ​យប់​នេះ?

Chelsea អត់​ទាន់​ចាញ់​​នៅ​ EPL តាំង​ពី​ Hiddink​ ដឹក​នាំ ចុះ​យប់​នេះ?

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត
​ប្រភព៖ bbc