ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ខេត្តមណ្ឌលគិរី​ ៖ ​ផ្ទះ​ឈើ​មួយ​ខ្នង​ត្រូវ​​​ភ្លើង​ឆេះ​​​អស់​​សល់​តែ​ផេះ​ ​ដោយ​សារ​ស្នា​ដៃ​​កូនប្រុស​អកតញ្ញូ​ខឹងសុំ​លុយ​​​​ម្តាយ​មិន​បាន​​​ដុត​​បំផ្លាញ​​កាល​ពី​វេលា​​ម៉ោង​​៣​រសៀល​​ថ្ងៃ​១​ មីនា ​២០១៦ ​​នៅ​តាម​បណ្តោយ​ផ្លូវជាតិលេខ​៧៦ ស្ថិត​ក្នុងភូមិ​អូរ​ណា ឃុំ​ស្រែ​ខ្ទុ​ម ស្រុក​កែវ​សីមា​ ។​

សាក្សី​​នៅ​កន្លែង​កើត​ហេតុ​បាន​ឱ្យ​​ដឹង​ថា មុន​​​កើតហេតុ​​កូនប្រុស​ម្ចាស់ផ្ទះ​​ឈ្លោះប្រកែក​​ជាមួយ​ម្តាយ​​​រឿង​សុំ​​លុយ​ម្តាយ​៥​ម៉ឺន​រៀល​មិន​បាន និង​​​គំរាម​ដេញ​ម្តាយឱ្យ​ចេញ​ពីផ្ទះ បើសិនជា​គ្មាន​លុយឱ្យ​​ ​។ ​​​​ខណៈ​ពេល​ឈ្លោះ​ជាមួយ​ម្តាយ​នោះ​​ ​បាន​យក​​សាំង​​បំណង​​ដុត​ផ្ទះម្តង​ជា​ពី​រដង ​តែ​ត្រូវ​​អ្នក​ជិតខាង​ជួយ​ឃាត់​ទាន់​ ។​ មិន​បាន​ប៉ុន្មាន​នាទី​ផង​​ស្រាប់​តែ​កូនប្រុស​​រូប​នេះ​​រ​ត់ទៅ​យក​សាំង​ស្រោច​លើ​ជញ្ជាំង​រួច​​ដុត​​ ហើយ​បាន​​រត់គេច​​ខ្លួន​បាត់​ស្រមោល​ ​៕​

ព័ត៌​មាន​លម្អិត​មាន​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព​