លោក ខៀវ កាញារីទ្ធ​៖ សម្តេច​ឲ្យ​ប្តឹង​ចូល Inbox តើ​លោក​អែបអប​យក​លេង​អី​ទៀត​?

លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី​ក្រសួងព័ត៌មាន​លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន តាមរយៈ​គណនី​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន បាន​សរសេរ​បែប​ចំអក​ទៅកាន់​មន្ត្រី​មួយចំនួន​អែបអប​ដែល​តែងតែ​ចោទថា​សារព័ត៌​មាននិយាយ​តែ​រឿង​អាក្រក់​។

​លោក​បានសរសេរថា​៖ «​ដល់​នាយករដ្ឋមន្ត្រី​អោយ​ប្តឹង​ចូល Inbox លោក​ផ្ទាល់ ទាក់ទិន​ទៅនឹង​ការរំលោភច្បាប់​នានា ចាំមើល​លោក​អែប​និង​លោក​អប ដែល​តែងតែ​លើក ថា សារព័ត៌មាន និយាយ​តែ​រឿង​អាក្រក់ យក​លេស​អី​ទៀត​ចាក់ចុច​» ?

​នៅថ្ងៃនេះ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​ក្រុមការងារ​ហ្វេ​ស​ប៊ុ​ក​របស់​សម្តេច បន្ត​លើកទឹកចិត្ត​ពលរដ្ឋ​ឲ្យ​រាយការណ៍​ពី​បញ្ហា​នានា តាមរយៈ​ការផ្ញើ​ជា​សារ និង​លិខិត​ផ្សេងៗ​ទៅកាន់​ប្រអប់ Inbox នៃ​ទំព័រ​ហ្វេ​ស​ប៊ុ​ក Samdech Hun Sen, Cambodian Prime Minister​។​

«​ជនរួមជាតិ​អាច​ផ្ញើ​ជា​សារ និង​លិខិត​ផ្សេងៗ (pdf/MS Words) រួមជាមួយ​ឯកសារ​ភ្ជាប់​នានា​មកកាន់ (Inbox) នៅក្នុង​គេហទំព័រ​នេះ​»​។ នេះ​បើតាម​សំណេរ​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន​។​

​ក្រុមការងារ​ហ្វេ​ស​ប៊ុ​ក​សម្តេច ហ៊ុន សែន បាន​សរសេរ​បន្ថែមថា សំណូមពរ របាយ​ការ​ណ៌ និង​ពាក្យបណ្តឹង​នានា​ត្រូវតែមាន​មូលដ្ឋាន​ច្បាប់​ពិតប្រាកដ​រួមជាមួយ​ភស្តុតាង និង​សាក្សី​ច្បាស់លាស់​។ ដំណោះស្រាយ នឹងធ្វើ​ជូន​សម្រាប់​រឿង​អយុត្តិធម៌​ពិតប្រាកដ​ត្រឹមត្រូវ​។ ទន្ទឹម​និង​នេះ ក្រសួង​មន្ទីរ អាជ្ញាធរ និង​សមត្ថកិច្ច​ពាក់​ព័​ន្ឋ​នានា​ត្រូវ​ចូលរួម​ដោះស្រាយ​អំពើ​អយុត្តិធម៌​ជូន​ប្រជាជន ហើយ​ឈប់​កសាង​អំពើអាក្រក់ ឈប់​ចូលរួម និង​ឈប់​ការពារ​ជនខិលខូច​តទៅទៀត​៕

អ្នក​ឆ្លង​អេដស៍ ៣នាក់ សង្ស័យថា ខ្លួន​អាច​ឆ្លង​ដោយសារ​ចាក់​ថ្នាំ​នៅ​ពេទ្យ​ឯកជន​១ ក្បែរ​ភូមិ​ប្តី​ប្រពន្ធ​មួយគូ​វ័យ​ជាង ៥០ ឆ្នាំ ឆ្លង​មេរោគ​អេដស៍​ទាំង​មិន​អស់ចិត្ត​ភូមិពាម​៖​អ្នកឆ្លង​មេរោគ​អេដស៍​សួរ​រកមូល​ហេតុ​ចម្លង​ ​ឯក្រសួង​នៅ​តែ​មិន​ទាន់​រក​ឃើញ​