តុលាការកំពូលនឹង បើកសវនាការ ជម្រះក្តី អតីតសមាជិក ក្រុមប្រឹក្សាឃុំ នៃគណបក្ស សម រង្ស៊ី ក្នុងសំណុំរឿង សម្លាប់ថៅកែ លក់ណែម

ភ្នំពេញ៖ តាមការគ្រោងទុក ចៅក្រមតុលាការកំពូល នៅព្រឹកថ្ងៃទី២ ខែមីនា ឆ្នាំ២០១៦ នេះ នឹងបើកសវនាការ ជំនុំជម្រះ សំណុំរឿងអតីត សមាជិកក្រុមប្រឹក្សា ឃុំស្វាយរលំ ខេត្តកណ្តាល នៃគណបក្ស សម រង្ស៊ី ពីបទឃាតកម្ម គិតទុកជាមុន ទៅលើថៅកែលក់ណែម ក្នុងខណ្ឌចំការមន កាលពីកំឡុងឆ្នាំ២០១០។

បើតាមមន្រ្តីតុលាការកំពូល បានឲ្យដឹងថា សវនាការនេះ នឹងជម្រះនៅព្រឹកថ្ងៃពុធទី២ ខែមីនា ឆ្នាំ២០១៦នេះ ដែលមាន លោកស្រីចៅក្រម គិម សត្ថាវី ប្រធានក្រុមប្រឹក្សា ជំនុំជម្រះ នៃតុលាការកំពូល និងដោយមានលោក វ៉េង ប៊ុន ជាតំណាង មហាអយ្យការ អមតុលាការកំពូល។

ជនជាប់ចោទ ឆែម នី ហៅប៉ក់ អាយុ៥៨ឆ្នាំ ជាអតីតសមាជិក ក្រុមប្រឹក្សា ឃុំស្វាយរលំ ត្រូវបានសាលាដំបូង រាជធានីភ្នំពេញ និងសាលាឧទ្ធរណ៍ផ្តន្ទាទោស ដាក់ពន្ធធានាគារ រយៈពេល ១៥ឆ្នាំ និងបង្គាប់ឲ្យសងសំណង ជម្ងឺ ចិត្តដល់ដើមបណ្តឹង ចំនួន៣០លានរៀល ពីបទឃាតកម្មគិតទុកជាមុន និង ប្រើប្រាស់ អាវុធខុសច្បាប់ ពាក់ព័ន្ធការបាញ់សម្លាប់ ថៅកែលក់ណែម ឈ្មោះ ប៊ុន លី  កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១០ នៅចំណុចក្លោងទ្វារ របងវិទ្យាល័យបឹងត្របែក ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ៕