កសិករ និង អាជីវករ មកទទួល រង្វាន់ធំពីCell Card ៤ម៉ឺន និង៣ម៉ឺនដុល្លារ

ភ្នំពេញ៖ នារសៀលថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៦ នៅទីស្នាក់ការកណ្តាល ក្រុមហ៊ុន CellCard បានប្រគល់នៅ រង្វាន់ធំទឹកប្រាក់៤ម៉ឺន និង៣ម៉ឺនដុល្លារអាមេរិក ជូនដល់អតិថិជនពីរូបមកពី ខេត្ត កំពង់ចាម និងម្នាក់ទៀត នៅភ្នំពេញ។

លោករស គឹមស្រុង មានមុខរបរ ជាអាជីវករ រស់នៅសង្កាត់ជ្រោយចង្វា ភ្នំពេញ បានឈ្មះ រង្វាន់ពី  CellCardចំនួន ៤ម៉ឺនដុល្លារ កាលពីថ្ងៃទី២៨ ខែកុម្ភ: ឆ្នាំ ២០១៦ ។  ទី២អ្នកស្រី មឿង គឹមអ៊ី មានមុខរបរជាកសិករ បានឈ្មះ រង្វាន់ពី  CellCardចំនួន ៣ម៉ឺនដុល្លារ កាលពីថ្ងៃទី២៤ ខែកុម្ភ: ឆ្នាំ ២០១៦
លោក រស គឹមស្រុង បានឲ្យដឹងថា” ខ្ញុំពិតជាមានក្តីរីករាយយ៉ាងខ្លំាង នៅពេលដែលក្រុមហ៊ុន CellCard ទូរស័ព្ទប្រាប់ថាបានឈ្នះរង្វាន់“នេះជាលើកទីមួយសម្រាប់ជីវិតរបស់ខ្ញុំ ដែលមានសំណាងត្រូវរង្វាន់បែបនេះ ខ្ញុំធ្លាប់តែឃើញតែអតិថិជនផ្សេងៗ គឺជាអ្នកទទួលរង្វាន់ តែថ្ងៃនេះគឺជាឱកាស សម្រាប់ខ្ញុំតែម្តងដែលបានមកទទួលរង្វាន់ ពីក្រុមហ៊ុន CellCard៕

កសិករ និង អាជីវករ មកទទួល រង្វាន់ធំពីCell Card ៤ម៉ឺន និង៣ម៉ឺនដុល្លារ

កសិករ និង អាជីវករ មកទទួល រង្វាន់ធំពីCell Card ៤ម៉ឺន និង៣ម៉ឺនដុល្លារ