លោក ជួន សុវណ្ណ ៖ បើសិន​បង្ក្រាប បទល្មើស ក្នុង​ទឹកដី​ខ្លួន ២​លើក មេ​ប៉ុស្តិ៍​មិនដឹង លោក​នឹង​ដក មេ​ប៉ុស្តិ៍​នោះ​ភ្លាម​

ភ្នំពេញ:  លោកនាយ​ឧ​ត្ត​ម​សេនីយ៍ ជួន សុវណ្ណ អគ្គ​ស្នងការរង និង​ជា​ស្នងការ​នគ​បាលរាជធានីភ្នំពេញ  នៅ​ថ្ងៃទី​១ ខែមីនា​ឆ្នាំ​២០១៦​នេះ​បាន​អញ្ជើញ​ចូលរួម​ជា​វាគ្មិនក្នុង​វេទិការ​សាធារណៈ​ស្តីពី​ភូមិ សង្កាត់ មាន​សុវត្ថិភាព ហើយ​បាន​ថ្លែង ព្រមាន​ចំៗ​ថាប្រសិនបើ​មាន​សមត្ថកិច្ច​ពី​ថ្នាក់ក្រុង ឬ​ថ្នាក់​ក្រសួង​ចុះមក​ចាប់​បង្ក្រាប​បទល្មើស ក្នុងទឹកដី​ខ្លួន គ្រប់គ្រង​ចំនួន​០២​លើក ហើយ​មេ​ប៉ុស្តិ៍​មិនដឹង​លោក​នឹង​ដក​​មេ​ប៉ុស្តិ៍​នោះភ្លាម ដោយឡែក​លោក អធិការ​ខណ្ឌ​ក៏​ដូចគ្នា បើ​ដក​មេ​ប៉ុស្តិ៍​អស់​ចំនួន​០២ អធិការនោះ ប្រញាប់​ជម្រាបលា​ប្រជាពលរដ្ឋ​ទៅ​។​

​លោកនាយ​ឧ​ត្ត​ម​សេនីយ ជួន សុវណ្ណ មានប្រសាសន៍​បញ្ជាក់ទៀតថា បញ្ហា ចំនួន​៣នគរបាល​របស់លោក ចាំបាច់​ត្រូវ​អនុវត្តន៍​ដើម្បី​បំរើ​​ជូន​ប្រជាពលរដ្ឋ គឺ​ផ្តល់​សេវាតម្រូវការ ផ្នែក​សន្តិសុខ សណ្តាប់ធ្នាប់ លុបបំបាត់ ប្រភព​គ្រឿងញៀន​និង​អ្នកសេព​ថ្នាំញៀន​និង​ទី​៣​បញ្ហា​​គ្រោះថ្នាក់​ចរាចរណ៍ ។ ការលើកឡើង​របស់​អ្នក ភូមិគោក ឃ្លាង​ជាច្រើន​នាក់ រឿង​អសន្តិសុខ​ក្នុងភូមិ​បង្កឡើង​ដោយ​ក្រុម​ក្មេង​ទំនើង​​ប្រចាំ​ភូមិ តែងតែ​ដើរ បង្ក​ការអុកឡុក​នៅពេល​យប់​អធ្រាត្រ លោកនាយ​ឧ​ត្ត​ម​សេនីយជួន សុវណ្ណ បានដាក់​បទបញ្ជា ដល់​លោក ម៉ក ហុង អធិការ​នគ​បាល​ខណ្ឌសែន​សុខ ត្រូវ​ចាត់វិធានការ​ជាបន្ទាន់ លើ​ក្រុម​ក្មេង​ទំនើង​ទាំងអស់នេះ ដោយរៀបចំ ផែនការ ឲ្យ​បានជា​ក់លាក់ ដោយ​ដាក់​កន្លែង​ភូមិ​គោក​ឃ្លាង ជា​តំបន់ស្មុគស្មាញ កុំ​ទុក​ឲ្យ​ក្មេង​ទំនើង ៤​ទៅ​៥​នាក់ បង្ក​ការអុកឡុក​ស្រួលៗ ដូចជា​មិនយល់មុខ​ប៉ូលិស ឬក៏​ចៅហ្វាយខណ្ឌ​សោះ​។ ទាំងនេះ ក៏ត្រូវ​អរគុណ ដល់​បងប្អូនប្រជា​ពលរ​ដ្ជ​ក្នុងភូមិ​ជាពិសេស ប្រជា​ការ​ពរ​ភូមិ​។​

​ថ្លែង​ទៅកាន់​អង្គ​វេទិកា ដែល​អ្នកភូមិ​ចូលរួម​ប្រមាណ​ជាង ២០០​នាក់ លោកស្នងការបាន​ថ្លែងអំណរគុណ ដល់​បងប្អូន​ប្រជាពលរដ្ឋ ដែល​សម្តែង​នូវ​ទស្សនៈនិង យោបល់​ដល់​កម្លាំង​នគរបាល​របស់លោក មមាញឹក​ក្នុង ការងារ​ស្ទើរ​គ្មានទំនេរ​ហើយ​ជាក់ស្តែង​នគរបាល​​មណ្ឌល​ម្នាក់ គ្រប់គ្រង​ប្រជាពលរដ្ឋ​ជាង ១០០០គ្រូ​សា​ក៏មាន​។ ទាំងនេះហើយ​ជា​ផល​លំបាក​សម្រាប់​នគ​បាល​ដូច្នេះ​ទាមទារ​ឲ្យមាន​​ការចូលរួម ពី​បងប្អូន​អ្នកភូមិ​និង ប្រជា​ការពារ​៕​

លោក ជួន សុវណ្ណ ៖ បើសិន​បង្ក្រាប បទល្មើស ក្នុង​ទឹកដី​ខ្លួន ២​លើក មេ​ប៉ុស្តិ៍​មិនដឹង លោក​នឹង​ដក មេ​ប៉ុស្តិ៍​នោះ​ភ្លាម​

លោក ជួន សុវណ្ណ ៖ បើសិន​បង្ក្រាប បទល្មើស ក្នុង​ទឹកដី​ខ្លួន ២​លើក មេ​ប៉ុស្តិ៍​មិនដឹង លោក​នឹង​ដក មេ​ប៉ុស្តិ៍​នោះ​ភ្លាម​