ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

រាជធានីភ្នំពេញ ៖ ​អាជ្ញាធរខណ្ឌប្ញស្សីកែវ ដឹកនាំដោយ​លោក​ទៀង ច័ន្ទសារ សហការជាមួយ​នគរបាល​ប៉ុស្តិ៍ បានធ្វើ​ការ​ចុះបង្ក្រាប​ករណី​​គ្រឿង​ញៀនមួយ​កន្លែង​ ដោយឃាត់ខ្លួនជនសង្ស័យ​ប្រុស-ស្រី២នាក់ រួមទាំង​ដកហូត​ថ្នាំញៀន​​៣៧កញ្ចប់ ។

ប្រតិបត្តិការ​នេះ ធ្វើឡើង​​កាលពី​វេលាម៉ោង​០៣ និង​១៥នាទីរសៀល​ថ្ងៃទី​០១ មីនា ២០១៦ ស្ថិតនៅ​សង្កាត់ស្វាយប៉ាក ខណ្ឌ​ប្ញស្សី​កែវ ។ ជនសង្ស័យទាំង២នាក់ខាងលើ ១-​ឈ្មោះ​ង្វៀង តាយ អាយុ​២៨​ឆ្នាំ​ ជនជាតិវៀតណាម និងជាកម្មករសំណង់ មានទីលំនៅ​ក្នុង​ចំណុចខាងលើ និង​២-ឈ្មោះ​សុខ ស្រីនី ភេទស្រី ។ រីឯ​វត្ថុតាង​រឹបអូស​រួម​មាន​ម៉ាទឹកកក​ចំនួន​៣៧កញ្ចប់, ថង់ច្រកថ្នាំញៀន, ដែ​ក​កេះ២ និងថ្នាំយ៉ាម៉ា១គ្រាប់​ ។