រដ្ឋាភិបាល​គ្រោង​បង្កើត​មូលនិធិ​ទ្រទ្រង់​ការផលិត​ភាពយន្ត​

6 Videos

​វិស័យ​សិល្បៈ​នៅក្នុង​ប្រទេស​កម្ពុជា នាពេល​បច្ចុប្បន្ននេះ ថ្វីដ្បិតតែ​គេ​មើលឃើញថា កំពុង​តែមាន​ការរីក​ចំរើន​យ៉ាងណាក្តី ប៉ុន្តែ​បើ​ប្រៀបធៀប​ស្នាដៃ​សិល្បៈ​ភាពយន្ត​ខ្មែរ​ជាមួយ​ភាពយន្ត​បរទេស គឺ​នៅ​មិនអាច​ប្រៀបធៀប​ជាមួយ​គេ​បានឡើយ ។ ចំណុច​នេះហើយ ទើប​រដ្ឋាភិបាល​ចេញ​មាន​គម្រោង​បង្កើត​មូលនិធិ​ប្រាក់កម្ចី សម្រាប់​ឱ្យ​ក្រុម​ផលិតករ​យកមក​ផលិតភាព​យន្ត​ឱ្យមាន​គុណភាព ។​

រដ្ឋាភិបាល​គ្រោង​បង្កើត​មូលនិធិ​ទ្រទ្រង់​ការផលិត​ភាពយន្ត​

​ក្នុង​ពិធី​ប្រជុំ​កាលពី​ថ្ងៃទី ២៩ ខែកុម្ភៈ​នៅ​ក្លឹប​កម្សាន្ត XO លោក សុះ ម៉ាច ប្រធាន​សមាគម​សិល្បៈក​រ​ខ្មែរ បាន​ប្រាប់ថា គម្រោង​បង្កើត​មូលនិធិ​ប្រាក់កម្ចី សម្រាប់​ឱ្យ​ផលិតករ​យកមក​ធ្វើ​ទុន​ផលិត​កុន​នេះ គឺជា​គំនិត​របស់​ប្រមុខ​រដ្ឋាភិបាល​បានដាក់​ឱ្យ​ក្រសួង​ព័ត៌មាន​រៀបចំឡើង ហើយ​នៅពេលនេះ​ក្រសួង​ព័ត៌មាន​បានឱ្យ​សមាគមន​សិល្បករ​រៀបចំ​សំណើ​ចូល​ក្រសួង ដើម្បី​ក្រសួង​ប​ញ្ជួ​ន​បន្តទៅ​រដ្ឋាភិបាល​ពិនិត្យ និង បន្ត​ឱ្យ​ក្រសួង​សេដ្ឋកិច្ច​រៀបចំ​កញ្ចប់​លុយ​ដាក់ឱ្យ​ផលិតកម្ម​ខ្ចីប្រាក់​មក​វិនិយោគ​ផលិតភាព​យន្ត ក្នុង​លក្ខណៈ​ដ៏​សមស្រប​មួយ ដើម្បី​ជួយ​ជំរុញ​ឱ្យ​ការផលិត​ភាពយន្ត​ក្នុងស្រុក​កាន់​តែមាន​សន្ទុះ និង មានគុណ​ភាព ។​

រដ្ឋាភិបាល​គ្រោង​បង្កើត​មូលនិធិ​ទ្រទ្រង់​ការផលិត​ភាពយន្ត​

​លោក សុះ ម៉ាច បានបញ្ជាក់​យ៉ាង​មាន​ទំនុកចិត្ត​ថា គម្រោង​បង្កើត​មូលនិធិ​ផ្តល់​ប្រាក់កម្ចី​ដល់​ផលិតករ​នេះ​នឹង​កើតមានឡើង ព្រោះ​លោក​មាន​ជំនឿ​លើ​ប្រមុខ​រដ្ឋាភិបាល​នឹងធ្វើ​បាន​មួយរយ​ភាគរយ ​។​ ​លោក អ៊ិន សុ​ភិន ចាងហ្វាង​ផលិតកម្ម មហាហង្ស បាន​លើកឡើងថា បើសិនជា​រាជរដ្ឋាភិបាល​បង្កើត​មូលនិធិ​សម្រាប់​ឱ្យ​ផលិតករ​ខ្ចីលុយ​យកមក​ផលិត​កុន​នេះ គឺជា​គម្រោង​ដ៏​ល្អ ប៉ុន្តែ​លោក​ក៏​បារម្ភ​ខ្លាច​ជួប​ហានិភ័យ​ផងដែរ ព្រោះ​ខ្លាច​ផលិតកម្ម​មួយចំនួន នៅពេល​បាន​លុយ​មកហើយ គាត់​ចាយ​ខុស​គម្រោង ដែល​ធ្វើឱ្យ​ភាពយន្ត​របស់គាត់​នៅតែមាន​កម្រិត និង ត្រូវ​ជំពាក់​រដ្ឋ​ទៅវិញ​។​

រដ្ឋាភិបាល​គ្រោង​បង្កើត​មូលនិធិ​ទ្រទ្រង់​ការផលិត​ភាពយន្ត​

​លោក គ្រិន វុទ្ធី ចាងហ្វាង​ផលិតកម្ម រស្មី​ស្ទឹងសែន បានលើកឡើង​ដែរ​ថា ចំពោះ​គម្រោង​រដ្ឋាភិបាល​បង្កើត​មូលនិធិ​នេះ ជា​ការល្អ​ម្យ៉ាងដែរ ព្រោះ​ធ្វើឱ្យ​ផលិតករ ដែល​ខ្វះ​ទុន អាច​ខ្ចី​មក​បង្គ្រប់​ក្នុង​គម្រោង​ចំណាយបាន ក៏ប៉ុន្តែ​សម្រាប់​វិស័យ​ភាពយន្ត​គឺមាន​ហានិភ័យ​ច្រើន ពោលគឺ​ជួប​ការ​ខាត់​បង់​ច្រើន បើសិនជា​ខ្ចីលុយ​រដ្ឋ​មក​ថត​ហើយ តែ​ពេល​បញ្ចាំង​ខាតបង់​វិញ​នោះ សំណួរ​សួរថា តើ​ត្រូវ​ធ្វើយ៉ាងណា​? លោក​បន្តថា ប្រសិនបើ​រដ្ឋាភិបាល​មាន​ចេតនា​ចង់​ចូលរួម​លើកស្ទួយ​វិស័យ​ភាពយន្ត គួរ​គិតពី​ចំណុច​ការបន្ធូរបន្ថយ​ពន្ធ​ទាំងពីរ គឺ​ពន្ធ​កាត់​ទុក ១៥ ភាគរយ និង​ពន្ធ VAT ១០ ភាគរយ ព្រោះ​ពន្ធ​ទាំងពីរ​នេះ ស្មើនឹង ២៥ ភាគរយ​ទៅហើយ​។​

រដ្ឋាភិបាល​គ្រោង​បង្កើត​មូលនិធិ​ទ្រទ្រង់​ការផលិត​ភាពយន្ត​

​ផលិតករ​រូបនេះ​បន្តថា ភាពយន្ត​ខ្លះ ផលិតករ​ធ្វើបាន​ចំណេញ​តិចតួច តែ​ខ្លះទៀត​ត្រូវ​ខាត់​បង់​ក៏មានដែរ ដូច្នេះហើយ​ពេល​ផលិតភាព​យន្ត​ខាត់​បង់​ទៅហើយ នៅ​ត្រូវ​បង់ពន្ធ​មួយ​ជាន់​ទៀត​។ ចំណុច​ទាំងនេះ បើសិនជា​រដ្ឋាភិបាល​មិន​យកពន្ធ លើ​ការផលិត​ភាពយន្ត ក៏​ចាត់ទុកថា ជាការ​លើកស្ទួយ​វិស័យ​ភាពយន្ត​ខ្មែរ​ផងដែរ​៕ ​ប្រមាញ់ តារា​

រដ្ឋាភិបាល​គ្រោង​បង្កើត​មូលនិធិ​ទ្រទ្រង់​ការផលិត​ភាពយន្ត​